Wednesday, September 24, 2025
Homeព័ត៌មានជាតិសម្ពោធប្រេនថ្មីចប់ភ្លាម... បាយសំឡជាង10តុ ត្រូវបានចែកជូនភ្លាមៗដល់អ្នកធាក់ស៊ីក្លូ និងអ្នកសម្រាកតាមចិញ្ចើមផ្លូវ ទាំងយប់

សម្ពោធប្រេនថ្មីចប់ភ្លាម… បាយសំឡជាង10តុ ត្រូវបានចែកជូនភ្លាមៗដល់អ្នកធាក់ស៊ីក្លូ និងអ្នកសម្រាកតាមចិញ្ចើមផ្លូវ ទាំងយប់

កាលពីថ្ងៃទី12 ខែសីហា ឆ្នាំ2020 ផលិតផល CTM Skincare បានប្រកាសសម្ភោធជាផ្លូវការយ៉ាងអធិកអធមក្រោមវត្តមានលោកស្រីអគ្គនាយិកា ទ្រី ដាណា និងស្វាមី លោកហ៊ីង បញ្ញារិទ្ធ ដែលជាម្ចាស់ក្រុមហ៊ុន ដាណាទ្រី ខេមបូឌាត្រេឌីង ខូអិលធីឌី និងមានវត្តមានតំណងចែកចាយទូទាំងប្រទេស ចូលរួមរហូតដល់ជាង1000នាក់។

អ្វីដែលកត់សម្គាល់ គឺម្ចាស់ប្រេនផលិតផលនេះ គ្រាន់តែចប់ពិធីភ្លាម ក៏បានចុះចែកម្ហូបអាហារដែលបានត្រៀមទុករហូតដល់ជាង10តុ ដល់ក្រុមអ្នកធាក់ស៊ីក្លូ និងក្រុមអ្នកសម្រាកតាមចិញ្ចើមថ្នល់ភ្លាមៗ នៅមាត់ទន្លេ និងខាងមុខវត្តឧណ្ណាឡោម ដោយក្នុងពិធីនោះ ក៏មានគ្រួសារតារាកម្ពុជា ចូលរួមផងដែរ។

អ្នកស្រីណើ ចាន់ត្រា បានថ្លែងនៅក្រោយពិធីថា អ្នកស្រីពិតជាមានអារម្មណ៍រំភើបយ៉ាងខ្លាំងដែលគ្រាន់តែជាអតីតកម្មការិនីរោងចក្រ និងជាអ្នកស៊ីឈ្នួលបកបង្គានៅខេត្តកំពត តែបែរជាមានឱកាសបានក្លាយជាម្ចាស់ប្រេនធំមួយរបស់ក្រុមហ៊ុន ដាណាទ្រី ខណៈដែលអ្នកស្រីមិនធ្លាប់ស្រម៉ៃទាល់តែសោះ ក្នុងពេលជីវិតជួបការលំបាក។

អ្នកស្រីថា​ ខ្លួនមានថ្ងៃនេះ គឺដោយសារអ្នកស្រីមានឱកាស និងទទួលបានការបង្ហាត់បង្ហាញពីអ្នកស្រី ទ្រី ដាណា ទាំងអស់ ខណៈដែលជោគជ័យនេះបានកែប្រែជីវិតរបស់អ្នកស្រីដូចមេឃនិងដី ត្រឹមតែរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

អ្នកស្រីចាន់ត្រា បន្តថា ក្នុងឆ្នាំ2019 អ្នកស្រីគ្រាន់តែជាតំណាងចែកចាយតូចរបស់ផលិតផល NNP ក្នុងក្រុមហ៊ុន ដាណាទ្រី ប៉ុណ្ណោះ តែនៅដើមឆ្នាំ2020នេះ អ្នកស្រីក៏ទទួលសិទ្ធធ្វើជាម្ចាស់ប្រេន CTM Skincare ដែលធ្វើឱ្យអ្នកស្រីក្លាយជាអ្នកជំនួញធំមួយរូប។ អ្នកស្រីកាន់តែរំភើបពេលបានឈរនៅលើវេទិកាដែលមានតំណាងចែកចាយជាងមួយពាន់នាក់ បានឃើញនិងទទួលបាននៅការផ្ដល់កិត្តយសដោយលោកស្រី ទ្រី ដាណា ដែលអ្នកស្រីចាត់ទុកថាជា Idol និងជាអ្នកមានគុណមួយរូប។

