ប៉ាគីស្ថាន៖ យោធាប៉ាគីស្ថានបាន ឲ្យដឹងថាទាហានប៉ាគីស្ថាន និងឥណ្ឌា កាលពីថ្ងៃច័ន្ទនេះ បានឆ្លើយឆ្លង ដោយអាវុធជាថ្មីម្តង ទៀតនៅ ព្រំដែនដែលមានការខ្វែងគំនិតគ្នាក្នុង តំបន់កាស្មៀ តាមរយៈការឆ្មក់ វាយលុករបស់យុទ្ធជនពេញ មួយរាត្រីលើជំរំ ទាហានឥណ្ឌាគឺមាន ទាហានម្នាក់ត្រូវ បានសម្លាប់។
ការប៉ះទង្គិចគ្នាលើក ចុងក្រោយនេះ ពុំមានតួលេខ នៃអ្នករបួស និងស្លាប់ជាក់ លាក់ត្រូវបានគេ រាយការណ៍នៅ ឡើយទេ តែគេបាន កត់សម្គាល់ថាវាបានកើតឡើង បន្ទាប់ពីឥណ្ឌា បានថ្លែងថា កងទ័ពរបស់ ខ្លួនបានឆ្លង កាត់ព្រំដែននេះ ដើម្បីអនុវត្តនូវការ ធ្វើកោសល្យវិច្ច័យលើ ការធ្វើកូដកម្មនៅខ្សែបន្ទាត់ព្រំដែនដែលជាតំ បន់បែងចែកនៅក្នុង ជម្លោះទឹកដី ខណៈប៉ាគីស្ថាន បានអះអាង បដិសេធយ៉ាងដាច់អហង្ការ។
ប្រភពដដែលបានឲ្យដឹងទៀតថាកងទ័ព ឥណ្ឌានៅមិនទាន់ រួសរាន់ប្រយុទ្ធដែលមិនបាន ត្រៀមទុកឡើយ បន្ទាប់ពីនៅ វេលាពាក់ កណ្តាលខ្សែបន្ទាត់ព្រំដែនក្នុងផ្នែក Iftikharabad និងកងទ័ព ប៉ាគីស្ថានបានឆ្លើយ តបយ៉ាងចាស់ដៃ ហើយការផ្ទុះអាវុធដាក់គ្នា នេះដែរបានបញ្ចប់ នៅពេលព្រឹក។ មួយវិញទៀតកងទ័ពក៏ បានតបតដោយ មិនបានរំពឹងទុកក្នុងការ វាយប្រហារលើឥណ្ឌាក្នុងផ្នែក Nezapir និង Kailer ផងដែរ។
ការឆ្លងឆ្លើយគ្នាដោយ គ្រាប់កាំ ភ្លើងចុងក្រោយ បំផុតនេះបាន កើតឡើងក្រោយ ពីយុទ្ធជនសង្ស័យបានបើកការបាញ់ប្រហារមកលើជំរំទាហានមួយកន្លែងក្នុងទីក្រុង Baramulla ក្នុងតំបន់ កាស្មៀឥណ្ឌា កាលពីរាត្រីថ្ងៃអាទិត្យ ដែលបានសម្លាប់ ទាហានម្នាក់មុន ពេលពួកនោះត្រូវ បានវាយបណ្តេញចេញ។
ចំណែកមន្ត្រីប៉ូលិ សជាន់ខ្ពស់ក្នុង ស្រុកលោក Imtiyaz Hussain Mir បានថ្លែង ប្រាប់អ្នកសារ ព័ត៌មានកាល ពីថ្ងៃច័ន្ទនេះ ថាមានយុទ្ធជនចន្លោះពីពីរនាក់ទៅ៤នាក់ជាប់ ពាក់ព័ន្ធនិងការវាយប្រហារ នោះហើយក៏មាន របួស ទាហានម្នាក់ផងដែរ។ រីឯមេបញ្ជាការ ប៉ូលិស កាស្មៀឥណ្ឌាលោក Danish Raja បានថ្លែងថា យ៉ាងហោច ណាស់មានមនុស្ស ៥នាក់រងរបួស។