Thursday, March 26, 2026
Homeតារាខ្មែរលោកស៊ីណាវ៉ាត់ត្រា ថា«ឆ្នាំថ្មី រាសីឡើង​»

លោកស៊ីណាវ៉ាត់ត្រា ថា«ឆ្នាំថ្មី រាសីឡើង​»

ភ្នំពេញៈតារាសម្ដែងលោកស៊ីណាវ៉ាត់ត្រា បានឲ្យដឹងថានៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ លោក​បានថតរាំលេងកម្សាន្ដឲ្យខាងសមាគមទូរទស្សន៍កម្ពុជា អបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិ ថតMV បទចូលឆ្នាំឲ្យផលិតកម្មថោន និងសាន់ ដេផងដែរ ។លោកថាមាមាញឹកគួរសមជាមួយ​អា​ជីពសម្ដែង និងម្យាងទៀត​ចេញ​ពីថត​ទៅធ្វើការយប់ដល់វេលាអាទ្រាធ តែលោកមិនបោះ​បង់​ចោលការងារមួយណាឡើយ ។

តារាមានប្រវត្តិកម្សត់តស៊ូពីខេត្ត​បាត់ដំ​បងមករស់នៅផ្ទះជួលនាទីក្រុងភ្នំពេញ​ដែល​បាន​ប្រឡូកក្នុងអាជីពសិល្បៈជិត១០ឆ្នាំមកនេះមិនត្រឹមតែជាអ្នកសម្ដែងភាពយន្ដ រឿងខ្លីៗ និងថតMV ប៉ុណ្ណោះទេ ​ប៉ុ​ន្ដែលោកក៍បានវិវត្តន៍​ខ្លួន​ទៅ​ជាអ្នកដឹកនាំ(Director )រឿងShort Film ម្នាក់ផងដែរ ។

គួរបញ្ជាក់ថាលោកណាវ៉ាត់ត្រា ក្រៅពីអាជីពសិល្បៈលោកក៍នៅតែធ្វើការជាមេការ​ខារ៉ាអូខេ Goal Palace KTV ផងដែរ ។លោកថាការងារអ្វីក៍ដោយឲ្យតែស្រប​ច្បាប់ គឺលោក​ពេ​ញ​ចិត្តនិងធ្វើដោយមិនប្រកាន់ខ្លួន ព្រោះអំឡុងសេដ្ឋកិច្ចកំពុងតែប្រឈម​បែ​បធ្វើការងារ​ចំ​ណូ​ល​​តែ​១ច្រក​ពិបាកទប់ទល់ ។តែលោកថាទោះជាក្លាយទៅជាអ្វីក៍លោកមិន​ចោលសិល្បៈជា​ដាច់ខាត ព្រោះការងារមួយនេះជាអ្វីដែលលោកស្រលាញ់បំផុតតាំងពីនៅក្មេង ហើយ​ទទួលថត​សម្ដែង​ជាតួអ្វីក៍អាចធ្វើបានធ្វើបានដែរទៅតាមអ្នកដឹកនាំរឿងចង់បាន ៕

RELATED ARTICLES