Tuesday, May 19, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជុំគ្នាចាក់ខ្លាឃ្លោក ប៉ូលិសចាប់

ជុំគ្នាចាក់ខ្លាឃ្លោក ប៉ូលិសចាប់

ខេត្តសៀមរាបៈ ក្រោយពីមានការចុះផ្សាយរបស់អ្នកសារព័ត៌មាន ជុំវិញករណីលេងល្បែងស៊ីសងខុសច្បាប់ នៅកន្លែងដែលមានពិធីបុណ្យភូមិ នៅវត្តអារញ្ញសាគរ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់សៀមរាប ក្រុងសៀមរាប កាលពីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ រួចមក លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាផ្ទាល់ ចាត់ឱ្យលោកវរសេនីយ៍ត្រី ម៉ី ស្សាវរី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសៀមរាប ដាក់កម្លាំងចុះពិ​និត្យ​ភ្លាមៗ រកឃើញថា ពិតជាមានការលេងល្បែងស៊ីសងខុសច្បាប់ ដូចការចុះផ្សាយរបស់អ្នកសារព័ត៌មាន ប្រាក​ដមែន។

តាមការបញ្ជាក់របស់កម្លាំងនគរបាលប៉ុស្តិ៍សៀមរាប បានឱ្យដឹងនៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ថា ក្រុមអ្នកញៀនល្បែង ទាំងនោះសុទ្ធតែអ្នកភូមិ ហើយកម្លាំងបានធ្វើការដកហូត យកសម្ភារៈល្បែងទាំងនោះ និងបានធ្វើការអប់រំក្រុមមនុស្សទាំង នោះឱ្យបញ្ឈប់ការលេងល្បែងខុសច្បាប់ ជាបន្ទាន់ផងដែរ ប៉ុន្តែពុំមានឃាត់ខ្លួនជន​ញៀនល្បែងណាម្នាក់ឡើយ។

ក្រុមញៀនល្បែង ត្រូវបានសមត្ថកិច្ចនគរបាលរដ្ឋបាលប៉ុស្តិ៍សៀមរាប ចុះធ្វើការអប់រំ បញ្ឈប់សកម្មភាពលេង​ល្បែងតទៅទៀត រួចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។ ចំពោះវត្ថុតាង ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ដកហូតយកមករក្សាទុកនៅក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាលសៀមរាប បណ្តោះអាសន្ន៕

RELATED ARTICLES