ភ្នំពេញ ៖ តម្រូវការអគារការិយាល័យបានកើនឡើងខ្ពស់នៅឆ្នាំនេះ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន បន្ទាប់ពីស្ថិតនៅក្នុងសភាពទ្រឹងកាលពីឆ្នាំ២០១៥កន្លងមកនេះ។
លោកលឹម ភូស៊ីថាវរិទ្ឋមន្រ្តីគ្រប់គ្រងផ្នែកជួលនៃអាគារវិមានវឌ្ឍនៈបានថ្លែងឲ្យដឹងកាលពីម្សិលម៉ិញថា តម្រូវការអាគារការិយាល័យបានកើនឡើងខ្ពស់នៅឆ្នាំនេះ ដោយសារការហូរចូលមករបស់ក្រុមហ៊ុនបរទេសថ្មីៗ និងក្រុមហ៊ុនក្នុងស្រុក ជាក់ស្តែងអត្រាជួលអាគារការិយាល័យក្នុងអាគារវិមានវឌ្ឍនៈបានកើនឡើងចន្លោះពី២៥ទៅ៣០ ភាគ រយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលធ្វើឲ្យអត្រាប្រើប្រាស់គ្របដណ្តប់ក្នុងអាគារការិយាល័យក្នុងអាគារនេះ បានកើនឡើងលើសពី៥០ភាគរយ។លោកបន្តថាក្រុមហ៊ុនមានគោលដៅបង្កើនការគ្របដណ្តប់ ការប្រើប្រាស់ការិយាល័យក្នុងអាគារនេះឲ្យបានកើនឡើងចន្លោះពី៧០ទៅ៨០ភាគរយនៅដំណាច់ឆ្នាំនេះ។……..(មានត)
ព័ត៌មានលម្អិតសូមមើលលើទំព័រកាសែត នគរធំ