Friday, September 20, 2024
Homeព័ត៌មានជាតិបងប្រុសស្រវឹង ចាប់ច្របាច់ករំលោភប្អូនស្រី២ដង ជាប់ខ្នោះ

បងប្រុសស្រវឹង ចាប់ច្របាច់ករំលោភប្អូនស្រី២ដង ជាប់ខ្នោះ

ខេត្តបន្ទាយមានជ័យ៖ យុវជនល្មោភកាមម្នាក់ ក្រោយពីផឹកស្រាស្រវឹង កើតមានអារម្មណ៍ផ្លូវភេទ ក៏ឡើងទៅចាប់រំលោភសេពសន្ថវៈប្អូន ស្រីជីដូនមួយរបស់ខ្លួននៅលើផ្ទះ រហូតបានសម្រេចដល់ទៅ២លើក លុះនាងដាក់ពាក្យប្តឹង ក៏ត្រូវសមត្ថកិច្ចដេញចាប់ឃាត់ខ្លួន យកទៅចាត់ការតាមច្បាប់ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦។

ករណីបងប្រុសស្រវឹងចាប់រំលោភសេពសន្ថវៈប្អូនស្រីជីដូនមួយបានសម្រេច២ដងនេះ  បានកើតមានការភ្ញាក់ផ្អើលឡើង តាំងពីវេលា ម៉ោង១០យប់ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិផ្គាំ ឃុំសឹង្ហ ស្រុកអូរជ្រៅ។

ជនល្មោភកាមដែលធ្វើសកម្មភាពរំលោភ ប្អូនស្រីជីដូនមួយនោះ មានេឈ្មោះប៉ាត តុលា អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ក្នុងភូមិកើតហេតុខាងលើ។ ចំណែកក្មេងស្រី- រងគ្រោះ ទើបនឹងមានអាយុ១៣ឆ្នាំប៉ុណ្ណោះ និងត្រូវជាប្អូនជីដូនមួយរបស់ជនសង្ស័យ ស្នាក់នៅ ភូមិ-ឃុំកើតហេតុខាងលើ ជាមួយគ្នា។

តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលា ម៉ោងប្រមាណ១០យប់ ថ្ងៃទី០៥ ខែតុលា ឆ្នាំ ២០១៦ ខណៈដែលនាងកំពុងដេកនៅលើផ្ទះ តែម្នាក់ឯង ដោយសារឪពុកម្តាយបានចេញទៅ ធ្វើការនៅប្រទេសថៃ អស់ទៅហើយ នៅសល់ ជីដូនចាស់ជរាពិការជើងទាំងសងខាងម្នាក់ សម្រាកនៅក្រោមផ្ទះ ស្រាប់តែលេចមុខជន-សង្ស័យឈ្មោះប៉ាត តុលា ដែលត្រូវជាបងជីដូន មួយរបស់នាង បានលបឡើងមកលើផ្ទះរបស់ នាង ហើយក៏បានធ្វើសកម្មភាពចាប់ច្របាច់កនាង គំរាមមិនឱ្យស្រែក ពុំនោះទេគេនឹងសម្លាប់ចោល  ភ្លាមនោះ នាងព្យាយាមរើបម្រះដែរ តែរើមិន រួច ម៉្យាងដោយត្រូវជនសង្ស័យដាល់ចំក្បាល ពោះរបស់នាង បណ្តាលឱ្យចុករមួលផង ទើប ត្រូវជនសង្ស័យធ្វើសកម្មភាពចាប់នាងរំលោភ សេពសន្ថវៈនាងបានសម្រេចជាបន្តបន្ទាប់ដល់ ទៅ២លើក។

ក្មេងស្រីរងគ្រោះ បន្តថា ក្រោយពីរំលោភ នាងបាន២ដងហើយ ជនសង្ស័យមិនព្រមចុះ ទៅណានោះទេ ពោលគឺបម្រុងនៅចាប់រំលោភ សេពសន្ថវៈនាងរហូតដល់ភ្លឺតែម្តង តែភ្លាមនោះ ដោយមានការឈឺចាប់ត្រង់ប្រដាប់ភេទពេក នាងក៏យកលេសប្រាប់ជនសង្ស័យថា នាងឈឺ ប្រដាប់ភេទណាស់ ចង់ចុះទៅក្រោមផ្ទះរកថ្នាំ លេបសិន បន្ទាប់មក នាងក៏រត់ចុះដី ហើយក៏ គេចទៅសំងំដេកជាមួយជីដូននៅខាងក្រោម ផ្ទះ ទើបជនសង្ស័យមិនហ៊ានមករំខាននាង ទៀត។

ក្មេងស្រីរងគ្រោះ បានបញ្ជាក់ថា លុះដល់ ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ នាងបាន យករឿងរ៉ាវនោះ ប្រាប់ឈ្មោះនឿត ស៊ីនួន ភេទស្រី អាយុ២៣ឆ្នាំ និងឈ្មោះសាត ផាត ដើម្បីឱ្យជួយ។ បន្ទាប់មកអ្នកទាំង២ ក៏ជួយជូន នាងទៅដាក់ពាក្យបណ្តឹង រហូតឈានដល់ការ ចាប់ឃាត់ខ្លួន ជនសង្ស័យតែម្តង។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយ ពីទទួលបានពាក្យបណ្តឹងរបស់ក្មេងស្រីរងគ្រោះ សមត្ថកិច្ចក៏ចុះចាប់ឃាត់ខ្លួនជនសង្ស័យជាបង  ប្រុសជីដូនមួយរបស់ក្មេងស្រីរងគ្រោះមកធ្វើ ការសាកសួរភ្លាមៗ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ប៉ាត តុលា បានសារភាពថា រូបគេពិតជាបាន ចាប់រំលោភសេពសន្ថវៈប្អូនស្រីជីដូនមួយដូចអ្វី ដែលនាងចោទប្រកាន់ពិតមែន ដោយនៅយប់ កើតហេតុ រូបគេបានផឹកស្រាស្រវឹង លុះពេល ដើរកាត់មុខផ្ទះក្មេងស្រីរងគ្រោះជាប្អូនជីដូនមួយ ក៏កើតមានអារម្មណ៍ផ្លូវភេទ ទើបបែកគំនិត លបឡើងផ្ទះរបស់នាង ចាប់បង្ខំនាងរួមភេទ រហូតដល់បានសម្រេច២ដង ដោយមុនពេល រំលោភ រូបគេបានចាប់ច្របាច់កប្អូនស្រីគំរាម សម្លាប់ បើនាងហ៊ានស្រែក ព្រមទាំងបានវាយ ក្បាលពោះនាង២-៣ដៃទៀតផង ទើបអាចរំលោភ សេពសន្ថវៈនាងបានសម្រេចដល់ទៅ២ដង។

បន្ទាប់ពីទទួលបានចម្លើយសារភាពរបស់ជនសង្ស័យរួចមក នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ដោយ៖ ចាន់ សុនលន់

RELATED ARTICLES