ព័ត៌មានទាន់ហេតុការណ៍បំផុត
ឥណ្ឌា៖ រដ្ឋាភិបាល ឥណ្ឌានិងរុស្ស៊ីនឹង ចុះហត្ថលេខាលើ កិច្ចព្រមព្រៀង លក់មីស៊ីល ប្រភេទ S-400 ដែលមាន ទំហំទឹកប្រាក់ ប៊ីលានដុល្លារ នៅក្នុងសៅរ៍នេះ ក្នុងអំឡុង ពេលនៃដំណើរ ទស្សនកិច្ចរបស់ លោក វ៉ា្លឌីមៀរ ពូទីន ទៅកាន់រដ្ឋ Goa របស់ឥណ្ឌា។
កិច្ចព្រមនេះនឹង ត្រូវបានចុះហត្ថ លេខានៅក្នុង កិច្ចប្រជុំកំពូល BRICS ដែលលោក នាយករដ្ឋមន្ត្រី Narendra Modi នឹងជួប ជាមួយនិង លោក ប្រធានា ធិបតី វ៉ា្លឌីមៀរ ពូទីន ក្នុងជំនួបដាច់ ដោយឡែក ។
តាមការស្រង់ សម្តីពីមនុស្ស ជំនិតរបស់លោក ពូទីនគឺ លោក Yuri Ushakov ឲ្យដឹងថា កិច្ចព្រមព្រៀងមួយ នេះផ្តោតសំខាន់ លើការចែក ចាយប្រព័ន្ធការ ពារមីស៊ីល ប្រឆាំងប្រភេទ S-400 Triumph ហើយ កិច្ចព្រមព្រៀង ដទៃទៀត នឹងត្រូវបាន ចុះហត្ថលេខាស្រប តាមលទ្ធផល នៃកិច្ចពិភាក្សា។
លោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន បានឲ្យដឹង កាលពីថ្ងៃព្រហស្បត្តិ៍ថា រុស្ស៊ីនៅតែជា អ្នកផ្គត់ផ្គង់អាវុធ ទំនើបនិងបំពាក់ បច្ចេកវិទ្យាការ ពារខ្ពស់បំផុតធំជាងគេរបស់ ឥណ្ឌាដែលជា ដៃគូយុទ្ធសាស្ត្រ ផ្តាច់មុខរបស់ខ្លួន។
មួយវិញទៀត លោកពូទីនបាន បង្ហើបនិងក្នុង កិច្ចសម្ភាសន៍ ផ្តាច់មុខមួយថា រុស្ស៊ីនៅតែ នាំមុខគេដដែល ក្នុងការផ្គត់ផ្គង់ អាវុធទំនើប ដោយផ្ទាល់និងការផ្គត់ផ្គង់ សម្ភារៈយោធា និងការដឹកនាំ ស្រាវជ្រាវ រួមគ្នាជា មួយឥណ្ឌា ក៏ដូចជាការ ផលិតផលិត ផលសម្រាប់ បម្រើឲ្យវិស័យយោធា ទៀតផង។ ប្រទេសរបស់ យើងទាំងពីរ បានធ្វើកិច្ចសហ ប្រតិបត្តិការយ៉ាង សកម្មក្នុងវិស័យ បច្ចេកទេសយោធា ថែមទៀតផង។
ដោយឡែកកិច្ចព្រម ព្រៀងចំពោះ ឧទ្ធម្ភាគចក្រ ត្រូវបានចុះហត្ថលេខា ដោយប្រទេសទាំងពីរ ក្នុងអំឡុងពេលនៃ ដំណើរទស្សន កិច្ចរបស់លោក Modi ទៅកាន់ក្រុង មូស្គូកាលពី ខែធ្នូឆ្នាំទៅ។
មីស៊ីលប្រភេទ S-400 របស់រុស្សុី
សម្គាល់៖ BRICS គឺមកពីពាក្យ Brizil Russia India China និង South Africa ។