Tuesday, November 26, 2024
Homeព័ត៌មានអន្តរជាតិហ្វីលីពីនអះអាង មានអ្នកឆ្លងហ្ស៊ីកា ថ្មី៣នាក់​សរុប១២នាក់

ហ្វីលីពីនអះអាង មានអ្នកឆ្លងហ្ស៊ីកា ថ្មី៣នាក់​សរុប១២នាក់

ព័ត៌មានទាន់ហេតុការណ៍បំផុត

ហ្វីលីពីន៖ ក្រសួងសុខាភិបាល ហ្វីលីពីនបាន រាយការណ៍ នៅថ្ងៃច័ន្ទនេះ ថាមានករណីឆ្លង ហ្ស៊ីកា ថ្មីចំនួន៣នាក់ ដែលនាំឲ្យប្រទេស នេះមានអ្នកឆ្លងវីរុសកំណាច នេះរហូតដល់ ទៅ១២នាក់ក្នុងឆ្នាំ២០១៦នេះ។

រដ្ឋលេខាធិការក្រសួង សុខាភិបាលលោក Paulyn Ubial បានថ្លែងប្រាប់ នៅក្នុងសន្និសិទ សារព័ត៌មានមួយ ថាក្នុងចំណោម អ្នកដែលឆ្លងថ្មី៣ នាក់នោះត្រូវបានគេរាយការណ៍ ថាជាអ្នក មកពីទីក្រុង Iloilo ដែលស្ថិតនៅ ភាគកណ្តាល ប្រទេសហ្វីលីពីន។

លោក Ubial បានថ្លែងថាអ្នក ឆ្លងទាំងនេះមិន ធ្លាប់ធ្វើដំណើរ ទៅកាន់ប្រទេស ដែលរងផលប៉ះពាល់ អំពីជំងឺនេះនោះ ឡើយក្នុងអំឡុង ពេលមួយខែមុននឹងមានការ ប្រយុទ្ធប្រឆាំង និងជំងឺនេះ ក្នុងប្រទេសហ្វីលីពីន។ ក្រសួងបានឲ្យ ដឹងទៀតថាគ្រប់ អ្នកឆ្លងទាំង អស់គឺមានរោគ សញ្ញាស្បែក ឡើងកន្តួល ក្តៅខ្លួន ឈឺសន្លាក់ ឆ្អឹងនិងសាច់ដុំ ភ្នែកក្រហម។ ជាងនេះទៅទៀត អ្នកទាំងអស់នោះ ត្រូវបានគេរកឃើញ ចេញពីជំងឺខ្សោយ របស់ពួកគេ។

លោក Ubial បានបង្គាប់ឲ្យ មន្ត្រីសុខាភិបាល ទាំងអស់ពិសេស ក្នុងដែលមាន ករណីឆ្លងហ្ស៊ីកា បង្កើនការប្រុង ប្រយ័ត្ននិង ធ្វើយុទ្ធនាការ ប្រយុទ្ធប្រឆាំងនិងសត្វមូសឲ្យ កាន់តែខ្លាំងថែមទៀត ដើម្បីឈានទៅដល់ ការកម្ចាត់សត្វមូស។

សូមបញ្ជាក់ថា ពុំមានវាក់សាំងណា មួយក្នុងការបង្ការវីរុស ដែលកើតចេញពី សត្វមូសនេះឡើយ។ ប៉ុន្តែអ្នកជំនាញ បានលើក ឡើងថា សញ្ញានៃ វីរុសហ្ស៊ីកាគួរ តែអាច ព្យាបាលដោយឱសថ ព្យាបាលជំងឺទូទៅ និងជំងឺ គ្រុនក្តៅ ជាដើម។

RELATED ARTICLES