Saturday, September 21, 2024
Homeព័ត៌មានអន្តរជាតិចំនួនអ្នកស្លាប់ ដោយសារពុលស្រា នៅអ៊ុយក្រែន កើនឡើង​២៨នាក់​

ចំនួនអ្នកស្លាប់ ដោយសារពុលស្រា នៅអ៊ុយក្រែន កើនឡើង​២៨នាក់​

ព័ត៌មានទាន់ហេតុការណ៍បំផុត

អ៊ុយក្រែនទីភ្នាក់ងាររដ្ឋទទួល បន្ទុកសុវត្ថិភាពចំណី អាហារនិងការ ការពារអ្នកប្រើ ប្រាស់បានឲ្យ ដឹងកាលពីថ្ងៃ អង្គារថា ចំនួនអ្នកស្លាប់នៅក្នុងករណី ពុលស្រាដែល ផលិតមិន ត្រឹមត្រូវក្នុង តំបន់ភាគខាង កើតអ៊ុយក្រែន បានកើនឡើង ដល់២៨នាក់ បន្ទាប់ពីមនុស្ស១៧នាក់ផ្សេង ទៀតបាន ស្លាប់បាត់ បង់ជីវិតក្នុង មន្ទីរពេទ្យក្នុង អំឡុងពេលប៉ុន្មាន សប្តាហ៍មុននេះ។

យោងតាម សេចក្តីថ្លែងការណ៍ នៅលើគេហទំព័រ របស់ទីភ្នាក់ងារ ខាងលើបាន បង្ហាញថាជនរង គ្រោះ២៣នាក់ ជាអ្នករស់ នៅក្នុងតំបន់ Kharkov ខណៈ មនុស្ស៥នាក់ ជាអ្នករស់នៅ ក្នុងតំបន់ Donetsk ។

គិតចាប់តាំងពី ថ្ងៃ២២កញ្ញាមានមនុស្ស សរុបទាំងអស់៦២នាក់ ត្រូវបានបញ្ជូន ទៅព្យាបាល នៅមន្ទីរពេទ្យ បន្ទាប់ពីពួកគេ ទទួលទានស្រាដែលផលិត មិនត្រឹមត្រូវ ដែលបាន ទិញពីហាងលក់ គ្រឿងទេសតូច មួយ ៤៣នាក់ក្នុង ចំណោមពួកគេនៅតែកំពុង តស៊ូប្រយុទ្ធប្រឆាំង ជំងឺដើម្បីរស់រាន មានជីវិតក្នុងមន្ទីរពេទ្យ។

អាជ្ញាធរអ៊ុយក្រែន បានបើកការស៊ើបអង្កេត ក្នុងរឿងព្រហ្មទណ្ឌមួយ ក្នុងករណីនេះ។ សារធាតុគីមី ពុលដែលបណ្តាល ឲ្យមានជាតិពុលដល់មនុស្សជា ច្រើននេះ មិនទាន់ត្រូវបាន គេបង្ហាញឲ្យដឹង នៅឡើយទេ។

ដោយឡែកសមាគម អ្នកផលិតគ្រឿង ស្រវឹងអ៊ុយក្រែន Ukrvodka បានឲ្យដឹងថាស្រាពាក់ កណ្តាលដែល ត្រូវបានគេ ធ្វើអាជីវកម្មក្នុងប្រទេស អ៊ុយក្រែនគឺជាផលិត ផលក្លែងក្លាយ។

 

RELATED ARTICLES