សុវត្ថិភាពនិងការប្រើរថយន្ត
ឈ្វេងយល់ពី បច្ចេកទេសបញ្ជា រថយន្តឈប់ ឲ្យមានសុវត្ថិភាពគឺជា ភាពចាំបាច់មួយក្នុង ការបង្ការការពារ ទាំងខ្លួនអ្នកផ្ទាល់ និងអ្នកប្រើបា្រស់ផ្លូវដទៃទៀតពី ឧប្បត្តិហេតុដែល កើតឡើងដោយចៃដន្យ ព្រោះវាអាចធ្វើឲ្យ អ្នកបើក ភ័ណ្ឌច្រឡំរហូត អាចបង្កគ្រោះ ថ្នាក់ក៏មាន។
ខាងក្រោមនេះ គឺជាវិធីសាស្រ្តឈប់ រថយន្តនៅតំបន់ មានស្លាកសញ្ញាឈប់ ត្រង់ចំណុចផ្លូវបែក ជាបីដូចតទៅ៖
- បន្ថយល្បឿន ឈប់យឺតៗមុននឹងធ្វើ ដំណើរទៅដល់ស្លាក សញ្ញាតម្រូវឲ្យ ឈប់រថយន្ត។តមកទៀតគឺបញ្ជារថយន្តអ្នកឲ្យបញ្ឈប់ល្បឿនទាំងស្រុងតែម្តង។
- សូមចងចាំថាផ្នែកខាង ស្តាំដៃនៃផ្លូវគឺ ជាអាទិភាព របស់រថយន្តដែល បានឈប់មុននៅ ត្រង់ស្លាកសញ្ញានោះ ហើយឈប់បន្តកន្ទុយគ្នារហូតដល់រថយន្តដទៃ បើកឆ្លងកាត់ចំណុច នេះអស់ទាំងស្រុងទើបដល់ពេលលោកអ្នក បន្តដំណើរទៅមុខទៀត។
- ត្រូវចងចាំទុកក្នុងចិត្តថាប្រសិនជាមាន រថយន្តឈប់ ច្រើនក្នុងពេល តែមួយរថយន្តដែលនៅ ខាងឆ្វេងដៃគួរ តែផ្តល់អាទិភាពឲ្យរថយន្តខាង ស្តាំទៅមុនចុះ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា