Wednesday, June 18, 2025
Homeព័ត៌មានជាតិផុត​រដូវ​ភ្ជុំ លោក​កឹម សុខា ថា ក្រោយ​ភ្លៀង មេឃ​នឹង​ស្រ​ឡះ

ផុត​រដូវ​ភ្ជុំ លោក​កឹម សុខា ថា ក្រោយ​ភ្លៀង មេឃ​នឹង​ស្រ​ឡះ

ភ្នំពេញ ៖ បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌ បាន បញ្ចប់ទៅ លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានលើកឡើងថា ក្រោយ ភ្លៀង មេឃនឹងស្រឡះ ហើយទោះជាមានពពក បាំងខ្លះក្តី ក៏នៅតែមានថ្ងៃរះ ហេតុនេះ ខ្មែរនឹង ឈ្នះទាំងអស់គ្នា។ ជាមួយគ្នានេះ លោកកឹម សុខា បានប្រកាសថា លោកនឹងចេញពីទីស្នាក់ការបក្សទៅចុះឈ្មោះបោះឆ្នោតនៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ នេះ បន្ទាប់ពីបានសម្ងំលាក់ខ្លួនអស់ជាង៤ខែមក ហើយនោះ។

kem-soka1

លោកកឹម សុខា បានសរសេរក្នុងទំព័រ ហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក កាលពីព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ ថា “ក្នុងឱកាស បុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មិនមានភ្លៀងរលឹមជោកជាំ ដូចពីមុននោះទេ ទោះបីមេឃមិនទាន់ស្រឡះ មានពពកបាំងខ្លះ ក៏មានថ្ងៃរះផងដែរ។ “ក្រោយ ភ្លៀង មេឃនឹងស្រឡះ ខ្មែរនឹងឈ្នះទាំងអស់ គ្នា”។

ដោយឡែក កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ លោកកឹម សុខា បានសរសេរនៅ ក្នុងទំព័រហ្វេសប៊ុករបស់លោកថា “ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦នេះ គឺជាថ្ងៃបិណ្ឌទី៩ នៃ បុណ្យភ្ជុំបិណ្ឌ។ ខ្ញុំ កឹម សុខា ក្នុងនាមប្រធាន ស្តិទីគណបក្សសង្គ្រោះជាតិ និងក្នុងនាមខ្ញុំផ្ទាល់  សាជាថ្មីម្តងទៀត ខ្ញុំសូមបួងសួងឱ្យក្រុមគ្រួសារ ខ្មែរគ្រប់រូបបានជួបជុំគ្នាដោយសប្បាយរីករាយ និងក៏សូមឱ្យគ្រួសារនយោបាយខ្មែរ បានជួបជុំ ដោះស្រាយបញ្ហាជាតិ និងប្រជាពលរដ្ឋខ្មែរ ជាមួយគ្នាផងដែរ។

ក្នុងឱកាសនេះដែរ ដើម្បីរក្សាភាពស្ងប់ស្ងាត់ជូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងធ្វើបុណ្យ ទានជូបបុព្វការីជនផងនោះ ខ្ញុំសូមអំពាវនាវជា ថ្មីម្តងទៀត ពិសេសដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសកម្មជនរបស់គណបក្សសង្គ្រោះជាតិ  សូមចៀសវាងការប្រើអំពើហិង្សា ឬពាក្យអសុរោះ ឬពាក្យវាយប្រហារគ្នាដែលនាំឱ្យប៉ះពាល់ដល់បរិយាកាសនៃពិធីបុណ្យប្រពៃណីជាតិ នេះ និងប៉ះពាល់ដល់បរិយាកាសនយោបាយយូរ អង្វែងទៅមុខទៀតផង”។

ខណៈដែលកំពុងស្នាក់នៅក្នុងទីស្នាក់ការ កណ្តាលរបស់គណបក្សសង្គ្រោះជាតិ អស់រយៈ ពេលជាង៤ខែមកនេះ កាលពីថ្ងៃទី០២ តុលា ឆ្នាំ២០១៦ ចំថ្ងៃខួបកំណើតរបស់កូនស្រី លោក កឹម សុខា បានសរសេរនៅក្នុងទំព័រហ្វេសប៊ុក របស់លោកថា “ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦ ថ្ងៃនេះ គឺជា ថ្ងៃខួបកំណើតកូនស្រីរបស់ខ្ញុំ កឹម មនោវិទ្យា ជូនពរថ្ងៃកំណើតកូនស្រីសម្លាញ់! ខ្ញុំចាំថា គាត់កើតបាន១០ថ្ងៃគត់ ខ្ញុំបានចាកចេញ ពីកូននិងភរិយាខ្ញុំ ដើម្បីបន្តការសិក្សានៅឯបរទេស អស់រយៈពេល៥ឆ្នាំ ទើបខ្ញុំបានត្រឡប់ មកជួបកូន និងភរិយាខ្ញុំវិញ។ ខ្ញុំមានមោទនភាព ណាស់ ដែលមានកូនល្អ ឆ្លាតនិងរឹងមាំ។ ប៉ា ជូនពរកូនឱ្យមានសេចក្តីសុខ និងសុភមង្គល គ្រប់ពេលវេលា”។

