ខេត្តកំពង់ឆ្នាំង ៖ នារីរូបស្រស់ម្នាក់នៅសុខៗក៏បានបាត់ខ្លួនចេញពីផ្ទះអស់រយៈពេល៣ថ្ងៃមកហើយ ដោយមិនបានផ្តល់ដំណឹងប្រាប់អ្នកណាម្នាក់សោះ ហើយទោះជាក្រុមគ្រួសារខំតាមស្វែងរកយ៉ាងណានៅតែមិនឃើញ ធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងនិងកំពុងប្រកាសតាមរកឱ្យត្រឡប់មកផ្ទះវិញ។

នារីរូបស្រស់ដែលបាត់ខ្លួនចេញពីផ្ទះដោយគ្មានដំណឹង មានឈ្មោះនួ គីមហេង អាយុ២០ឆ្នាំ សម្បុរស កម្ពស់ប្រហែល១,៦០ម៉ែត្រ។
តាមប្រភពពីស្ត្រីជាម្តាយមីងរបស់នារីដែលបាត់ខ្លួនខាងលើ បានរៀបរាប់ប្រាប់ថា ក្មួយស្រីរបស់គាត់ឈ្មោះឈួន គីមហេង បានបាត់ខ្លួននៅម្តុំផ្សារលើកំពង់ឆ្នាំង អស់រយៈពេល៣ថ្ងៃមកហើយ មិនដឹងថាទៅដល់ទីណា និងមានសុខទុក្ខយ៉ាងណានោះទេ ហើយពេលនេះមិនដឹងមានរឿងអីកើតឡើងចំពោះនាងឡើយ។

ស្ត្រីជាម្តាយមីងរូបនេះបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានប្រទះឃើញក្មួយស្រីរបស់គាត់ ដែលមានភិនភាគដូចក្នុងរូបថតខាងលើ សូមជួយផ្តល់ដំណឹងមកក្រុមគ្រួសារ តាមរយៈលេខទូរស័ព្ទ ០៧៧ ៤៦ ៧០ ៨០, ០៧០ ៩២ ៨០ ៨៥ និង០៩៧ ៣៦ ៥២ ៦២៦ ដោយក្តីអនុគ្រោះ៕