ព័ត៌មានទាន់ហេតុការណ៍បំផុត
រុស្ស៊ី៖ សេចក្តីប្រកាស ផ្លូវការបានឲ្យដឹង ថាឧទ្ធម្ភាគចក្ររបស់ ក្រសួងការពារជន ស៊ីវិលនិងសង្គ្រោះ បន្ទាន់រុស្ស៊ីបា នធ្លាក់នៅភាគអាគ្នេយ៍ ក្រុងមូស្គូកាល ពីល្ងាចថ្ងៃពុធ បណ្តាលយានិក ទាំងបីនាក់ដែលស្ថិត នៅលើឧទ្ធម្ភាគចក្រ នោះស្លាប់បាត់បង់ជីវិត។
អង្គភាពសាខារបស់ ក្រសួងប្រចាំតំបន់ កើតហេតុបានឲ្យដឹង ថា ឧទ្ធម្ភាគចក្រនេះបានជួប ឧប្បត្តិហេតុធ្លាក់ក្នុង ស្រុក Lyubertsy ក្នុងអំឡុងពេល ហ្វឹកហាត់ ហោះហើរសង្គ្រោះ ជីវិតមនុស្សក្នុង កាលៈទេសៈ មិនល្អឬគ្រោះថ្នាក់ ។
ជាងនេះទៅទៀតឧទ្ធម្ភាគចក្រ នោះបានឆេះ យ៉ាងសន្ធោសន្ធៅ ក្រោយពេលធ្លាក់ មកលើដីហើយ ក្រុមអ្នកជំនាញ ១០០នាក់មកពីក្រសួងខាង លើបានចូលរួម ក្នុងកិច្ចខិតខំប្រឹងប្រែង ក្នុងការពន្លត់ ភ្លើងទាំងនោះ។
ទោះជាយ៉ាងណា ប្រអប់ខ្មៅមួយ ត្រូវបានគេរកឃើញពី ប្រព័ន្ធតាមដាន របស់ឧទ្ធម្ភាគចក្រ នោះចំណែក ប្រអប់ខ្មៅ មួយផ្សេងទៀតត្រូវបានគេរក ឃើញនៅក្នុងតាប់ឡូនៃ កាប៊ីនអ្នក បើកបរ។ មូលហេតុដែល បណ្តាលឲ្យធ្លាក់ ឧទ្ធម្ភាគចក្រនេះ នៅមិនត្រូវបាន គេកំណត់ ជាក់លាក់នៅ ឡើយទេ។