ជាមួយនឹងឱកាសដែលមិនធ្លាប់ស្រម៉ៃនោះហើយ ដែលអ្នកស្រីសម្រេចកុម្ម៉ង់ម្ហូបឲ្យលើសរហូតដល់15តុដើម្បីទុកចែកអ្នកខ្វះខាតនៅពេលចប់ពិធី តែដោយសារតែភ្ញៀវមកច្រើនទើបសល់តែ10តុតិចតួច ហើយអ្នកស្រី និងក្រុមការងារ ក៏ចុះចែកទាំងយប់ដល់ក្រុមអ្នកធាក់ស៊ីក្លូ អ្នកសុំទាន និង អ្នកក្រៗ នៅមាត់ទន្លេតែម្ដង។

អ្នកស្រីបន្តទៀតថា ការចែកម្ហូបអាហារនិងថវិកានេះ គឺមានគម្រោងទុកតាំងពីមុនកម្មវិធីសម្ពោធចាប់ផ្ដើម ដោយអ្នកស្រីថា ម្ហូបអាហារដែលអ្នកស្រីតម្រូវទាំងនោះ គឺដើម្បីឲ្យអ្នកខ្សត់ខ្សោយមួយក្រុមបានឆ្ងាញ់មួយពេល ហើយនេះមិនមែនជាសកម្មភាពលើកដំបូងរបស់ក្រុម CTM Skin Care នោះទេ។

លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី បានថ្លែងបញ្ជាក់ថា អ្នកស្រីណើ ចាន់ត្រា គឺជាមនុស្សចូលចិត្តធ្វើបុណ្យ និងសប្បុរសធម៌ ដោយសកម្មភាពទាំងនោះកន្លងមករបស់អ្នកស្រី គឺលោកស្រីមិនដែលបង្គាប់បញ្ជានោះទេ។ លោកស្រីក៏បានបញ្ជាក់ថា ហេតុផលដែលអ្នកស្រីសម្រេចចិត្តប្រគល់ប្រេន CTM skincare ឱ្យទៅអ្នកស្រីណើ ចាន់ត្រា គឺដោយសារតែលោកស្រីកត់សម្គាល់ឃើញតាំងពីដំបូងថា អ្នកស្រីណើ ចាន់ត្រា គឺជាមនុស្សមានសមត្ថភាពមួយរូប បន្ទាប់ពីគោរពតាមគោលការណ៍ធំៗទាំង6 របស់ក្រុមហ៊ុន និងពូកែក្នុងការពង្រីកទីផ្សារ ជាពិសេសក្នុងការគ្រប់គ្រងតំណាងចែកចាយតាំងពីអ្នកស្រី ណើ ចាន់ត្រា នៅជាតំណាងរបស់ក្រុមហ៊ុន NNP ប្រចាំខេត្តកំពត។

លោកស្រីកាន់តែមានមោទនភាពដែលអ្នកស្រីណើ ចាន់ត្រា ធ្វើបានជោគជ័យត្រឹមតែរយៈពេលប្រមាណជាង5ខែ ដោយអាចស្វែងរកតំណាងចែកចាយឱ្យ CTM Skincare បានរហូតដល់ជាង3000នាក់ នៅទូទាំងប្រទេស។

ជាមួយនឹងការកោតសរសើរចំពោះអ្នកស្រី ណើ ចាន់ត្រា លោកស្រីទ្រី ដាណា ក៏បានបញ្ជាក់ថា ប្រេននីមួយៗរបស់ក្រុមហ៊ុន ដាណា ទ្រី មិនមែនគ្រាន់តែប្ដូរម៉ាកយីហោ ហើយផលិតផលតែមួយនោះទេ ពោលគឺប្រេនទាំង3ម៉ាករបស់ក្រុមហ៊ុន សុទ្ធតែផលិតនៅរោងចក្រផ្សេងគ្នា រូបមន្តផ្សេងតែមានគុណភាពល្អដូចគ្នា។

នៅក្នុងពិធីនោះ លោកស្រីទ្រី ដាណា ក៏បានបរិច្ចាគរទេះរុញជូនដល់តំណាងចែកចាយដែលជាជនពិការម្នាក់មួយៗ និងបានប្រកាសថានឹងធ្វើឱ្យអ្នកបណ្ដាក់ទុកជាមួយនឹងប្រេន CTM Skincare ក្លាយជាអ្នកមានត្រឹមតែរយៈពេល១ឆ្នាំ បើទោះបីជាមានផលិតផលគ្រឿងសម្អាងច្រើនមុខនៅទីផ្សារកម្ពុជា ក៏ដោយ៕

RELATED ARTICLES