Saturday, April 11, 2026
Homeនយោបាយនយោបាយថៃឈ្លានពាន បង្ខំកម្ពុជា ចាំបាច់ត្រូវប្តូរយុទ្ធសាស្ត្រការពារជាតិ

នយោបាយថៃឈ្លានពាន បង្ខំកម្ពុជា ចាំបាច់ត្រូវប្តូរយុទ្ធសាស្ត្រការពារជាតិ

ភ្នំពេញ ៖ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ ដែលជាអ្នកជំនាញភូមិសាស្រ្តន យោបាយ បានលើកឡើងថា ទាក់ទងនឹងនយោបាយថៃ ឈ្លានពានដែនអធិតេយ្យកម្ពុជា កំពុងបង្ខំឲ្យកម្ពុជា ចាំបាច់ត្រូវប្ដូរយុទ្ធសាស្រ្តការពារជាតិ ដែលរួមមាន ពង្រឹងលទ្ធភាពប្រយុទ្ធវាយបក សហប្រតិការទូលំទូលាយ អនុវត្តកាតព្វកិច្ចយោធា កែទម្រង់វិស័យយោធា និងវិនិយោគផលិតសព្វាវុធដោយខ្លួនឯង ។

លោកបណ្ឌិត យង់ ពៅ បានសរសេរនៅក្នុងគណនី និងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ថា “នយោបាយថៃ ឈ្លានពានអធិបតេយ្យកម្ពុជា នោះ បង្កើតជាស្ថានការណ៍បង្ខំកម្ពុជា ត្រូវប្តូរយុទ្ធសាស្ត្រការពារជាតិ ជាចាំបាច់ ប៉ុន្តែបើមិនប្តូរនឹងបន្តខាតបង់…?“ ។

  បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ថា អ្វីដែលកម្ពុជា ចាំបាច់ត្រូវប្ដូរយុទ្ធសាស្រ្តការពារជាតិ ដើម្បីទប់ទល់នឹងថៃ ដែលមិនថមថយក្នុងការឈ្លានពាននោះ មាន៥ចំណុច គឺទី១. ការពារជាតិ ទ័ពត្រូវតែមានលទ្ធភាព ប្រយុទ្ធនិងវាយបក ទី២. ធ្វើកិច្ចសហប្រតិបត្តិការទូលំទូលាយ ផ្អែកលើច្បាប់រដ្ឋធម្មនុញ្ញ ទី៣. អនុវត្តកាតព្វកិច្ចយោធា ហ្វឹក ហ្វឺនប្រាកដប្រជា ទី៤. កែទម្រង់វិស័យយោធា គ្រប់វិស័យផ្នែក និងទី៥. បណ្ដុះបណ្ដាល ស្រាវជ្រាវ វិនិយោ គផលិតសព្វាវុធ ។

លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍ពន្យល់ពីចំណុចទាំង៥ នេះថា “ដូចដែលបានដឹងហើយថា ប្រទេ សថៃ ចិញ្ចឹមចិត្តឈ្លានពានប្រទេសកម្ពុជា ចាប់តាំងពីប្រទេសនេះ កើតរដ្ឋសុខោទ័យ មកម្ល៉េះ ហើយការឈ្លានពាននេះ ចេះតែបន្តហូរហែ បើទោះជាកម្ពុជា និងថៃ មានព្រំដែនអន្តរជាតិ រួចទៅហើយ អនុលោមទៅតាមសន្ធិ សញ្ញា និងអនុសញ្ញាបារាំង-សៀម ១៩០៤ ១៩០៧ ហូរហែមក ហើយក៏មានកិច្ចព្រមព្រៀងអន្តរជាតិទ្វេភាគី ដែលហៅថា MOU ឆ្នាំ២០០១ ឆ្នាំ២០០០ អីទៀត ក៏ប្រទេសនេះ ចិញ្ចឹមចិត្តឈ្លានពានជាហូរហែ ដែលយើងឃើញថា ឈ្លានពាននៅក្នុងទសវត្សរិ៍៥០ នៅឆ្នាំ១៩៥៤ ថៃ ចាប់ផ្ដើមចូលឈ្លានពាន ហើយយើងប្ដឹងឈ្នះ នៅឆ្នាំ១៩៦២ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយតទៅ នៅឆ្នាំ២០០៨ ថៃ ចិញ្ចឹមចិត្តចូលឈ្លានពានបន្តទៀត នៅប្រាសាទព្រះវិហារ ។ រីឯនៅឆ្នាំ២០២៥ ថៃ ចូលឈ្លានពានទូទាំងព្រំដែនគោក រហូតទៅដល់ជាង ៨០០គីឡូម៉ែត្រ នៅតាមបណ្ដោយព្រំដែន ហើយចូលជ្រៅមកកាន់កាប់ទឹកដីកម្ពុជា យ៉ាងជ្រៅនៅច្រើនចំណុចតទៅទៀត ហើ យមកទល់ពេលបច្ចុប្បន្ននេះ ថៃ នៅតែបន្តកាន់កាប់ បំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋកម្ពុជា បំផ្លាញភោគផលប្រទេសកម្ពុជា ទាំងប្រាសាទ ទាំងហេដ្ឋារចនាសម្ព័ន្ធ ។ ទាំងអស់នេះ ខ្ញុំយល់ឃើញថា កម្ពុជា យើងមានភាពចាំបាច់ក្នុងការប្ដូរយុទ្ធសាស្រ្តការពារជាតិជាចាំបាច់ ។ នេះជាស្ថានការណ៍បង្ខំ ដែលកម្ពុជា ត្រូវប្ដូរយុទ្ធសាស្រ្តការពារជាតិ ដែលការប្ដូរយុទ្ធសាស្រ្តនេះ មានច្បាប់គាំទ្ររួចស្រេចទៅហើយ ប៉ុន្តែដូរយុទ្ធសាស្រ្ត ដូរតាក់ទិក“ ។

 លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍បន្តថា “ទី១ យើងត្រូវដឹងថា ការពារជាតិ ទ័ពកម្ពុជា ត្រូវតែមានលទ្ធភាពគ្រប់គ្រាន់ ពេញលក្ខណៈក្នុងការប្រយុទ្ធ ទប់ទល់ ការពារ និងវាយបកឲ្យទាន់ពេលវេលា មិនត្រឹមតែរង់ចាំការការពារទេ គឺត្រូវតែប្រយុទ្ធវាយបកទាន់ពេលវេលា រាល់សត្រូវណាដែលឈ្លានពានអធិបតេយ្យកម្ពុជា ត្រូវតែធ្វើដូច្នេះឲ្យបាន ។ អ៊ីចឹងដើម្បីធ្វើដូច្នេះបាន ចំណុចទី២ គឺកម្ពុជា ត្រូវតែធ្វើកិច្ចប្រតិបត្តិការទូលំទូលាយ ដោយផ្អែកលើច្បាប់អន្តរជាតិ ទៅលើបណ្ដាប្រទេសដែលមានសុច្ឆន្ទៈល្អជាមួយនឹងកម្ពុជា ទោះជាមហាអំណាចណាក៏ដោយ គឺយើងត្រូវតែប្រឹងប្រែងធ្វើកិច្ចប្រតិបត្តិការលើវិស័យយោធានេះ ដើម្បីបង្កើនសមត្ថភាព បង្កើនការហ្វឹកហាត់ បង្កើនសមយុទ្ធ បង្កើតលទ្ធភាពក្នុងការទិញសព្វាវុធ បង្កើតនូវកិច្ចសហប្រតិបត្តិការសមយុទ្ធអីជាដើម ដើម្បីបង្កើនសមត្ថភាព ។ ចំណុចទី៣ ច្បាប់កម្ពុជាមានរួចហើយ គឺច្បាប់អនុវត្តកាតព្វកិច្ចយោធា ។ អ៊ីចឹងត្រូវតែធ្វើឲ្យបាននូវកាតព្វកិច្ចយោធា ហើយហ្វឹកហ្វឺនឲ្យមានភាពប្រាកដប្រជា អនុវត្តច្បាប់ឲ្យមានស្មើភាពគ្នា ហើយឲ្យមានការបណ្ដុះបណ្ដាល ។ ខ្ញុំធ្លាប់និយាយហើយ ការបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងវិស័យយោធានេះ នៅក្នុងមធ្យមសិក្សា ឲ្យកុមារហ្វឹកហាត់ក្បួនមួយចំនួន ដែលជាក្បួនខ្នាតមូលដ្ឋាន ដូចជា ការហ្វឹកហាត់មួយចំនួន ត្រូវឲ្យគេដឹង ឲ្យគេយល់ ហើយនៅពេលដែលគេបំពេញកាតព្វកិច្ចយោធា គេងាយស្រួលក្នុងការហ្វឹក ហាត់បន្ត ។ នេះយើងគួរតែអាចធ្វើបាន ហើយគួរតែបញ្ចូលក្បាច់យុទ្ធគុនខ្មែរ នៅក្នុងមធ្យមសិក្សាតែម្ដង បណ្ដុះ បណ្ដាលមធ្យមសិក្សាហ្នឹង យើងអាចបញ្ចូលទៅក្នុងម៉ោងកីឡាអីអ៊ីចឹងទៅ“។

លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍បន្តទៀតថា “ចំណុចទី៤ គឺត្រូវកែទម្រង់វិស័យយោធា លើគ្រប់ផ្នែក គ្រប់វិស័យជាចាំបាច់ ទាំងខាងកងទ័ពជើងទឹក ពីព្រោះយើងមានដែនសមុទ្រ ។ ដូច្នេះត្រូវតែមានកងទ័ពជើង ទឹកខ្លាំង ដែលអាចការពារដែនសមុទ្របាន ដែលអាចវ៉ៃបកនៅក្នុងដែនសមុទ្របាន ដែលអាចគាំទ្រនៅក្នុងបញ្ហាដែនសមុទ្រហ្នឹង និងគាំទ្រផ្សេងទៀត និងកងទ័ពជើងអាកាស ក៏ត្រូវតែខ្លាំង បើថាយើងមិនមានយន្តហោះ ក៏មានសំណាញ់មេឃឲ្យខ្លាំង ឲ្យពិតប្រាកដ ឲ្យអាចបាញ់ទម្លាក់យន្តហោះសត្រូវ ដែលហោះចូលដែនអធិប តេយ្យកម្ពុជា បាន ហើយក៏នឹងត្រូវអាចមានយន្តហោះចម្បាំងដែរ ដែលអាចគ្រប់គ្រងដែនអាកាសរបស់ខ្លួនបាន ។ កងទ័ពជើងគោក ដូចគ្នា ត្រូវតែបំពាក់នូវយុទ្ធោបករណ៍ ត្រូវតែមានចំនួនទ័ពពិតប្រាកដ មិនត្រូវមានចំនួនទ័ពមានតែតួលេខ ដែលគេហៅថា ទ័ពខ្មោចនោះទេ ។ អ៊ីចឹងហើយត្រូវតែកែទម្រង់ស៊ីជម្រៅលើបញ្ហាហ្នឹង“ ។  

 លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍បន្ថែមថា “ទី៥ គឺបណ្ដុះបណ្ដាល ស្រាវជ្រាវ ផលិតសព្វាវុធដោយខ្លួនឯង ជំរុញការបណ្ដុះបណ្ដាល ជំរុញការស្រាវជ្រាវទៅលើវិស័យគាំពារយោធា ទាំងបច្ចេកវិទ្យា ដែលយើងហៅថា បច្ចេកវិទ្យាសម័យថ្មី AI ដ្រូន និងបច្ចេកវិទ្យាសព្វាវុធផ្សេងទៀត ដែលក្មេង យុវជនយើងបច្ចុប្បន្ននេះ មានសក្ដានុពលនៅក្នុងបញ្ញាសិប្បនិម្មិត សក្ដានុពលនៅក្នុងការប្រកួតប្រជែងផលិត ហើយជំរុញឲ្យការមានវិនិយោគ ផលិតសព្វាវុធ ។ យើងកុំគិតថា ប្រទេសតូចធ្វើមិនបាន ប្រទេសគេតូច គេធ្វើបានច្រើនជាងយើងឆ្ងាយទៅហើយ ។ ដូច្នេះតូចមិនជាបញ្ហាទេ បញ្ហានៅក្នុងនយោបាយកែទម្រង់របស់យើង ថាព្រមធ្វើ ឬមិនព្រមធ្វើ? ដូច្នេះយើងត្រូវតែហ៊ានវិនិយោគ ។ ឧទាហរណ៍ ជំហានដំបូងៗ វិនិយោគនៅក្នុងរោងចក្រផលិតគ្រាប់ គ្រាប់ធុនស្រាល បន្ទាប់ទៅធុនមធ្យម បន្ទាប់ទៅធុនធ្ងន់ បន្ទាប់ទៅមានការវិនិយោគផលិតសព្វាវុធដោយខ្លួន ឯង ផលិតនូវសព្វាវុធដែលចុះបញ្ជីជារបស់កម្ពុជាខ្លួនឯង ក៏អាចធ្វើទៅបាន ប្រសិនបើយើងចាប់ផ្ដើមធ្វើ ហើយយើងគិតថា យើងត្រូវតែធ្វើ ពីព្រោះប្រទេសថៃ មិនថមថយនូវការធ្វើនយោបាយឈ្លានពានប្រទេសកម្ពុជា ទេ យើងតាមមើលសភាពដូចរាល់ថ្ងៃនេះ“ ។

 ស្របនឹងការលើកឡើងរបស់លោកបណ្ឌិត យង់ ពៅ ខាងលើនេះ សម្រាប់មជ្ឈដ្ឋាន យល់ឃើញថា សកម្ម ភាពឈ្លានពាន និងការបង្កហេតុជាបន្តបន្ទាប់ពីសំណាក់កងទ័ពថៃ នៅតាមបណ្តោយព្រំដែន រួមទាំងការវាតទីទឹកដី បានបង្ខំឱ្យកម្ពុជា ចាំបាច់ត្រូវរៀបចំយុទ្ធសាស្ត្រការពារជាតិឡើងវិញ ដោយសង្កត់ធ្ងន់លើការពង្រឹងសមត្ថភាពយោធា ការពារបូរណភាពទឹកដី និងការទប់ស្កាត់ការបាត់បង់ជីវិតជនស៊ីវិល។ យុទ្ធសាស្ត្រថ្មីនេះ ក៏ផ្តោតលើការប្រមូលភ័ស្តុតាង ដើម្បីបង្ហាញសហគមន៍អន្តរជាតិ ពីភាពឈ្លានពានរបស់ថៃ។ ជាពិសេស ពាក់ ព័ន្ធការពង្រឹងកម្លាំងប្រដាប់អាវុធ ត្រូវបង្កើនសមត្ថភាពទ័ពជើងគោក និងការការពារព្រំដែន ដើម្បីទប់ទល់នឹងការលុកលុយឈ្លានពានពីកងទ័ពថៃ ៕ កុលបុត្រ

RELATED ARTICLES