Sunday, September 22, 2024
Homeព្រឹត្តិការណ៍សង្គមករណីផ្ទុះគ្រាប់បែកកណ្ដាលក្រុងភ្នំពេញ ផ្ដើមចេញពីរឿងគំនុំ ប៉ងគប់ចូលផ្ទះ តែខុសបច្ចេកទេស

ករណីផ្ទុះគ្រាប់បែកកណ្ដាលក្រុងភ្នំពេញ ផ្ដើមចេញពីរឿងគំនុំ ប៉ងគប់ចូលផ្ទះ តែខុសបច្ចេកទេស

ភ្នំពេញ៖ ករណីផ្ទុះគ្រាប់បែកកណ្ដាលក្រុងភ្នំពេញទាំងយប់ កាលពីពេលកន្លងទៅ គឺផ្ដើមចេញពីរឿងគំនុំ ឈានទៅដល់ប៉ុនប៉ងសម្លាប់ ដោយប្រើមនុស្សឲ្យជិះកាន់គ្រាប់បែកគប់ចូលផ្ទះជនរងគ្រោះ តែដោយសារជនដៃដល់គ្មានជំនាញ ទើបបណ្ដាលឲ្យខុសបច្ចេកទេស ធ្លាក់គ្រាប់បែកផ្ទុះកណ្ដាលផ្លូវ ក្រោយបញ្ជាឲ្យធ្វើសកម្មភាពបាញ់សម្លាប់ជនរងគ្រោះ១លើក តែមិនបានជោគជ័យ ។

fdfgdfds
លោកស្នងការ ជួង សុវណ្ណ និងលោក សុខ ខេមរិន្ទ ព្រហ្មមហាផ្ទៃ កំពុងពិភាក្សាគ្នា

នេះបើយោងតាមមន្រ្ដីជាន់ខ្ពស់នគរបាលជាតិ បានថ្លែងប្រាប់អ្នកកាសែត នៅក្នុងសន្និសីទសារព័ត៌មាន កាលពីវេលាម៉ោង១០ និង៣០ព្រឹកថ្ងៃទី២៣ ខែកញ្ញា នេះ ក្រសួងមហាផ្ទៃនៃអគ្គស្នងការដ្ឋាននគរបាលនាយកដ្ឋានកណ្ដាល បង្ហាញមុខក្រុមជនដៃដល់ពាក់ព័ន្ធ ។

dffddsfs

លោក ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់ថា ការឈានដល់ចាប់ខ្លួនទាំងជនដៃដល់និងជាអ្នមេក្លោង ដោយមានកម្លាំងព្រហ្មទណ្ឌកំរិតធ្ងន់ស្នងការរាជធានីភ្នំពេញនិងសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌចំការមន ដែលជាម្ចាស់ករណីនិងរួមជាមួយនាយកដ្ឋានកណ្ដាលយុត្តិធម៍ក្រសួងមហាផ្ទៃទើបចំណាយពេល១៤ថ្ងៃគត់ ទើបឃាត់បានជនសង្ស័យ៨នាក់ ក្នុងនោះស្រី៣ម្នាក់ និងរត់រួចម្នាក់តែកំពុងស្រាវជ្រាវចាប់ខ្លួនហើយ និងដកអាវុធអាវុធខ្លី និងម៉ូតូ៣គ្រឿង ។

fgfdsfdsf
ជនសង្ស័យជាប់ព័ន្ធករណីផ្ទុះគ្រាប់បែកកណ្ដាលក្រុងភ្នំពេញ សមត្ថកិច្ចបង្ហាញមុខ

 

លោកស្នងការក្រុង បានបន្ដឲ្យដឹងទៀតថា ជនសង្ស័យទំាង៨នាក់ ដែលឃាត់ខ្លួនបាន ទី១មានឈ្មោះ សុខ គឹមលី ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជាមេក្លោង ទី២ឈ្មោះ សាក់ ម៉ាប់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ជាអ្នកជិះនោះម៉ូតូយកគ្រាប់បែកទៅបោក ទី៣ ឈ្មោះ នី ហ័តប៉ិញ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងសំណង់ ស្នាក់នៅខេត្តសៀមរាប ទី៤ឈ្មោះ ចាំង ធីវ៉េ ភេទស្រី អាយុ៤៦ឆ្នាំ ជាជនជាតិវៀតណាម មុខរបរអ្នកបម្រើ ស្នាក់នៅមិនពិតប្រាកដ ទី៥ឈ្មោះ ឡេ យាំងយ៉ុង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងកំបោរ ស្នាក់នៅបន្ទប់ជួលសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ទី៦ ឈ្មោះ បុន ភក្ដី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ទី៧ ឈ្មោះប៊ូ សុភាព ភេទស្រី ជនដៃដល់ អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួលសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន និងទី៨ឈ្មោះ នូ សំបាន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ។

