Wednesday, August 27, 2025
Homeតារាខ្មែរSuprise ដល់ឆាក!!! មាស សុខសោភា បុរសម្នាក់ធ្វើខួបកំណើតឲ្យ

Suprise ដល់ឆាក!!! មាស សុខសោភា បុរសម្នាក់ធ្វើខួបកំណើតឲ្យ

តារាចម្រៀងមាស សុខសោភា ហាក់ភ្ញាក់ផ្អើលនៅពេលដែលនាងទៅច្រៀងសម្ដែងនៅឆាកតន្រ្ដីបាកាស របស់ទូទស្សន៍ MyTV កាលពីរាត្រីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០នោះ ស្រាប់តែចុះពីឆាកវិញ ត្រូវបានលោកជីមមី ដែលជាជំនួយការរបស់អ្នកនាងយុគ ចិន្ដា កាន់នំខេកនិងបាច់ផ្កាជូននាង ហើយថា ”Happy Birthday To You”។

សោភា ដែលមិនបានដឹងខ្លួនជាមុននោះ មានអារម្មណ៍រីករាយ និងរំភើបព្រមគ្នាតែម្ដង នៅពេលដែលនាងឮសារជាច្រើនជូនពរនាងពីជំនួយការអ្នកនាងចិន្ដា។

លោកជីមមី បានឲ្យដឹងថា លោកនិងសោភា មានការរាប់អានគ្នាជាយូរឆ្នាំមកហើយ អីចឹងរៀងរាល់ថ្ងៃខួបនាង លោកមិនដែលភ្លេចនោះទេ។ លោកថា ឆ្នាំនេះ សោភា ប្រហែលជា៣៧ឈានចូល៣៨ឆ្នាំហើយ តែនាងនៅតែស្អាត និងសម្រស់មិនប្រែប្រួលឡើយ។

លោកជីមមី បន្តថា សោភា ធ្លាប់ផ្ដល់កិត្តិយសឲ្យលោកដែរ ដូចជានាងទៅចូលរួមសម្ពោធហាងលោក កាលពីឆ្នាំមុន ជាដើម អីចឹងហើយបានជាពេលនេះ លោកត្រូវតែ Surprised ខួបឲ្យសោភា ដល់ឆាក ដោយមិនឲ្យនាងដឹងមុនឡើយ។

មាស សុខសោភា មិនដែលធ្វើខួបធំដូចតារាដទៃទៀត ដែលមានហៅភ្ញៀវតារារាប់រយនាក់នោះទេ គឺភាគច្រើនថ្ងៃខួបរបស់នាងត្រូវបានអ្នករៀបចំកម្មវិធី ឬក្រុមអ្នកគាំទ្រធ្វើឲ្យនៅឆាកតន្រ្ដីតែម្ដង។ ប៉ុន្ដែគូស្នេហ៍របស់នាង លោកអ៊ឹត រ៉ាដា ក៏មិនដែលភ្លេចថ្ងៃខួបកំណើតរបស់សោភា ដែរ ដោយលោកធ្វើជូនតារាចម្រៀងរូបនេះជារៀងរាល់ឆ្នាំ គ្រាន់តែមិនបង្ហាញឲ្យឃើញពីភាពផ្អែមល្ហែមប៉ុណ្ណោះ៕

RELATED ARTICLES