Sunday, September 22, 2024
Homeព្រឹត្តិការណ៍សង្គមភ្លៀងធ្លាក់ជាប់ៗជាច្រើនថ្ងៃ ! បណ្ដាខេត្ដមួយចំនួនមានទឹកជន់លិចហើយ

ភ្លៀងធ្លាក់ជាប់ៗជាច្រើនថ្ងៃ ! បណ្ដាខេត្ដមួយចំនួនមានទឹកជន់លិចហើយ

ប្រទេសកម្ពុជា៖ បន្ទាប់ពីមានសេចក្ដីជូនដំណឹងពីក្រសួងធនធានទឹក និងឧតុនិយម កាលពីប៉ុន្មានថ្ងៃមុន ថានឹងមានភ្លៀងធ្លាក់ច្រើនរួចមក គេសង្កេតឃើញថា ពិតជាមានភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ ដូចការព្យាករណ៍ទុកមែន ដែលកត្ដានេះ បានបង្កជាជំនន់ទឹកភ្លៀង បណ្ដាលឲ្យលិចលង់តាមតំបន់ និងផ្លូវជាតិ១ចំនួន នៅតាមទីរួមខេត្ដចំនួន៤ និងខេត្ដផ្សេងៗទៀត កម្ពស់ទឹកឡើងជិតដល់ចំណុចប្រកាសអាសន្នហើយ ។

dffdsds

បើតាមរបាយការណ៍ពីភ្នាក់ងារព័ត៌មាននគរធំប្រចាំតាមបណ្ដាខេត្ដ បានឲ្យដឹងនៅព្រឹកថ្ងៃ២៣ កញ្ញា នេះថា៖

ខេត្ដកំពង់ឆ្នាំង : កំណាត់ផ្លូវជាតិលេខ៥ នៅក្នុងចន្លោះគីឡូម៉ែត្រលេខ៤៩និង៥០ ស្ថិតនៅស្ពានតាងរាង ក្នុងភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច  មានប្រវែងប្រមាណជាង១០០ម៉ែត្រ ត្រូវបានជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃនេះហូរកាត់ពីលើ បានធ្វើឲ្យមានលំបា ក្នុងការធ្វើដំណើរ និងបានកា្លយជាការស្ទះចរាចរណ៍ ជាបន្តបន្ទាប់ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ។ នៅក្នុងហេតុការណ៍នេះដែរ សមត្ថកិច្ចនគរបាលខេត្ត សហការជាមួយមន្ទីរសាធរណៈការនិងដឹកជញ្ជូនខេត្ត កំពុងច្រកដីដាក់ក្នុងការ៉ុង ដើម្បីទប់ជាទំនប់ជួយសម្រួលចរាចរណ៍នៅចំណុចកកស្ទះផងដែរ ។

ddsfddsf

ពោធិ៍សាត់ ៖ យ៉ាងហោចណាស់មានភូមិចំនួន៩ ក្នុងឃុំក្បាលត្រាច និងឃុំអន្លង់ត្នោត ស្រុកក្រគរ បានទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀង បន្ទាប់ពីភ្លៀងបន្តធ្លាក់រាយប៉ាយ មិនទាន់មានភាព ស្រាកស្រាន្តនៅឡើយ ។ជំនន់ទឹកភ្លៀងនេះ បានលិចលង់ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ មួយចំនួន នៃឃុំក្បាលត្រាច និងឃុំអន្លង់ត្នោត ដោយផ្នែកខាងលើថ្នល់ ចាប់ពីភូមិត្រពាំងរំដេញ ភូមិឈើទាលខ្ពស់ ភូមិសំរោង ភូមិកំពង់លើ ភូមិផ្សារ ក្នុងឃុំក្បាលត្រាច រហូតដល់ភូមិទន្សាយគល់ ភូមិទួលម្កាក់ ភូមិផ្សារក្រគរ និងភូមិឃ្លាំងមឿង ក្នុងឃុំអន្លង់ត្នោត ស្រុកក្រគរ ជាពិសេសមន្ទីរពេទ្យបង្អែកស្រុកក្រគរ បានជន់លិចជ្រៅជាងរាល់ឆ្នាំ បើប្រៀបធៀបនីវ៉ូទឹកបឹងទន្លេវិញ មានកំពស់ឡើងដល់៥,៦៥ម៉ែត្រ ។

ddsdfad

កំពង់ស្ពឺ៖ ក្រោយមានភ្លៀងធ្លាក់មួយមេធំយប់មិញ កំណាត់ផ្លូវជាតិលេខ៤ ជាពិសេសនៅមុខរោងចក្រយីហោ (សាប៊្រីណា) មានទឹកជន់លិចផ្លូវ បណ្តាលឲ្យម៉ូតូ និងរថយន្តជាច្រើន កកស្ទះពិបាកធ្វើដំណើរ នាព្រឹកមិញនេះ ។ការជន់លិចខាងលើនេះ បណ្តាលមកពីស្ទះលូ និងប្រជាពលរដ្ឋចាក់ដីលុបប្រឡាយឬបឹងបួរ ទើបបណ្តាលឲ្យទឹកហូរមិនទាន់ ទៅជាលិចផ្លូវបែបនេះ ។

dsgdsfdfs

ត្បូងឃ្មុំ ៖ មានទឹកជន់លិចផ្លូវមួយចំនួន នៅស្រុកត្បូងឃ្មុំ តាំងតែពីម្សិលមិញមកម្ល៉េះ ហើយរហូតមកដល់ពេលនេះ មានទាន់ស្រកទៅវិញនៅឡើយនោះ ដោយសារតែភ្លៀងនៅតែបន្ដធ្លាក់ចុះនៅឡើយ ។

ចំណែកខេត្ដក្រចេះ និងស្ទឹងត្រែង កំពង់ធំ និងកំពង់ចាម កម្ពស់ទឹកទន្លេមានការហក់ឡើងខ្លាំង ខិតជិតដល់ចំណុចត្រូវប្រកាសអាសន្ន និងជម្លៀសប្រជាពលរដ្ឋ និងសត្វពាហនៈ មករកទីទួលសុវត្ថិភាព ដើម្បីការពារគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង ។

dfsdfsdsf

បើយោងទៅតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧត្ដុនិយម បានបញ្ជាក់ថា ភ្លៀងនិងបន្ដធ្លាក់ដល់ថ្ងៃទី២៣ កញ្ញា នេះ ទើបអស់ ។ យោងតាមសេចក្ដីជូនដំណឹងនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវឲ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធ សូមយកចិត្ដទុកដាក់ តាមដាន និងជួយសង្រ្គោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងត្រូវមានវិធានការជាមុន ដើម្បីទប់ស្កាត់ និងជួយប្រជាពលរដ្ឋ បើចិនជាមានគ្រោះទឹកជំនន់កើតឡើង ៕

ដោយ៖ យ៉ានុត

 

RELATED ARTICLES