Tuesday, January 20, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបណ្តេញយួន ៣៩៩នាក់ ចេញពីកម្ពុជា

បណ្តេញយួន ៣៩៩នាក់ ចេញពីកម្ពុជា

ខេត្តកំពត ៖ ជនជាតិវៀតណាម ចំនួន៣៩៩នាក់ (ស្រី៥៥នាក់) ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនពាក់ព័ន្ធនឹងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន ត្រូវបាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកអន្តោប្រវេសន៍ សម្រេចបណ្តេញចេញ ពីកម្ពុជា។

ការបណ្តេញចេញជនជាតិវៀតណាមនេះ បានធ្វើឡើង កាលពីថ្ងៃទី១៧ និងទី១៨ ខែមករា ឆ្នាំ២០២៦ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ខេត្តកំពត។

យោងតាមប្រភពអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ឱ្យដឹងកាលពីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ថា នៅថ្ងៃទី១៧ និងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោ ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាម សរុបចំនួន ៣៩៩នាក់ (ស្រី៥៥នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន អន្តរជាតិព្រែកចាក ខេត្តកំពត ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន៕

RELATED ARTICLES