Monday, January 12, 2026
Homeតារាខ្មែរពេជ្រ សោភា សំណូមពរអ្នកសារព័ត៌មានសរសេរតែរឿងកូវីត១៩ ឈប់សរសេររឿងតារា

ពេជ្រ សោភា សំណូមពរអ្នកសារព័ត៌មានសរសេរតែរឿងកូវីត១៩ ឈប់សរសេររឿងតារា

ខណៈដែលប្រទសកម្ពុជា កំពុងរីករាលដាលជំងឺដ៏កាចសាហាវ កូវីត១៩ ដែលមកដល់ពេលនេះមានអ្នកឆ្លងរហូតដល់១២នាក់ហើយ ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភនោះ ស្រាប់តារាចម្រៀងហង្សមាស ពេជ្រ សោភា បានចេញមយខសំណូមពរអ្នកសារព័ត៌មានឲ្យឈប់សរសេររឿងតារា គឺផ្តោយសំខាន់តែលើរឿងកូវីត១៩។

អ្នកនាងពេជ្រ សោភា បានបង្ហោះសារលើទំព័រហ្វេសប៊ុកកាលពីព្រឹកមិញនេះថា “អ្នកកាសែតឈប់និយាយរឿងតារាទៀតទៅ គួរសរសេររឿងរាល់ថ្ងៃដែលកើតឡើង និងសុខទុក្ខបងប្អូនដែលគាត់មានជម្ងឺឆ្លង ដើម្បីឲ្យពួកគាត់ចេះប្រុងប្រយ័ត្ន ដើម្បីឲ្យបងប្អូនចេះការពារខ្លួន”។

យ៉ាងណា ការចេញមុខសំណូមពរដល់អ្នកសារព័ត៌មានឲ្យឈប់និយាយរឿងតារា ក្រោយពេលដែលជំងឺកូវីត១៩នេះ កំពុងធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំង។ ប៉ុន្តែការសំណូមពរនេះ មិនដឹងថាបានសម្រេចឬយ៉ាងណានោះទេ។

គួរបញ្ជាក់ថា មកដល់ព្រឹកនេះ អ្នកឆ្លងជំងឺកូវីតមានចំនួន១២នាក់ហើយ ក្នុងនោះមានជនជាតិខ្មែរចំនួន២នាក់ ខ្មែរ-ឥស្លាមចំនួន២នាក់ និងជនជាតិបរទេសចំនួន៨នាក់ហើយ។

ដោយឡែក រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការចំនួន៤ ដូចខាងក្រោម៖

១៖ ណែនាំដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំធ្វើដំណើរទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ប្រសិនបើមិនមានការចាំបាច់បំផុតដែលខានពុំបាន។

២៖ គ្រប់ក្រសួង ស្ថាប័នរដ្ឋទាំងអស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមិនត្រូវអនុញ្ញាតឲ្យមន្ត្រីរាជការ បុគ្គលិកគ្រប់លំដាប់ថ្នាក់ ធ្វើដំណើរចូលរួមកិច្ចប្រជុំគ្រប់ប្រភេទ ទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឡើយ។

៣៖ ក្នុងករណីចាំបាច់ខានមិនបាន ដែលតម្រូវឲ្យមានតំណាងរបស់កម្ពុជា ចូលរួមប្រជុំនៅបណ្ដាប្រទេសដូចជាបញ្ជាក់ខាងលើ ក្រសួង ស្ថាប័នពាក់ព័ន្ធនីមួយៗ ត្រូវធ្វើសំណើទៅកាន់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីចាត់តំណាងស្ថានទូតប្រចាំនៅប្រទេសម្ចាស់ផ្ទះនៃការប្រជុំ ឲ្យចូលរួមជំនួស។

៤៖ ចំពោះមន្ត្រីរាជការ និងប្រជាពលរដ្ឋកម្ពុជាទាំងឡាយណា ដែលទើបវិលត្រឡប់ពីបណ្ដាលប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវដាក់ខ្លួនឱ្យនៅដោយឡែក ក្នុងរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃដែលបានត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ស្របតាមនីតិវិធីកំណត់ដោយក្រសួងសុខាភិបាល៕

RELATED ARTICLES