Wednesday, August 20, 2025
Homeព័ត៌មានជាតិស្ទាក់ចាប់ឡានដឹកឈើអត់ច្បាប់ ដកហូតឈើ ៧ម៉ែត្រគូប

ស្ទាក់ចាប់ឡានដឹកឈើអត់ច្បាប់ ដកហូតឈើ ៧ម៉ែត្រគូប

ខេត្តកំពង់ធំ ៖ មន្ត្រីឧទ្យាននុរក្សខេត្តកំពង់ធំ បានធ្វើការស្ទាក់ចាប់រថយន្តវេអង ១គ្រឿង ដែលតែងតែប្រមូលទិញនិងដឹកជញ្ជូនឈើខុសច្បាប់ពីភូមិគន្លងខ្ទីង ទៅខេត្តកំពង់ចាម។

ប្រតិបត្តិការបង្ក្រាបខាងលើ ធ្វើឡើងក្រោមបញ្ជាពីលោកតុប កក្តដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ដឹកនាំដោយលោកសេង សំអាង បានស្ទាក់ចាប់រថយន្ត វេអង ក្បាលស ទ្រុងពណ៌ខៀវ ស្លាកលេខ 3A-9691 កាលពីវេលាម៉ោង៩និង២៧នាទីយប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០។

ឈើទាំងនេះត្រូវបានក្រុមឈ្នួញដឹកយកទៅលាក់ទុកនៅក្នុងភូមិគន្លងខ្ទីង ឃុំឈើទាល និងកន្លែងផ្សេងៗទៀត នៅតំបន់៩៩ ក្នុងភូមិសាស្ត្រឃុំមានរិទ្ធិ ដើម្បីរង់ចាំឱកាសល្អ លក់បន្ត និងដឹកចេញទៅក្រៅ។

បើយោងតាមប្រភពពីតៃកុងឡានវេអង ដឹកឈើខាងលើ បានប្រាប់ឱ្យដឹងថា ខ្លួនបានដឹកចេញពីភូមិគន្លងខ្ទីង ឃុំឈើទាល ស្រុកសណ្តាន់ ឆ្ពោះទៅខេត្តកំពង់ចាម ដោយបានបង់លុយឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ នៅមូលដ្ឋាន និងមន្ត្រីអាវុធហត្ថ ដែលសុំមិនបញ្ចេញឈ្មោះ។

តាមការបញ្ជាក់ពីលោកលី ស្រេង នាយកដែន បានឱ្យដឹងថា ឈើដែលរឹបអូសបាន មានចំនួនជាង ៧ម៉ែត្រគូប និង៨ផ្លាន ហើយវត្ថុតាងខាងលើ ត្រូវបានយកទៅរក្សាទុកនៅស្នាក់ការឧទ្យានុរក្សអូរងាវ រង់ចាំការដោះស្រាយតាមនីតិវិធី៕

RELATED ARTICLES