អាឡឺម៉ង់៖ក្លិបបាល់ទាត់PSG (Paris Saint –Germain)ដឹកនាំដោយលោកLuis Enrique ជនជាតិអេស្បាញ បានឈ្នះពានរង្វាន់Champion League ជាលើកដំបូងរបស់ខ្លួននៅរាត្រីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ ក្រោយផ្ដួលក្លិបInter ដោយលទ្ធផល5 ទល់០ ស៊ុតបញ្ចូលទី ដោយកីឡាករខ្សែការពារHakimi នាទី១២ ,កីឡាករខ្សែប្រយុទ្ធDou’e នាទី២០,៦៣ ,កីឡាករខ្សែប្រយុទ្ធKvaratskhelia នាទី៧៣ និងខ្សែបម្រើរSenny Mayulu នាទី៨៦ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ រៀបចំនៅកីឡាដ្ឋានAllianz Arena ប្រទេសអាឡឺម៉ង់ របស់ក្លិបFc Bayern Munchen ។





ជ័យជំនះChampion League ពានធំជាងគេនៅទ្វីពអ៊ឺរ៉ុបនេះ នាំឲ្យក្លិបអ្នកមានPSG ទទួលបានប្រាក់រង្វាន់ចំនួន១២៧ លានដុល្លារហើយជាការឈ្នះពាននេះជាលើកទី១ ក្រោយពួកគេធ្លាប់បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រម្ដងនារដូវកាលឆ្នាំ២០១៩-២០២០ តែចាញ់ក្រោមថ្វីជើង Fc Bayern Munchen ក្នុងលទ្ធផល1 ទល់០ ។សម្រាប់PSG នេះជាពានទី4ប្រចាំរដូវកាល២០២៤-២០២៥ ព្រោះពួកគេបានឈ្នះពានLigue 1,Trophee des Champion ,Coupe De France និង Champion League ។


សូមបញ្ជាក់ថាPSG នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ(Simi Final) ក្លិបនេះបានទំលាក់ក្រុមArsenal ក្នុងលទ្ធផលទាំងពីរជើង3 ទល់1 ខណៈInte Milan យកឈ្នះFc Barcelona ក្នុងលទ្ធផលទាំងពីរជើង7ទល់៦ ។ក្រោយក្លាយជាម្ចាស់Champion League រដូវកាល២០២៤-២០២៥ នេះPSG នឹងត្រូវប្រកួតទល់នឹងក្រុមមាន់ខ្នាយមាសTottenham Hotspur ម្ចាស់ពានUefa Eropa League ដើម្បីលេងពានរង្វាន់UEFA Super Cup នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ខាងមុខ៕



