ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយនឹងអាជ្ញាធរមូលដ្ឋានសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានចុះទៅពិនិត្យទីតាំងសណ្ឋាគារ ហ្គោលដិន ផត ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវណតប៊្រីដ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ក្រោយពីចុះពិនិត្យទីតាំងនោះ បានប្រមាណជាជិត ២ម៉ោង សមត្ថកិច្ចពុំទាន់បានបញ្ជាក់លម្អិតអំពីករណីអ្វីឱ្យពិតប្រាកដនៅឡើយទេ។

មន្ត្រីកងរាជអាវុធហត្ថ បានបញ្ជាក់យ៉ាងខ្លីថា នេះគ្រាន់តែជាករណីតាមដានស្រាវជ្រាវស៊ើបអង្កេតពាក់ព័ន្ធនឹងមុខសញ្ញាបទល្មើស ប៉ុន្តែនៅពេលដែលសមត្ថកិច្ចចម្រុះ ចុះមកដល់ទីតាំងភោជនីយដ្ឋាននៃសណ្ឋាគារនេះ គឺជនសង្ស័យដែលសមត្ថកិច្ចធ្វើការតាមដាននោះ បានចាកចេញមុនសមត្ថកិច្ចមកដល់ ទើបសមត្ថកិច្ចបន្តសហការជាមួយម្ចាស់ទីតាំង ដើម្បីផ្តល់ព័ត៌មានបន្ថែម និងការធ្វើកំណត់ហេតុ ស្តាប់ចម្លើយ ដើម្បីឈានដល់ការក្តោបមុខសញ្ញាបន្ថែមទៀត៕