ព័ត៌មានទាន់ហេតុការណ៍បំផុត
វេណេស៊ុយអេឡា៖ ប្រធានាធិបតី វេណេស៊ុយអេឡា លោក Nicolas Maduro បានថ្លែងកាល ពីថ្ងៃអង្គារថាលោក មានក្តីរំពឹង យ៉ាមុតមាំចំពោះការធ្វើ ឲ្យប្រសើរឡើង នូវទំនាក់ទំនងជាមួយ សហរដ្ឋអាមេរិក គឺមួយថ្ងៃបន្ទាប់ ពីជំនួបជាមួយ និងរដ្ឋមន្ត្រីការបរទេស អាមេរិកលោក John Kerry ។
លោក Maduro បានជួបលោក Kerry ក្នុងទីក្រុងឆ្នេរសមុទ្រ Cartagena របស់ប្រទេស កូឡុំប៊ីបន្ទាប់ ពីការចុះហត្ថ លេខាលើកិច្ចព្រមព្រៀងសន្តិភាព ធំមួយរវាងកងទ័ព ព្រៃដែលជាអ្នក ឆ្វេងនិយមនិង រដ្ឋាភិបាលកូឡុំប៊ី។ លោក Maduro បានថ្លែងនៅក្នុងអំឡុងពេលនៃការបង្ហាញខ្លួនជា ច្រើនម៉ោងប្រចាំ សប្តាហ៍របស់លោក លើកញ្ចក់ទូរទស្សន៍រដ្ឋថា ខ្ញុំបានបួងសួងសុំពរពីព្រះចំពោះលទ្ធផលនៃកិច្ចប្រជុំនោះ ហើយថែមទាំងបាន លើកឡើងថា វេណេស៊ុយអេឡា បើកសករាជថ្មីនៃ ទំនាក់ទំនងជាមួយនិងសហរដ្ឋអាមេរិក ថែមទៀតផង។
ប្រទេសទាំងពីរបាន ប្រេះឆានៃទំនាក់ទំនង ចាប់តាំងពីលោក Hugo Chavez ប្រែក្លាយជា ប្រធានាធិបតី ក្នុងឆ្នាំ១៩៩៩ ហើយវេណេស៊ុយអេឡាបាន ជំនួសតំណែង ប្រទេសគុយបាជា ប្រជាជាតិដែលជាឆ្អឹងទទឹងកឬ មិនសប្បាយ ចិត្តជាមួយនិងសហរដ្ឋអាមេរិកក្នុងតំបន់។
វេណេស៊ុយអេឡាកំពុងតែ កើតមាននូវវិបត្តិ សេដ្ឋកិច្ចដ៏ធំមួយ ជាមួយនិងអត្រា អតិផរណាក្នុង កម្រិតមួយទ្វេជា បីហើយក៏មានការត្អូញត្អែពីការអត់ឃ្លានទៀតផង។
រដ្ឋាភិបាល សហរដ្ឋអាមេរិកបាន ឲ្យដឹងថា លោក Kerry បានជជែកជាមួយ និងលោក Maduro អំពីការ ប្រណាំងប្រជែងផ្នែកសេដ្ឋកិច្ចនិង នយោបាយ ដែលជំរុញឲ្យ លោកធ្វើការងារ ជាមួយនិង បក្សប្រឆាំងរបស់ប្រទេសនេះ។
ទោះជាយ៉ាងណា បេក្ខជនប្រធានាធិបតី មកពីបក្សសាធារណ រដ្ឋអាមេរិក លោក ដូ ណាល់ត្រាំ បានថ្លែង កាលពីខែកក្កដាថាសហរដ្ឋអាមេរិកនឹង បញ្ចប់ទំនាក់ទំនង ជាមួយវេណេស៊ុយ អេឡាប្រសិនជាលោកឈ្នះ លោកស្រីគ្លីនតុន ក្នុងការបោះឆ្នោតខាងមុខ ។ លោកបាន Maduro កាលពីមុនបានហៅ លោកត្រាំថាជា ចោរប្លន់និងចោរ លួចទៀតផង។