Thursday, August 21, 2025
Homeព័ត៌មានជាតិ២ឆ្នាំមុន អូនរត់ចោលកូននិងប្តីឲ្យរងាឯកា ពេលនេះវិលវិញ ថែមទាំង...

២ឆ្នាំមុន អូនរត់ចោលកូននិងប្តីឲ្យរងាឯកា ពេលនេះវិលវិញ ថែមទាំង…

ខេត្តបាត់ដំបង ៖ បុរសម្នាក់បានអះអាងថា ប្រពន្ធរបស់ខ្លួនបានរត់តាមប្រុសថ្មីចោលកូនខ្ចី និងខ្លួនជាប្តី ដោយគ្មានអាល័យ លុះក្រោយពីសម្ងំសោយសុខបាន២ឆ្នាំ ត្រូវប្រុសថ្មីដោះដៃធាក់ក្បាលចោល ក៏រត់មកទាមទារកូនពីប្តីទៅចិញ្ចឹមវិញ ធ្វើឱ្យបុរសជាប្តីទ្រាំលែងបាន ក៏ថតវីដេអូបង្ហោះផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក។

រឿងរ៉ាវគ្រួសារដ៏ចម្រូងចម្រាសនេះ បានកើតឡើងកាលពីពេលថ្មីៗកន្លងទៅ នៅលើទឹកដីខេត្តបាត់ដំបង និងបានកើតមានការភ្ញាក់ផ្អើលពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ បន្ទាប់ពីមានការចែករំលែកតៗគ្នានូវវីដេអូឃ្លីបមួយ បង្ហាញពីជម្លោះតឹងសរសៃករវាងបុរសជាប្តី និងស្ត្រីជាប្រពន្ធ ពីរឿងដណ្តើមកូនតូចយកទៅចិញ្ចឹមមើលថែ។

បុរសជាប្តី បានសរសេរក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា “ទៅបាត់២ឆ្នាំ មកវិញមានតែសំបកខ្លួន កាលទៅ មានរបស់ពេញខ្លួន ម៉ូតូ ទូរស័ព្ទ សុទ្ធតែល្អៗ ដល់ពេលអស់ពីខ្លួន គេធាក់ក្បាលចោល ទើបរត់មករកកូន មុខក្រាស់ មិនចេះខ្មាសគេ…”។

យោងតាមវីដេអូឃ្លីប រយៈពេល២នាទីនិង២៧វិនាទី ស្ត្រីជាប្រពន្ធបាននិយាយថា “អញជាម្តាយ អញមានសិទ្ធិមើល ម៉េចបានជាហួងហែងកូនម៉េះ? ទុកឱ្យខ្ញុំយកទៅពេទ្យ ក៏បានដែរ”។ ភ្លាមនោះ បុរសជាប្តីដែលជាអ្នកកាន់កាមេរ៉ាទូរស័ព្ទថតសកម្មភាព បានឆ្លើយតបថា “បើអ្ងែងចេះមើល តាំងពីកូននៅ៥ខែ អ្ងែងមើលបានហើយ មិនបានរត់តាមប្រុស ហើយមករកកូនវិញទេ”។

ឮបែបនេះ ស្ត្រីជាប្រពន្ធបានតបវិញថា “អញរត់តាមប្រុស ក៏មិនមែនយកស្រីមកដេកដល់ផ្ទះ ដូចអ្ហែងដែរ បើអ្ហែងខ្លាំង អ្ហែងមិនយកស្រីអ្ហែងមកទៀតមក អញចង់ជួបមុខស្រីអ្ហែង ទៅធ្វើឱ្យឆ្ងាយពីមុខផ្ទះអញ ពីដីអញ ខ្លាំងយកមកដេកមក អញជម្រះបញ្ជីឱ្យអ្ហែងមើលថ្ងៃហ្នឹង”។ បុរសជាប្តី និយាយ ថា “អ្ងែងចេះគិតអ៊ីចឹងដែរ? អ៊ីចឹងអ្ងែងរត់ចោលកូនធ្វើអី?”។ ប្រពន្ធក៏តបថា “កូនអញ អញមានសិទ្ធិមើល អញមានសិទ្ធិលែង គ្មានអ្នកធាក់ក្បាលអញទេ សុំទោស !”។

បុរសជាប្តី បានបន្តថា “ដល់គេធាក់ក្បាលចោល បានមករកកូនវិញ បងប្អូនជួយមើល ស្រីរត់តាមប្រុស ហើយដល់ពេលគេបោះបង់ចោល រត់មកយកកូន យកប្តីវិញ ហើយកូនហ្នឹងទៅចោលគ្នា តាំងពីអាយុ៥ខែ នៅអត់ទាន់ចេះក្រឡាប់ផង ហើយដល់ឥឡូវដល់គេបោះបង់ចោល បានរត់មកផ្ទះសំបែង។ ផ្ទះនេះ ខ្ញុំនៅថែរក្សាជាង២ឆ្នាំហើយ ទើបគេមកវិញ ហើយប្តីគេហ្នឹង អ្នកភូមិជិតហ្នឹងដែរហ្នឹង កាលរត់នាំគ្នារត់ទៅដល់កោះកុង ហើយដល់ពេលឥឡូវ បាននឹកឃើញ ម៉េចអីម៉េចបានមករកកូនវិញ ហើយកូនហ្នឹងកាលវារត់ហ្នឹង វាថាលក់ឱ្យគេហើយ លក់ឱ្យពូយកទៅចិញ្ចឹម ដល់ពេលឥឡូវ តាំងមកដណ្តើម យកវិញ និងប្រាប់ថា ឱ្យប្តឹងដល់ណាប្តឹងទៅ។

ហើយ បងប្អូន នៅខេត្តបាត់ដំបង វារត់ទៅដល់ខេត្តកោះកុង ដល់គេបោះបង់ រត់មករកប្តី រកកូនវិញ វាលក់កូនហើយ បោះបង់ចោលហើយ វារត់ទៅតាមប្រុស ហើយឥឡូវនឹកឃើញម៉េចបានវិលត្រឡប់មករកកូនវិញ វាចូល២ឆ្នាំហើយ…”។

ជុំវិញរឿងរ៉ាវវិវាទរវាងប្តីប្រពន្ធខាងលើ នេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីភាគីទាំងសងខាងបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES