ព័ត៌មានទាន់ហេតុការណ៍បំផុត
គុយបា៖ សហរដ្ឋអាមេរិក បានតែងតាំង លោក Jeffrey Delaurentis ជាប្រមុខ បេសកកម្មការ ទូតរបស់អាមេរិក ប្រចាំរដ្ឋធានី Havana ដែលជាមន្ត្រីការទូត ដំបូងគេ ប្រចាំប្រទេសគុយបា ក្នុងអំឡុង ពេល៥ទសវត្សរ៍មកនេះ។
លោកអូបាម៉ា បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយ ថាការតែង តាំងឯកអគ្គរដ្ឋទូតរូប នេះគឺជាការបង្ហាញ ឲ្យឃើញពីការបោះជំហានឆ្ពោះទៅ មុខលើសពី កម្រិតធម្មតាក៏ដូច ជាផលិតភាពនៃ ទំនាក់ទំនងរវាង ប្រជាជាតិរបស់យើងទាំងពីរ។
លោកអូបាម៉ានិងប្រធានាធិបតីគុយបាលោក Raul Castro បានប្រកាសពីការ បន្ធូរបន្ថយភាព តានតឹងនៅ ក្នុងទំនាក់ទំនងកាលពីខែធ្នូឆ្នាំ២០១៤ ។ ចាប់តាំងពីពេលនោះ មករដ្ឋាភិបាល ក្រុងវ៉ាស៊ីនតោន និងហាវ៉ាណាបានជ្រើស យកនូវការបោះជំហានមួយដែលមិនបានគិតដល់ ក្នុងការកែឬបះប៉ូវ នូវការរឹតចំណង ជាមួយគ្នាបន្ទាប់ពី បានចងកំហឹង និងគ្នាអស់រយៈ កាលកន្លះសតវត្សរ៍មកនេះរួចមក។
លោកប្រធានាធិបតី អូបាម៉ា បាន ធ្វើទស្សនកិច្ចទៅកាន់ គុយបានិងបានបន្ធូរ បន្ថយលើកលែង បម្រាមដឹកជញ្ជូន តាមនាវាដែលបានហាមឃាត់ចាប់ តាំងពីឆ្នាំ១៩៦២ មកនោះទៀតផង។ ចំណែក ជើងហោះ ហើរផ្សេងៗត្រូវបាន បន្តប្រតិបត្តិ ការហើយការ ធ្វើនាវាចរណ៍បច្ចុប្បន្នក៏អាចធ្វើ ដំណើរពី Miami ទៅកាន់ Havana ទៀតផង។
បណ្តាក្រុមហ៊ុន សហរដ្ឋអាមេរិកដូចជា Airbnb និង Netflix បច្ចុប្បន្នប្រតិបត្តិការ ក្នុងប្រទេសគុយបា និងក្រុមហ៊ុន សណ្ឋាគារអាមេរិក Starwood ថ្មីៗនេះបានបើក នៅតំបន់ Sheration ក្នុងរដ្ឋធានី Havana ផងដែរ។
រីឯក្រុមហ៊ុន Delaurentis មានវត្តមាន ក្នុងរដ្ឋធានីរបស់គុយបា រួចមកហើយដែរ។ ទោះជាយ៉ាង ណាប៉ុន្តែការ តែងតាំងរបស់លោក អូបាម៉ាតម្រូវ ឲ្យមានការផ្តល់ សេចក្តីទុកចិត្តពីព្រឹទ្ធសភា ដែលទំនងជា ប្រឈមនិងភាពតាន តឹងជាមួយ បក្សប្រឆាំង ក្នុងសភា ខណៈដែលអ្នក តំណាង រាស្ត្រអាមេរិកបាន ស្វែងរកប្រមូល ការគាំទ្រពីការ ប្រឆាំងនិងនិង គោលនយោបាយរបស់ លោកអូបាម៉ា។