Friday, November 29, 2024
Homeកីឡាអន្ដរជាតិខ្សែប្រយុទ្ធ Theo Walcott នឹងអវត្តមានពីក្លឹប Everton ពេលប៉ះ Liverpool

ខ្សែប្រយុទ្ធ Theo Walcott នឹងអវត្តមានពីក្លឹប Everton ពេលប៉ះ Liverpool

កីឡាករខ្សែប្រយុទ្ធ Theo Walcott នឹង ខកខានជួយក្លឹប Everton ពេលបើកឆាកដំបូងប៉ះជាមួយក្រុមភ្ញៀវកំពូលតារាង Liverpool ដោយសារតែត្រូវវះកាត់របួស។

កីឡាករវ័យ៣១ឆ្នាំ បានវះកាត់កាលពីល្ងាចថ្ងៃចន្ទ បន្ទាប់ពីមានរោគសញ្ញាឈឺនៅក្នុងពោះ ក្រោយពេលចូលទីលានហ្វឹកហាត់។

នៅក្នុងសេចក្តីថ្លែងការណ៍ក្លឹប Everton បានឱ្យដឹងថា ឥឡូវនេះកីឡាករខ្សែប្រយុទ្ធ Theo Walcott កំពុងស្នាក់នៅមជ្ឈមណ្ឌលស្តារនីសម្បទា ក្រោមការយកចិត្តទុកដាក់របស់គ្រូពេទ្យ ហើយរំពឹងថា អាចនឹងត្រឡប់មកហ្វឹកហាត់វិញបានក្នុងរយៈពេល៣-៤សប្តាហ៍ខាងមុខ។

សម្រាប់រដូវកាលនេះ Theo Walcott ស៊ុតបាល់បានតែ១គ្រាប់ ក្នុងការបង្ហាញវត្តមាន២១ប្រកួត មុនពេលការប្រកួតបាល់ទាត់ក្របខណ្ឌ English Premier League ត្រូវបានផ្អាកកាលពីពាក់កណ្តាលខែមីនា។

ក្លឹបបាល់ទាត់ដែលស្ថិតនៅក្រោមការដឹកនាំរបស់លោក Carlo Ancelotti ឈរចំណាត់ថ្នាក់លេខ១២ ក្នុងតារាង English Premier League ៕

ប្រភពពី ៖ Reuters
ប្រែសម្រួលដោយ ៖ ដេត

RELATED ARTICLES