តាមប្រភពព័ត៌មានប៊ី-ប៊ី-ស៊ី ចេញ ផ្សាយកាលពីថ្ងៃចន្ទទី ២៦ កញ្ញា ២០១៦ បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ De Bruyne អាចនឹងអវត្តមានពីក្លឹបមេឃខៀវ Man City ប្រហែល៤សប្ដាហ៍ ដោយសាររហែកសាច់ដុំសរសៃពួរ។
ខ្សែបម្រើសញ្ជាតិបែលហ្ស៊ិករូបនេះ បានរងរបួសក្នុងអំឡុងពេលប្រកួត ឈ្នះក្រុមក្ងានស Swansea ៣-១ កាលពីចុងសប្តាហ៍កន្លងទៅនេះ ហើយត្រូវប្ដូរនៅនាទី៨១ ជំនួសដោយកីឡាករ Jesús Navas ទៅវិញ។
របួសរបស់ De Bruyne អាចធ្វើឲ្យគេខកខានមិនបានចូលលេងនៅពេល ក្រុមរបស់គេប៉ះ Barcelona នៅ Champions League និង Man Utd នៅ League Cup។
ដោយ៖ ហេង ដេត