Sunday, November 24, 2024
Homeបច្ចេកវិទ្យាតោះមកមើលសកម្មភាពបើកបរសាកល្បងរថយន្ត Ford Ecosport នៅលើទីលានបើកបរយានយន្ត យ៉ាម៉ាម៉ូតូទំាងអស់គ្នា

តោះមកមើលសកម្មភាពបើកបរសាកល្បងរថយន្ត Ford Ecosport នៅលើទីលានបើកបរយានយន្ត យ៉ាម៉ាម៉ូតូទំាងអស់គ្នា

កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ក្រុមហ៊ុនអ​អិមអេ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូលនិងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជា បានរៀបចំកម្មវិធីបើកបរសាកល្បងរថយន្ត Ford Ecosport នៅទីលានបើកបរយានយន្តយ៉ាម៉ាម៉ូតូ ដែលស្ថិតក្នុងតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឬទ្ធី សែនជ័យ ខេត្តកំពង់ស្ពឺ។​

កម្មវិធីនេះបើកទទួលស្វាគមន៍សាធារណៈជនចូលរួមដោយសេរី និងទទួលបានការញុំាអាហារថ្ងៃត្រង់ដោយឥតគិតថ្លៃ។ មិនតែប៉ុណ្ណោះអ្នកចូលរួមបើកបរសាកល្បង ថែមទាំងទទួលបានការបណ្តុះបណ្តាលថ្មីៗ និងអត្ថប្រយោជន៍ជាច្រើនដូចជា៖


•        ចូលរួមបើកបរសាកល្បងរថយន្ត Ford Ecosport ដោយឥតគិតថ្លៃ
•        ទទួលបានបទពិសោធន៍នៃការបើកបរ និងការបណ្តុះបណ្តាលផ្ទាល់ជាមួយអ្នកជំនាញ ឯកទេសរបស់ ក្រុមហ៊ុន Ford
•        យល់ដឹងអំពីប្រព័ន្ធសុវត្ថិភាព និងបច្ចេកទេសនៃការបើកបររថយន្ត
•        យល់ដឹងអំពីបច្ចេកទេសនៃការថែទាំយានយន្ត
•        យល់ដឹងអំពីបច្ចេកវិទ្យា និងអត្ថប្រយោជន៍នៃរថយន្ត Ford Ecosport

កម្មវិធីនេះបែងចែកជា២វគ្គ គឺជាដំបូងមុនពេលបើកបរសាកល្បងអ្នកបើកបរទំាងអស់ត្រូវបានទទូលការបណ្តុះបណ្តាលផ្នែកទ្រឹស្តីយ៉ាងម៉ត់ចត់ពីអ្នកជំនាញបច្ចេកទេសរបស់ក្រុមហ៊ុន ហ្វដ

បន្ទាប់មកទទួលបានការបង្ហាត់បង្ហាញ និងបានអនុវត្តន៍ផ្ទាល់ផ្នែកដៃចង្កូតនៅទីលានដែលទាក់ទងទៅនឹង ការបើកបរលើផ្លូវកោង ផ្លូវបត់ ការតេស្តទៅលើប្រព័ន្ធហ្វ្រាំង ABS​ EBD ប្រព័ន្ធទប់លំនឹងសម្រាប់បើកបរលើផ្លូវកោង ឬផ្លូវរអិល និងបញ្ចៀសការក្រឡាប់ ESP ជាដើម។

អ្នកបើកបរទំាងអស់ទទួលបានការបើកបរសាកល្បងស្របទៅតាមស្តង់ដាបច្ចេកទេស និង​ទទួលបានបទពិសោធន៍ពិតនៃការបើកបររថយន្ត Ford Ecosport ផ្ទាល់ជាមួយនឹងអ្នកជំនាញបច្ចេកទេស។

ក្នុងកម្មវិធីការបើកបរសាកល្បងរថយន្ត Ford Ecosport នេះក៏មានការផ្តល់កិត្តិយសអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត​ ម៉ុង ឫទ្ធី​ និងលោកជំទាវផងដែរ។

លើសពីនេះទៅទៀតភ្ញៀវដែលអញ្ជើញចូលរួមក៏បានទស្សនាសកម្មភាពបើកបររថយន្តនៅលើទីលានប្រណាំង ទទួលទានអាហារសម្រន់រួមទាំងភេសជ្ជៈ​ និងការដាក់តំាងបង្ហាញនូវរថយន្ត​ Ford Ecosport ថ្មីទាំង៧ពណ៌ រួមមានស​ ខ្មៅ ប្រផេះ ទឹកប្រាក់ ខៀវ ក្រហម និងទឹកក្រូចក្រម៉ៅ ថែមទំាងទទួលបានការប្រឹក្សាយោបល់អំពីរថយន្ត Ford Ecosport ពីទីប្រឹក្សាផ្នែកលក់រថយន្ត ហ្វដ នៅទីលានបើកបរយានយាន្ត យ៉ាម៉ាម៉ូតូនេះផ្ទាល់តែម្តង។

កម្មវិធីនេះ​មិនមែនត្រឹមតែជាកម្មវិធីបើកបរសាកល្បងរថយន្ត Ford Ecosport ធម្មតានោះទេ តែក៏ជាឪកាសល្អមួយក្នុងការរៀនបន្ថែមទៅលើបច្ចេកទេសបើកបរ បច្ចេកវិទ្យានៃរថយន្ត និងការអនុវត្តន៍បើកបរផ្ទាល់ជាមួយអ្នកជំនាញបច្ចេកទេសផងដែរ។ តោះអញ្ចឹងសូមអញ្ជើញទស្សនានូវបណ្តុំរូបភាព និងវីដេអូនៃកម្មវិធីការបើកបរសាកល្បងរថយន្ត Ford Ecosport ទំាងអស់គ្នា៕

Video Link: https://www.facebook.com/watch/?v=330663758156932

RELATED ARTICLES