Saturday, September 21, 2024
Homeសន្ដិសុខសង្គមចាប់ខ្លួនប្អូនប្រុស រំលោភសម្លាប់បងថ្លៃស្រី នៅមណ្ឌលគិរី

ចាប់ខ្លួនប្អូនប្រុស រំលោភសម្លាប់បងថ្លៃស្រី នៅមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ យុវជនឈាមរាវម្នាក់ បានធ្វើសកម្មភាពចាប់បង្ខំរំលោភសេពសន្ថវៈ ស្ត្រីម្នាក់រហូតដល់បានសម្រេច រួចវាយសម្លាប់ ស្ត្រីរងគ្រោះយ៉ាងសាហាវព្រៃផ្សៃ និងបោះសព ចោលក្នុងព្រៃទាំងអាក្រាតកាយ រហូតដល់ ហើមស្អុយ ទើបមានអ្នកប្រទះឃើញ និងត្រូវសមត្ថកិច្ចធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនដៃដល់ជាឃាតករដៃឆៅបាន កាលពីព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ ។

ករណីរំលោភសម្លាប់ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីរសៀលថ្ងៃទី ០២ ខែតុលា ឆ្នាំ២០១៦ នៅចំណុចកណ្តាលព្រៃ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ។

ស្ត្រីរងគ្រោះដែលត្រូវជនល្មោភកាមចាប់ រំលោភសេពសន្ថវៈ រួចសម្លាប់យ៉ាងសាហាវ ព្រៃផ្សៃ មានឈ្មោះក្រែត ស្រីមុំ អាយុ៣០ឆ្នាំ  មុខរបរកសិករ ស្នាក់នៅភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិថ្មហាល ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។ ចំណែកជនដៃដល់ជា ឃាតករដៃឆៅ មានឈ្មោះទី តី អាយុ១៩ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុ ខាងលើ។

fddfdfsd
នារីរងគ្រោះ ដេកស្លាប់អាក្រាតកាយកណ្ដាលព្រៃ

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ អ្នកភូមិម្នាក់បានដើរ ទៅចម្ការ លុះទៅដល់កន្លែងកើតហេតុខាងលើ ក៏ស្រាប់តែធុំក្លិនស្អុយចម្លែក ទើបដើររកមើល  ក៏ប្រទះឃើញសពស្ត្រីម្នាក់ស្លាប់រហូតដល់ហើម ស្អុយទៅហើយ និងមានសភាពអាក្រាតកាយ  ទៀតផង។ ភ្លាមៗនោះ អ្នកភូមិក៏ប្រញាប់រាយ-ការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច ដើម្បីចុះពិនិត្យ ដល់ទីតាំងកើតហេតុ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះបានបាត់ខ្លួនតាំងពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ ម៉្លេះ ដោយមុន ពេលកើតហេតុ ជនរងគ្រោះបានដើរចេញពីផ្ទះ បំណងទៅចម្ការ រួចក៏បាត់ខ្លួនរហូតមិនឃើញ ត្រឡប់មកផ្ទះវិញសោះ ហើយទោះជាក្រុមគ្រួសារដើរតាមរកយ៉ាងណាក៏មិនឃើញ លុះដល់រសៀលថ្ងៃទី០២ តុលា ក៏មានគេប្រទះឃើញ សពជនរងគ្រោះ ដេកស្លាប់ទាំងអាក្រាតកាយ នៅក្នុងព្រៃ តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបាន ចុះពិនិត្យដល់ទីតាំងកើតហេតុ រួចបញ្ជាក់ថា សពស្ត្រីរងគ្រោះ ត្រូវបានគេចាប់ស្រាតខោដល់ ក្រោមជង្គង់ និងសើយអាវឡើងទៅលើ ព្រម ទាំងមានសភាពហើមស្អុយទៅហើយ។ តាម ការសន្និដ្ឋានជាជំហានដំបូងរបស់សមត្ថកិច្ច ស្ត្រីរងគ្រោះ ត្រូវជនសង្ស័យ ចាប់រំលោភរួច សម្លាប់ចោលតែម្តង។

បន្ទាប់ពីកើតហេតុករណីខាងលើ សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្ត ទុកដាក់ រហូតដល់កំណត់មុខសញ្ញាជនសង្ស័យ បាន និងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យ ឈ្មោះទី តី មកធ្វើការសាកសួរ។

sdfads
ប៉ូលិសកំពុងសាកសួរ

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ទី តី បានសារភាពថា រូបគេពិតជាបានវាយសម្លាប់ស្ត្រីរងគ្រោះឈ្មោះក្រែត ស្រីមុំ ប្រាកដមែន តែ មិនបានរំលោភនោះទេ។ ចំណែកសម្លៀកបំពាក់ របស់ជនរងគ្រោះដែលសើយចេញអស់នោះ គឺ ពេលដែលកើតមានការប្រតាយប្រតប់គ្នា និង ពេលដែលរូបគេអូសជនរងគ្រោះ ទើបបណ្តាលឱ្យរបូតខោអស់បែបនេះ ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចបាន បង្ហើបប្រាប់ថា ចម្លើយសារភាពរបស់ជនសង្ស័យ ហាក់នៅមានការលាក់លៀមច្រើនទៀត ពោល គឺមិនទាន់ស៊ីសង្វាក់ទៅនឹងវត្ថុតាងដែលបន្សល់ ទុកនៅកន្លែងកើតហេតុនោះទេ។

យ៉ាងណាក្តី ជនសង្ស័យឈ្មោះទី តី ត្រូវ បានសមត្ថកិច្ច រៀបចំកសាងសំណុំរឿងបញ្ជូន ខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត តាមនីតិវិធី ៕

RELATED ARTICLES