ហ្វីលីពីន៖ រដ្ឋាភិបាលហ្វីលីពីន ឲ្យដឹងថា ពួកឧទ្ទាមអាប៊ូសាយ៉ាស ដែលមានទំនាក់ ទំនងជាមួយ និងក្រុមរដ្ឋអ៊ីស្លាម បានដោះលែងឈ្លើយសឹកជនជាតិ ឥណ្ឌូណេស៊ី ៣នាក់កាល ពីថ្ងៃអាទិត្យ បន្ទាប់ពី មានកិច្ចព្រម ព្រៀងមួយ ដែលមានអំឡុង ពេល៣ខែ ដែលនាំឲ្យឈ្លើយសឹកត្រូវបានដោះលែងសរុបទាំងអស់៩នាក់ក្នុងអំឡុងពេលពីរសប្តាហ៍មុននេះ។
ឈ្លើយសឹកទាំង នោះត្រូវបាន បញ្ជូនទៅកាន់ខេត្ត Sulu របស់ហ្វីលីពីន ប្រគល់ឲ្យទៅ លោក Nur Misuari ដែលជាស្ថាបនិក របស់ក្រុមចលនា រំដោះជាតិ MNLF ដែលជាក្រុមឧទ្ទាម មូស្លីមមួយ ដែលបាន ចុះហត្ថលេខា លើកិច្ចព្រម ព្រៀងសន្តិភាព មួយជាមួយនិងរដ្ឋាភិបាល។
វាមិនទាន់ច្បាស់ នៅឡើយទេថា តើថ្នូរនិងការដោះ លែងអ្នកទាំង ប៉ុន្មានអ្នក នេះត្រូវបាន គេបង់ឲ្យទៅ ក្រុងឧទ្ទាម ប៉ុន្មាននោះ។ អំឡុងពេលពី សប្តាហ៍មុននេះ ពួកអាប៊ូសាយ៉ាស ដែលជាក្រុមរដ្ឋអ៊ីស្លាម មួយផងដែរបា នជំរិតទារលុយ ពីការចាប់ជំរិត អ្នកជំនួញជាច្រើន ដែលទន្ទឹម និងនេះពួកគេក៏បាន ដោះលែងជនជាតិ ឥណ្ឌូណេស៊ី៣នាក់ ហ្វីលីពីន ២នាក់ និងបុរស នីហ្សេរីយ៉ាម្នាក់ ដែលត្រូវ បានចាប់ ពង្រត់មកពីរីសត មួយកាលពី ឆ្នាំទៅស្របជា មួយនិង ជនជាតិកាណាដា ពីរនាក់ត្រូវបាន កាត់ក្បាល។
ការដោះលែង នេះដែរគឺធ្វើ ឡើងស្របពេល ដែលកងកម្លាំង របស់ហ្វីលីពីន បានបង្កើន ការវាយប្រហារ បណ្តេញពួកឧទ្ទាម ចេញពីកោះ របស់ពួកគេដែលបាន កាន់កាប់ នៅខេត្ត Sulu និង Basilan ។
ទោះជាយ៉ាង ណាប្រធានាធិបតី ហ្វីលីពីន លោក Rodrigo Duterte បានលើក ឡើងថាការកំទេច ពួកអាប៊ូសាយ៉ាសជា អាទិភាពផ្នែក សន្តិសុខខ្ពស់ បំផុតរបស់យោធា ហ្វីលីពីន។