ភ្នំពេញ៖ សង្ឃវ័យក្មេង២អង្គ បានលួចដោះស្បង់ចីពរ រួចឡើងជិះម៉ូតូជាមួយបក្ខពួក ជាក្មេងស្ទាវ៥នាក់ទៀត បំណងចូលទៅច្រៀង ខារ៉ាអូខេនៅតាមផ្លូវ២០០៤ តែធ្វើដំណើរបាន ពាក់កណ្តាលផ្លូវ ក៏ត្រូវសមត្ថកិច្ចល្បាតសង្ស័យ ក៏ឃាត់សាកសួរ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី០៣ ខែតុលា ឆ្នាំ ២០១៦ នៅចំណុចស្តុបណតប៊្រីដ ស្ថិតក្នុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យ ដឹងថា នៅមុនពេលកើតហេតុ ខណៈដែល កម្លាំងសមត្ថកិច្ចកំពុងចេញល្បាតនៅក្នុងមូល- ដ្ឋាន ដល់ចំណុចស្តុបណតប៊្រីដ ស្រាប់តែប្រទះ ឃើញមានក្មេងស្ទាវមួយក្រុម ជិះម៉ូតូ៣ គ្រឿង មួយគ្រឿងម៉ាក MSX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១ធូ-៨៤០៤ មួយគ្រឿងទៀត ម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១CU-៦៣៧៦ និង មួយគ្រឿងទៀត ម៉ាកនិច ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១CC-២៣២២ សរុបគ្នា ៧នាក់ សុទ្ធតែជាក្មេងស្ទាវ គួរឱ្យសង្ស័យ ហើយ ក្នុងចំណោមនោះមានយុវជន ៣នាក់ កោរសក់ (ក្បាលត្រងោល)ទៀតផង ទើបសមត្ថកិច្ច សម្រេចឃាត់សាកសួរ ទើបសារភាពថា ពួកខ្លួន ទាំង២នាក់ គឺជាព្រះសង្ឃ គង់នៅវត្តស្ទឹងមាន- ជ័យ តែបានលួចដោះស្បង់ចីវរចេញ បំណងទៅ ច្រៀងខារ៉ាអូខេ នៅម្តុំផ្លូវ២០០៤។ ចំណែក យុវជនក្បាលត្រងោលម្នាក់ទៀត បានសារភាព ថា រូបគេបានបួសមុខភ្លើងមួយអាទិត្យ នៅឯ ខេត្តតាកែវ ហើយទើបនឹងសឹកវិញ ប៉ុន្តែដោយ ខឹងសាច់ញាតិ ក៏ធ្វើដំណើរឡើងមកភ្នំពេញ ជួបជុំមិត្តភក្តិ ដើរលេងបាន១ថ្ងៃ ក៏ត្រូវសមត្ថកិច្ច ឃាត់ខ្លួនសាកសួរតែម្តង។
សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា យុវជន ទាំង៧នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនសាកសួរ នោះ រួមមាន ទី១-ឈ្មោះទូ ផាន់និត អាយុ ២២ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅខណ្ឌដង្កោ ទី២ឈ្មោះណុក តួ អាយុ២២ឆ្នាំ មុខរបរអ្នកបើកបរ រថយន្ត ស្នាក់នៅផ្ទះសង់ថ្មី ស្ថិតក្នុងភូមិដំណាក់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទី៣-ឈ្មោះ មាឃ សីហា អាយុ២២ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅផ្ទះជួល ភូមិប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទី៤-ឈ្មោះជុន វិចិត្រ អាយុ ២២ឆ្នាំ មុខរបរសន្តិសុខឯកជន អ្ស្ស ស្នាក់នៅ ផ្ទះជួល ភូមិប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទី៥-ឈ្មោះសុខ ពិសិដ្ឋ អាយុ២៥ឆ្នាំ ជាសង្ឃ គង់នៅវត្តស្ទឹងមានជ័យ ស្ថិតក្នុងភូមិទ្រា សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទី៦-ឈ្មោះសុក ឡុង អាយុ១៨ឆ្នាំ ជាសង្ឃ គង់នៅវត្តស្ទឹងមាន- ជ័យ និងទី៧-ឈ្មោះសុវណ្ណ អាយុ២២ ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិពរចាក ឃុំពរចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ ទើបនឹងសឹកពី បួសមុខភ្លើង។
បន្ទាប់ពីឃាត់ខ្លួនសាកសួរ យុវជនទាំង ៧នាក់ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖ សោល វណ្ណៈ