Wednesday, August 27, 2025
Homeព័ត៌មានជាតិដឹង៣ការ៉ុងចេញពីព្រៃ សមត្ថកិច្ចសង្ស័យចាប់ឆែក ឃើញសុទ្ធតែ...

ដឹង៣ការ៉ុងចេញពីព្រៃ សមត្ថកិច្ចសង្ស័យចាប់ឆែក ឃើញសុទ្ធតែ…

ខេត្តមណ្ឌលគិរី ៖ បុរសជាព្រានព្រៃ៣នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ត្រូវបានមន្ត្រីជំនាញឃាត់ខ្លួន ខណៈពួកគេកំពុងធ្វើសកម្មភាពដាក់អន្ទាក់ ហើយដឹកជញ្ជួនសាច់ព្រៃក្នុងតំបន់ហាមឃាត់។ ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀល ដោយមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការអូររវាក់ ដែនជម្រកសត្វព្រៃលំផាត់មណ្ឌលគិរី ចុះល្បាតត្រង់ចំណុចភ្នំស្វាយ ស្ថិតក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃលំផាត់ បានប្រទះឃើញជនសង្ស័យចំនួន៣នាក់ កំពុងជិះម៉ូតូចំនួន២គ្រឿង មានដឹកសត្វព្រៃចំនួន៣ការ៉ុង។

សមត្ថកិច្ចឱ្យដឹងថា ដោយមានការសង្ស័យក្រុមការងារបានឃាត់នៅក្នុង ខណៈនោះជនសង្ស័យចំនួន២នាក់ បានរត់គេចខ្លួនចូលព្រៃបាត់ស្រមោល នៅសល់តែជនសង្ស័យម្នាក់ឈ្មោះព្រុត កាដុល អាយុ២៩ឆ្នាំ ជនជាតិក្រោល សញ្ជាតិខ្មែរ មានទីកន្លែងកំណើត ភូមិរវាក់ ឃុំរយៈ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដែលបច្ចុប្បន្ននៅភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី បាននាំខ្លួនមកមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ហើយក្រុមការងារបានដកហូតវត្ថុតាងរួមមាន ម៉ូតូម៉ាកវ៉េវ ចំនួន២គ្រឿង រក្សាទុកនៅស្នាក់ការរបៀងអភិរក្សាជីវៈចម្រុះ កោះញែក, សាច់សត្វទន្សោងព្រៃ (ក្រៀម) ចំនួន៧៦គីឡូក្រាម ដឹកជញ្ជូនយកមករក្សាទុកនៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។

ដោយឡែកនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០២០ មន្ត្រីស្នាក់ការមេម៉ង់ បានដឹកនាំបុគ្គលិក អង្គការ WWF  ផ្នែកអនុវត្តច្បាប់ ដោយបានចុះល្បាតនៅចំណុចផ្លូវទៅខ្ញែង ស្ថិតក្នុងភូមិខ្ញែង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានប្រទះឃើញជនសង្ស័យចំនួន២នាក់ ជិះមូតូម៉ាកហ្វូធ័រ ពណ៌ខ្មៅ ចំនួន១គ្រឿង ចេញពីព្រៃ ដោយមានការសង្ស័យក្រុមការងារបានស្ទាក់ឃាត់។ ជនសង្ស័យបានសារភាពថា ពួកខ្លួនមកពីមើលអន្ទាក់នៅក្នុងព្រៃ ក្រុមការងារបានឱ្យជនសង្ស័យនាំទៅដោះអន្ទាក់ដែលបានដាក់ចំនួន២២ខ្សែ រួចនាំជនសង្ស័យមកកាន់ស្នាក់ការមេម៉ង់ ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី ស្តីពីតំបន់ការពារធម្មជាតិ (ពិន័យអន្តរការណ៍)។

ជនសង្ស័យទាំងពីរនោះ ទី១-ឈ្មោះជាតិ ញ៉ាក ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិព្នង ទី២-ឈ្មោះពិន ធូ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិព្នង អ្នកទាំងពីរមានលំនៅបច្ចុប្បន្ន ភូមិខ្ញែង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

វត្ថុតាងដែលបានដកហូតរួមមាន អន្ទាក់ខ្សែកាបចំនួន២២ខ្សែ ម៉ូតូម៉ាកហ្វូធ័រ ពណ៌ខ្មៅ គ្មានស្លាកលេខ ចំនួន១គ្រឿង ត្រូវបានយកទៅរក្សាទុកបណ្តោះអាសន្ននៅទីស្នាក់ការមេម៉ង់៕

RELATED ARTICLES