ដោយឡែក កាលពីថ្ងៃទី០១ តុលា ជាថ្ងៃ បុណ្យភ្ជុំបិណ្ឌ ទោះបីមិនបានទៅធ្វើបុណ្យនៅ តាមវត្តអារាមជាមួយក្រុមគ្រួសារ តែលោក កឹម សុខា ក៏បានជួបជុំក្រុមគ្រួសារ (ភរិយា និងកូន) របស់លោក ទទួលទានអាហារជុំគ្នា ហើយលោកបានសរសេរក្នុងទំព័រហ្វេសប៊ុកផ្ទាល់ ខ្លួនរបស់លោកថា “ថ្ងៃទី០១ ខែតុលា នេះ ជា ថ្ងៃបុណ្យភ្ជុំបិណ្ឌធំ ភរិយានិងកូនៗខ្ញុំ គាត់បាន កុម្មង់ឱ្យខ្ញុំធ្វើម្ហូបដែលខ្ញុំធ្លាប់ធ្វើកាលពីខ្ញុំនៅជា ក្មេងវត្ត ជាងសែសិបឆ្នាំមុន។ ខ្ញុំ ភរិយា និងកូនៗ បានទទួលទានអាហារថ្ងៃត្រង់រួមគ្នា បន្ទាប់ពី ពួកគាត់បានយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅ ឯវត្ត”។

ទោះជាយ៉ាងណា បន្ទាប់ពីមានការបញ្ជាក់ ពីស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (..) ថា លោកកឹម សុខា ទោះបី មានការចោទប្រកាន់ និងផ្តន្ទាទោសពីតុលាការ តែខណៈដែលសាលក្រមមិនទាន់ចូលជាស្ថាពរ លោកកឹម សុខា នៅតែមានសិទ្ធិចុះឈ្មោះបោះឆ្នោតបាន ទើបលោកកឹម សុខា បានសម្រេច ចេញពីទីលាក់ខ្លួន ទៅចុះឈ្មោះបោះឆ្នោតនៅ វេលាម៉ោង១០ព្រឹក ថ្ងៃទី០៥ ខែតុលា ឆ្នាំ ២០១៦ នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គណបក្សសង្រេ៣ជាះតាិ លេខ១៧៩៧/១៦ គ..ជ ចុះថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ បាន បញ្ជាក់ថា “គណបក្សសង្គ្រោះជាតិ សូជម្រាប ជូនសាធរណជនជាតិអន្តរជាតិ និងអង្គទូត នានា ឱ្យបានជ្រាបថា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង១០ព្រឹក ឯកឧត្តមកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នឹង អញ្ជើញទៅចុះឈ្មោះបោះឆ្នោត។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សាធារណជនជាតិអន្តរជាតិ និងអង្គទូតនានា មេត្តាជ្រាប និងអញ្ជើញយកព័ត៌មានតាមការ គួរ”។

គួររំព្ញកថា លោកកឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទ– “បដិសេធក្នុងការចូលខ្លួន” ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ តាមបញ្ញត្តិមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ នៃ ព្រះរាជាណាចក្រកម្ពុជា ហើយចាប់ពីថ្ងៃនោះ មក លោកកឹម សុខា បានសម្ងំលាក់ខ្លួន នៅក្នុង បន្ទប់ ទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មិនហ៊ានចេញទៅណាឡើយ ដោយសារបារម្ភខ្លាចមានការចាប់ខ្លួន សូម្បី បុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ ក៏មិនហ៊ានចាកចេញ ពីទីស្នាក់ការបក្ស ទៅវត្តធ្វើបុណ្យឡើយ។

ជាមួយគ្នានេះ លោកកឹម សុខា តែងអំពាវនាវ ឱ្យគណបក្សកាន់អំណាចទទួលយកការចរចា នយោបាយ ដើម្បីឱ្យស្ថានការណ៍វិលមករក ភាពប្រក្រតីវិញ តែបក្សកាន់អំណាចបានបដិសេធ ដោយបញ្ជាក់ថា ករណីលោកកឹម សុខា ជារឿងបុគ្គល ពុំមែនជារឿងនយោបាយ ហើយ អ្នកប្រព្រឹត្តខុសច្បាប់ ត្រូវទទួលទោសតាម ច្បាប់ និងនីតិវិធីរបស់តុលាការ”៕

ដោយ ៖ ដារិទ្ធ

RELATED ARTICLES