Wednesday, August 20, 2025
Homeតារាខ្មែររ៉ាប៊ី មិនហ៊ានចេញទៅណា ខ្លាចរឿងកាច់កុងគ្នា

រ៉ាប៊ី មិនហ៊ានចេញទៅណា ខ្លាចរឿងកាច់កុងគ្នា

តារាចម្រៀងផាន វីរ៉ាទី ហៅរ៉ាប៊ី បានឲ្យដឹងថា មូលហេតុដែលនាងមិនចង់ផ្លាស់ប្ដូរផលិតកម្ម ព្រោះនៅទីណាក៏ដូចតែគ្នាដែរ ហើយតែពិបាកបំផុតរឿងកាច់កុងគ្នា។ នាងថា​បើយើងទៅ ក្រោមគេ មិនសូវលេចធ្លោនោះ មិនអីទេ ប៉ុន្ដែបើទៅ បែបល្អដែរ ប្រជែងទីផ្សារដែរនោះ ច្បាស់ជាមានអ្នកតាមកាច់កុងជាមួយជាមិនខាន អីចឹងហើយនាងយល់ថា រឿងនេះមានស្ទើរតែគ្រប់កន្លែងតែម្ដង ហើយទោះជាប្ដូរពីផលិតកម្មណា ទៅណាក៏មានរឿងអីចឹងដដែល ហេតុនេះហើយនាងគ្មានគម្រោងផ្លាស់ប្ដូរផលិតកម្មក្នុងពេលឆាប់ៗនេះទេ។

ទោះជាយ៉ាងណា នៅពេលត្រូវសួររឿងថា តើនៅផលិតកម្មថោន មានតារាណាកាច់កាច់កុងគ្នាជាមួយរ៉ាប៊ី ឬអត់នោះ?

អតីតពិធីការិនីនៅហង្សមាស រូបនេះថា នាងធ្វើបទចម្រៀងភាគច្រើនជាគំនិតរបស់ខ្លួនឯង ប៉ុន្ដែមានអ្នកខ្លះយល់ច្រំឡំថា ថោន ផ្ដល់បទល្អៗឲ្យតែនាងច្រៀង អីចឹងហើយតែងតែមានរឿងអ្នកច្រណែននាងខ្លះៗដែរ មិនអត់នោះទេ។

រ៉ាប៊ី បានបោះបង់អាជីពជាពិធីការិនីលោតទៅចាប់អាជីពចម្រៀងនៅថោន ទើបតែ៣ឆ្នាំ ប៉ុន្ដែស្រីស្អាតរូបនេះក្លាយជាតារាចម្រៀងយុវវ័យលេចធ្លោម្នាក់ ដែលមានប្រៀងជាងកញ្ញាទេព បូព្រឹក្ស និងយូរី។

រ៉ាប៊ី ដែលមានវ័យ២៧ឆ្នាំនោះ ទិញបានផ្ទះវីឡា១ខ្នង តម្លៃ១៥ម៉ឺនដុល្លារ, ផ្ទះល្វែង២ខ្នង តម្លៃ២០ម៉ឺនដុល្លារ និងរថយន្ដ៣គ្រឿង គឺ Lexus NX200t, Starex និង Lexus RX300។

ការមានទ្រព្យលឿនដូចផ្លេកបន្ទោរនេះ ធ្វើឲ្យគេសង្ស័យថា រ៉ាប៊ី មានប្រុសចិញ្ចឹម តែម្ចាស់បទ ”លុយ លុយ លុយ” រូបនេះថា នាងស្រលាញ់តែប្រុសក្មេងៗទេ ជាមួយប្រុសចាស់ នាងមិនចូលចិត្តទេ អីចឹងតើប្រុសក្មេងមានលុយឯណាឲ្យស្រីទៅ?

រ៉ាប៊ី បញ្ជាក់ថា ការមានផ្ទះ និងឡានជិះដូចសព្វថ្ងៃនេះ គឺបានមកពីការច្រៀង សម្ដែង មុនផ្ទុះកូវីដ-១៩ ប៉ុន្តែពេលនេះ ទាំងនាង និងតារាផ្សេងទៀត ធ្លាក់ចំណូលដូចគ្នា ព្រោះឆាកតន្ត្រីធំៗ មិនទាន់បើកឡើងវិញនេះ៕

RELATED ARTICLES