ព័ត៌មានទាន់ហេតុការណ៍បំផុត
វៀតណាម៖ លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីវៀត ណាមបានថ្លែង ទៅកាន់អ្នកលក់ ផ្លែឈើក្នុង សង្កាត់ Hoan Kiem រដ្ឋធានី ហាណូយថា អាជីវករលក់ ដូរតិចតួចមិន គួរលក់ផលិតផល អាហារដែលមាន គុណភាពទាប ដែល មកពីប្រភពមិន ច្បាស់លាស់នោះឡើយ ។
លោក នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានចំណាយ ពេលទស្សនកិច្ច ដោយមិនបាន រំពឹងទុកទៅកាន់ ផ្សារបោះដុំ បន្លែ ឡុង ប៊ិន ដើម្បីពិនិត្យ សុវត្ថិភាពលើចំណីអាហារ កាលពីព្រឹកថ្ងៃអង្គារ។ លោកត្រូវបានអម ដំណើរដោយ លោកឧប នាយករដ្ឋមន្ត្រី Vu Duc Dam និងមន្ត្រីមកពី ខុទ្ទកាល័យ នាយករដ្ឋមន្ត្រី ក្រសួងនិង គណៈកម្មការប្រជាជន ក្រុងជាដើម។
ក្នុងដំណើរ ទស្សនកិច្ចតាម តូបលក់ផ្លែឈើ មួយចំនួននៅ ផ្សារបោះដុំនោះ លោកនាយករដ្ឋមន្ត្រី បានលើក ឡើងថា អាជីវករ លក់ដូរតិចតួចគួរចៀស វាងនូវបន្លែ និងផ្លែដែល ត្រូវបានគេបាញ់ បញ្ចូលនូវថ្នាំ សម្លាប់សត្វល្អិត ចង្រៃនិងមិន មានសុវត្ថិភាពហើយផលិតផលទាំង នោះត្រូវបាននាំចូល ពីប្រភពមិនច្បាស់លាស់។ លោកបានថ្លែង ថាសុខភាពរបស់ អ្នកប្រើប្រាស់គឺ ជាបញ្ហាសំខាន់បំផុត។ លោកបានថ្លែងថាអនាគត របស់យើងគឺផ្អែក ទៅលើសុខភាព និងសុខុមាលភាព សង្គម។ មនុស្សម្នាក់ៗនិងអ្នករាល់គ្នាក្នុងចំណោម ពួកយើង គួរតែដឹងអំពីការ រក្សានូវសុវត្ថិភាព ចំណីអាហារដើម្បី ការពារសុខភាពរបស់យើង។
លោកនាយករដ្ឋមន្ត្រី បានយកចិត្ត ទុកដាក់បំផុតក្នុង ការបង្កបង្កើន ផលផ្លែឈើក្នុង ស្រុកដូចជា ផ្លែស្រកានាគ ផ្លែទំលាប់ជាដើម។ លោកបានផ្តល់ការណែនាំ ដល់ម្ចាស់តូបលក់ ទាំងនោះឲ្យស្វែងរក ផលិតផលសុវត្ថិភាព ដែលមានប្រភព ដើមច្បាស់លាស់ ជាពិសេសផលិតផលបន្លែឬ ផ្លែឈើដែលត្រូវ បានបង្កបង្កើន ផលក្នុងប្រទេស។ ជាងនេះទៅទៀត លោកក៏បានទៅ ទស្សនកិច្ចឃុំ Van Duc ដែលជាតំបន់គេ និយមដាំដុះបន្លែដែល មានសុវត្ថិភាពក្នុង ស្រុក Gia Lam ហើយថែមទាំង បានជជែក ជាមួយនិងកសិករក្នុងស្រុកផងដែរ។
ទោះជាយ៉ាងណា លោកបានស្នើឲ្យ អាជ្ញាធរក្នុងស្រុក គាំទ្រដល់កសិករ ក្នុងការលក់ ផលិតផលអាហារ ដែលមានសុវត្ថិភាពដោយបង្កើត ផ្សារប្រើប្រាស់ និងកាត់បន្ថយ នូវដំណាក់កាល អន្តរការដូច្នេះ ផលិតផលទាំង នោះនឹងកាន់ តែមានគ្រប់គ្រាន់អាចរកទិញបានហើយ អាចរក្សានូវការ ប្រកួតប្រជែងថែមទៀតផង។