កាលពីល្ងាចថ្ងៃ២៨ ខែតុលា ឆ្នាំ២០២០ តារាសម្ដែងសូ ដានីតា និងអគ្គនាយិកាក្រុមហ៊ុន HSKL បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីអ្នកទាំង២ បានគ្រងឈុតបុរាណក្នុងពិធីចុះអនុស្សរណធំមួយ (MOU) ដែលនេះអាចចាត់ទុកថា ជាការរំលេចឈុតបុរាណនៅក្នុងពិធីបែបនេះជាលើកទីមួយនៅក្នុងវិស័យអនឡាញ។

អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ថែមទៀត គឺសូម្បីតែតំណាងចែកចាយដែលចូលរួមទាំងអស់ ក៏គ្រងឈុតបុរាណនៅក្នុងសម័យឧត្តុង្គ ដើម្បីលើកកម្ពស់ទម្រង់បុរាណនៅក្នុងពិធីផងដែរ។ នេះគឺជាពិធីតែងតាំងកញ្ញាសូ ដានីតា ជាទូតសុច្ឆន្ទៈរយៈពេល១ឆ្នាំ របស់ផលិតផល KK8 ដែលនាំចូលមកពីប្រទេសកូរ៉េ និងកាត់ខ្សែបូផលិតផលថ្មីមួយនេះ ចូលទីផ្សារមកកាន់ប្រទេសកម្ពុជា។

លោកស្រី ហ៊ឹង សុឃាង អគ្គនាយិកាក្រុមហ៊ុន HSKL បានថ្លែងបញ្ជាក់ថា ហេតុផលដែលលោកស្រី សម្រេចគ្រងឈុតបុរាណរំលេចនៅក្នុងកម្មវិធីទាំងទូតសុច្ឆន្ទៈ និងតំណាងចែកចាយ គឺដោយសារតែលោកស្រីមានអារម្មណ៍ស្រឡាញ់ទម្រង់បុរាណបែបនេះជាយូរណាស់មកហើយ ទើបពេលមានឱកាសសម្ពោធប្រេនថ្មី លោកស្រីក៏សម្រេចរៀបចំជាទម្រង់បុរាណបែបនេះឡើង ដើម្បីចូលរួមលើកស្ទួយវប្បធម៌ខ្មែរ ក្នុងឈុតប្រពៃណីជាតិ។

លោកស្រីបន្តថា ក្រុមហ៊ុន HSKL បានចរាចរលក់ផលិតផលមកពីប្រទេសកូរ៉េ ប្រមាណជាងមួយឆ្នាំមកហើយ ហើយក៏បានធ្វើពិធីសម្ពោធក្រុមហ៊ុនជាទ្រង់ទ្រាយធំម្ដងរួចផងដែរ។ ដោយសារតែសន្ទុះនៃការគាំទ្រមានការឈានឡើងទើបលោកស្រីបង្កើតប្រេន KK8 ថ្មីមួយទៀត ទើបលោកស្រីសម្រេចធ្វើពិធីជាទ្រង់ទ្រាយធំថ្មីមួយទៀត ដោយយកព្រឹត្តិការណ៍ MOU នេះជាវេទិការរំលេចឈុតបុរាណ គួបផ្សំនឹងការប្រកាសតែងតាំងទូតសុច្ឆន្ទៈរយៈពេលមួយឆ្នាំ ជាលើកដំបូងផង។

លោកស្រីបន្តទៀតថា ហេតុផលដែលជ្រើសយកសូ ដានីតា មកធ្វើជាទូតសុច្ឆន្ទៈ (Brand Ambassador) របស់ផលិតផល KK8 គឺដោយសារតែកញ្ញា គឺជាអ្នកប្រើប្រាស់ដោយផ្ទាល់ ហើយក៏មានវ័យស័ក្តិសមនឹងផលិតផលមួយនេះ ដោយសារតែ KK8 គឺជាផលិតផលថែរក្សាស្បែកមុខឱ្យនៅក្មេងជាងវ័យសាកសមបំផុតសម្រាប់វ័យសូ ដានីតា ជា Brand Ambassador។

ក្នុងនោះ លោកស្រីក៏សប្បាយចិត្តផងដែរ ដែលបានចូលរួមលើកស្ទួយវប្បធម៌បុរាណ តាមរយៈពិធីដ៏សំខាន់របស់ខ្លួន។
ចំណែកកញ្ញាសូ ដានីតា ក៏រំភើបជាមួយពិធីដែលផ្ដល់កិត្តយសឱ្យនាងនាថ្ងៃនោះផងដែរ ដោយនាងបានចាត់ទុកថា ការចាត់ចែងពិធីលើកមុខមាត់របស់នាងពីសំណាក់អគ្គនាយិកាក្រុមហ៊ុន HSKL គឺជាអ្វីដែលធ្វើឱ្យនាងមានកម្លាំងចិត្តក្នុងតួនាទីជាទូតសុឆន្ទៈ។ នាងថា រយៈពេល១ឆ្នាំ ក្នុងតួនាទីនេះ ទទួលបានតម្លៃផ្ដាច់មុខ15000$ ដោយមិនទាន់រាប់បញ្ចូលនូវការទទួលបានប្រាក់កម្រៃផ្សេងទៀតពីការថតស្ពត និងចុះផ្សព្វផ្សាយផលិតផលនោះផង។

យ៉ាងណាមិញ សូ ដានីតា អះអាងថា ហេតុផលដែលនាងពេញចិត្តធ្វើជា Brand Ambassador របស់ផលិតផល KK8 នេះ មិនមែនដោយសារតែតម្លៃខ្លួននោះទេ តែគឺដោយសារតែនាងគឺជាអតិថិជនរបស់ផលិតផល KK8 ដោយផ្ទាល់ ស្របពេលដែលផលិតផលជាច្រើនផ្សេងទៀតរបស់ក្រុមហ៊ុន សុទ្ធសឹងតែនាំមកពីប្រទេសកូរ៉េ ដែលធ្វើឱ្យនាងជាប់ចិត្តនឹងគុណភាពក្នុងការប្រើប្រាស់តាំងពីទើបតែស្គាល់តែម្ដង។
សូ ដានីតា កាន់តែរំភើបចិត្តទៅទៀតនៅពេលដែលពិធីតែងតាំងនាងជាទូតសុច្ឆន្ទៈដែលបានធ្វើឡើងនេះ គឺបានធ្វើឱ្យនាងបានគ្រងសម្លៀកបំពាក់បុរាណជាលើកដំបូង ចាប់តាំងពីនាងប្រឡូកក្នុងសិល្បៈ។

កញ្ញានីតា អះអាងថា មួយឈុតនេះត្បិតធ្លាប់មានអ្នកថតតែងច្រើន តែសម្រាប់ការស្លៀកនៅក្នុងពិធីផ្លូវការ ដូចជាពិធីតែងតាំងទូតសុច្ឆន្ទៈក្នុងពេលនេះ គឺមិនធ្លាប់មាន នាងក៏ប្រកាសថា នឹងធ្វើឱ្យផលិតផល KK8 មកពីកូរ៉េមួយនេះ កាន់តែជាទីពេញនិយមរបស់អតិថិជនគ្រប់ស្រទាប់តែម្ដង៕