Saturday, September 21, 2024
Homeព័ត៌មានជាតិខឹងសុំលុយជីដូនមិនបាន ក្មួយប្រុសវាយពូមីងបែកក្បាល

ខឹងសុំលុយជីដូនមិនបាន ក្មួយប្រុសវាយពូមីងបែកក្បាល

ខេត្តកណ្តាល៖ យុវជនឈាមរាវម្នាក់ បានដើរទៅសុំលុយជីដូនយកមកចាយ លុះជីដូនគ្មានលុយឱ្យ ក៏ផ្ទុះកំហឹងទាញដុំឥដ្ឋគប់ចំក្បាល  បុរសជាឪពុកមាបណ្តាលឱ្យបែកក្បាលហូរឈាម ស្រោចខ្លួន រួចស្ទុះមកវាយបន្ថែមទៀត ឃើញ បែបនេះស្ត្រីជាប្រពន្ធជនរងគ្រោះបានស្ទុះចូល មកឃាត់ ស្រាប់តែត្រូវក្មួយប្រុសចិត្តកំណាច ទាញដំបងសំពងម្តាយមីងថែមទៀត បណ្តាល ឱ្យរងរបួសធ្ងន់ទាំង២នាក់ប្តីប្រពន្ធ ។

ករណីក្មួយប្រុសចិត្តកំណាចវាយពូមីងរបស់ ខ្លួនឱ្យរបួសព្រោះតែខឹងរឿងសុំលុយចាយមិន  បាននេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង  កាលពីវេលាម៉ោង១ និង១០នាទីរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិរាយដប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ។

ជនរងគ្រោះ២នាក់ប្តីប្រពន្ធដែលត្រូវក្មួយ ប្រុសវាយឱ្យរងរបួស រួមមាន បុរសជាប្តីឈ្មោះ មាស សុខជឿន អាយុ៥១ឆ្នាំ មុខរបរជាងសំណង់ ចំណែកស្ត្រីជាប្រពន្ធមានឈ្មោះយ៉ង សុខនី អាយុ៤៧ឆ្នាំ មុខរបរមេផ្ទះ។ ប្តីប្រពន្ធជនរងគ្រោះមានលំនៅក្នុងភូមិកើតហេតុខាងលើ។  ដោយឡែកជនបង្កហេតុជាក្មួយប្រុស មាន ឈ្មោះធី រស្មី អាយុ២៣ឆ្នាំ មុខរបរមិនពិត ប្រាកដ មានលំនៅក្នុងភូមិកណ្តោក ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ។

sdffdsdf

តាមប្រភពពីជនរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់២នាក់ប្តីប្រពន្ធ រួមនឹងម្តាយកំពុងសម្រាកនៅក្នុងផ្ទះ បន្ទាប់ពី  ហូបបាយថ្ងៃត្រង់រួច លុះមួយសន្ទុះក្រោយមក  ក៏លេចមុខជនបង្កហេតុ ត្រូវជាក្មួយប្រុស បាន ដើរចូលមក និងសុំលុយពីជីដូនចាយ តែម្តាយ របស់គាត់ដែលត្រូវជាជីដូនជនបង្កហេតុ បាន ឆ្លើយថា គាត់គ្មានលុយទេ។ គ្រាន់តែឮសម្តីជីដូន បែបនេះ ជនបង្កហេតុបានដើរចេញទៅក្រៅផ្ទះ រើសដុំឥដ្ឋប្រហោង១ដុំ គប់សំដៅមកចំគាត់ជា ឪពុកមាបណ្តាលឱ្យបែកក្បាលហូរឈាម បន្ទាប់ មកជនបង្កហេតុបានទាញដំបងកំណាត់អុសសង្កែ ស្ទុះមកវាយគាត់បន្ថែមទៀត ទើបប្រពន្ធគាត់ ឃើញបែបនេះ ក៏ស្ទុះចូលមកជួយឃាត់ ស្រាប់ តែជនបង្កហេតុបានទាញដំបងវាយសំពងប្រពន្ធ របស់គាត់បណ្តាលឱ្យបែកក្បាលហូរឈាមម្នាក់ទៀត ។

ក្រោយកើតហេតុ ជនបង្កហេតុជាក្មួយប្រុសបានរត់គេចខ្លួនបាត់ស្រមោល ចំណែកជនរងគ្រោះ២នាក់ប្តីប្រពន្ធត្រូវបានអ្នកជិតខាងជួយ ដឹកបញ្ជូនទៅព្យាបាលរបួសនៅមណ្ឌលសុខភាព ឃុំសៀមរាប បន្ទាប់មកក៏នាំគ្នាទៅដាក់ពាក្យ បណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជន- រងគ្រោះ សមត្ថកិច្ចបានចុះពិនិត្យដល់ទីតាំង កើតហេតុ និងបានដកហូតវត្ថុតាង ឥដ្ឋប្រហោង  ១ដុំ និងកំណាត់អុសសង្កែ១ដើម ទំហំប៉ុនកដៃ មនុស្សចាស់ ប្រវែង៣៨សង់ទីម៉ែត្រ យកមករក្សាទុក។ រហូតដល់វេលាម៉ោង១១និង៤០នាទី ព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ សមត្ថកិច្ច ក៏ប្រទះឃើញជនបង្កហេតុនៅក្នុងមូលដ្ឋានកើត- ហេតុខាងលើ ទើបលោកអធិការស្រុកកណ្តាលស្ទឹង បានសុំយោបល់ពីលោកលឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ដើម្បី ចាប់ឃាត់ខ្លួនជនបង្កហេតុយកមកសាកសួរ ។

fdsdsdsf

នៅចំពោះមុខសមត្ថកិច្ច ជនបង្កហេតុ ឈ្មោះធី រស្មី បានសារភាពថា រូបគេពិតជាបាន វាយឪពុកមានិងម្តាយមីងប្រាកដមែន មូលហេតុ គឺដំបូងឡើយរូបគេបានដើរទៅសុំលុយជីដូន ស្រាប់តែត្រូវឪពុកមាទាញដំបងមកគំរាមរក វាយរូបគេ ទើបធ្វើឱ្យរូបគេខឹងក៏កើតជាជម្លោះ និងឈានដល់ការប្រើអំពើហិង្សាបែបនេះតែម្តង ។

ក្រោយសាកសួររួច សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនជនបង្កហេតុ ទៅ កាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

RELATED ARTICLES