dfsdfdss

សំភារះដកហូតរួមមានកាំភ្លើងខ្លីម៉ាកk59 មានគ្រាប់០៨ គ្រាប់បង់២ និងដកហូតម៉ូតូ៣គ្រឿងម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១FR ៤០៦៦ ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BI 7105  និងម៉ូតូម៉ាកស្កុបពី ពណ៍ខ្មៅលាយផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ ១FW ០៨៦៥ ។

dfdsfsdsd

ដោយឡែកជនរងគ្រោះ៤នាក់ដែលពាក់ព័ន្ធនឹងករណីគប់គ្រាប់បែកមាន ទី១ ឈ្មោះ ចាន់ វន្នី ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរមុខរបរគ្រូបង្រៀន ស្នាក់នៅសង្កាត់ភ្នំពេញ ខណ្ឌសែនសុខ ទី២ មីង ហូវ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរលក់ខោអាវបោះដុំ ក្នុងផ្សារអូឬស្សីស្នាក់នៅម្ដុំសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ទី៣ ឈ្មោះ DHARMENDRA SING KSHETRIMAYUM ជនជាតិឥណ្ឌា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរគ្រូបង្រៀន ស្នាក់នៅផ្ទះលេខ៤៥B ផ្លូវ៣៥០ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន និងទី៤ឈ្មោះ សេង ជា ភេទប្រុស អាយុ៥៨ឆ្នាំ ស្នាក់នៅភូមិដើមចាន់ តាមផ្លូវ៣៦៩ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។ ចំណែកសម្ភារៈដែលខូចខាតមានរថយន្ត៤គ្រឿង ទី១ រថយន្តម៉ាកLexus RX400i ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២U ៧៣៥២ ទី២រថយន្តម៉ាកRevo ពណ៍ស ពាក់ស្លាកលេខភ្នំពេញ២AI ៦៧៧៥ ទី៣រថយន្តម៉ាកtACOMA ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ២AY ៧១៣៦ និងទី៤រថយន្តម៉ាកHILANGDER ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ២AB ៦៦០៧ ។

fsdsfsdffsd

លោកស្នងការបញ្ជាក់ថា គ្រាប់បែកដែលបោកនៅគឺប្រភេទ(M26)របស់ប្រទេសសហរដ្ឋអាមេរិកជាអ្នកផលិត ។ ការបំផ្ទុះគ្រាប់បែកនេះ ជនដៃដល់មានគោលបំណងសម្លាប់បុរសរងគ្រោះដោយសារគំនុំផ្ទាល់ខ្លួន មិនពាក់ព័ន្ធនឹងករណីនយោបាយទេ  ហើយជនដៃដល់ មិនមែនទើបធ្វើសកម្មភាពបោកគ្រាប់នោះទេ គឺបានផ្ទុះអាវុធម្តងរួចមកហើយតែមិនបាន សម្រេចក៏ប៉ុនប៉ងបោកគ្រាប់បែកចូលផ្ទះតែម្តង ប៉ុន្តែខុសបច្ចេកទេស ។

dsdffdssd

លោកស្នងការមិនបានបញ្ជាក់អត្តសញ្ញាណជនដែលឃាតករប៉ងបំផ្ទុះគ្រាប់បែកសម្លាប់ ឲ្យដឹងនោះទេ ដោយលោកបានបញ្ជាក់ថា ខ្លាចប៉ះពាល់ដល់សុវត្ថិភាពផ្ទាល់ខ្លួនរបស់សាម៉ីខ្លួន ។

បច្ចុប្បន្ន ជនសង្ស័យដែលឃាត់បានទាំងអស់ កម្លាំងនគរបាលព្រហ្មទណ្ឌ កំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្ដ ៕

ddsdsdf

គួន ចំរើន

RELATED ARTICLES