ភ្នំពេញ ៖ បុរសជាអ្នកលក់រថយន្តម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើសរំលោភលើទំនុកចិត្ត យករថយន្តចំនួន១០គ្រឿង ស្មើនឹងប្រាក់ចំនួនជាង១៩ម៉ឺនដុល្លារ។
ការចាប់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ នៅចំណុចសង្កាត់ព្រែកសំរោង ក្រុងតាខ្មៅ។
ជនសង្ស័យដែលត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួន មានឈ្មោះស៊ុ វិជ្ជា ហៅឆាយ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរលក់រថយន្ត មានលំនៅបូរីពីភពថ្មី២តាខ្មៅ ផ្ទះលេខ១១៧ ផ្លូវលេខ៧ សង្កាត់ព្រែកសំរោង ក្រុងតាខ្មៅ។ ចំណែកជនរងគ្រោះឈ្មោះអ៊ិត ប៊ុនធឿន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរលក់រថយន្ត មានលំនៅបច្ចុប្បន្ន ស្នាក់នៅឃ្លាំងលេខ១១០ ផ្លូវលេខ១៩២៨ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ការចាប់ខ្លួនជនសង្ស័យខាងលើ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស រំលោភលើទំនុកចិត្ត យករថយន្តចំនួន១០គ្រឿង ស្មើនឹងប្រាក់ចំនួន១៩៩៣០០ដុល្លារ ប្រព្រឹត្តនៅចំណុចឃ្លាំងលក់រថយន្តលេខ១១០ ផ្លូវលេខ១៩២៨ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០, ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០, ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០, ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០, ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០, ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០, ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០, ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០, ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ និងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ និងចាប់យកភ័ស្តុតាងរថយន្តរបស់ជនរងគ្រោះចំនួន៦គ្រឿង បញ្ជូនមក ការិយាល័យចាត់ការតាមនីតិវិធី។
វត្ថុតាងចាប់យក រួមមាន ទី១-រថយន្តម៉ាក តូយ៉ូតាព្រូស ស៊េរីឆ្នាំ២០០៦ ពណ៌ទឹកប្រាក់ លេខតួ 134707។ ទី២-រថយន្តម៉ាក តូយ៉ូតាហាយឡែនឌ័រ ស៊េរីឆ្នាំ ២០០២ ពណ៌ទឹកប្រាក់ លេខតួ 045278។ ទី៣-រថយន្តម៉ាក តូយ៉ូតាហាយឡែនឌ័រ ស៊េរីឆ្នាំ២០០២ ពណ៌ស្ករ លេខតួ 062035។ ៤-រថយន្តម៉ាក តូយ៉ូតាឡិចស៊ីស RX-330 ស៊េរីឆ្នាំ២០០៤ ពណ៌ស លេខតួ 015949។ ទី៥-រថយន្តម៉ាក តូយ៉ូតាឡិចស៊ីស RX-330 ស៊េរីឆ្នាំ២០០៤ ពណ៌ស លេខតួ 001310។ និងទី៦-រថយន្តម៉ាក តូយ៉ូតាព្រូស ស៊េរីឆ្នាំ ២០០៥ ពណ៌ក្រហម លេខតួ 57007594។

ចំណែកសម្ភារបាត់បង់ រួមមាន ទី១-រថយន្តម៉ាក តូយ៉ូតាហាយឡែនឌ័រ ស៊េរីឆ្នាំ២០០២ ពណ៌ស្ករ លេខតួ 062035។ ទី២-រថយន្តម៉ាក តូយ៉ូតាឡិចស៊ីស RX-330 ស៊េរីឆ្នាំ២០០៤ ពណ៌ស លេខតួ 018898។ ទី៣-រថយន្តម៉ាក តូយ៉ូតាឡិចស៊ីស RX-330 ស៊េរីឆ្នាំ២០០៤ ពណ៌ស លេខតួ 001310។ ទី៤-រថយន្តម៉ាក តូយ៉ូតាព្រូស ស៊េរីឆ្នាំ២០០៦ ពណ៌ទឹកប្រាក់ លេខតួ 134707។ ទី៥-រថយន្តម៉ាក តូយ៉ូតាព្រូស ស៊េរីឆ្នាំ២០០៥ ពណ៌ក្រហម លេខតួ 57007594។ ទី៦-រថយន្តម៉ាក តូយ៉ូតាព្រូស ស៊េរីឆ្នាំ២០០៤ ពណ៌ស លេខតួ 001086។ ទី៧-រថយន្តម៉ាក តូយ៉ូតាហាយឡែនឌ័រ ស៊េរីឆ្នាំ២០០២ ពណ៌ទឹកប្រាក់ លេខតួ 045278។ ទី៨-រថយន្តម៉ាក តូយ៉ូតាឡិចស៊ីស RX-330 សេរីឆ្នាំ ២០០៤ ពណ៌ស លេខតួ 014959។ ទី៩-រថយន្តម៉ាក តូយ៉ូតាព្រូស ស៊េរីឆ្នាំ២០០៦ ពណ៌ទឹកប្រាក់ លេខតួ 165559។ និងទី១០-រថយន្តម៉ាក តូយ៉ូតាព្រូស ស៊េរីឆ្នាំ២០០៤ ពណ៌ទឹកប្រាក់ លេខតួ 080995។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