Wednesday, August 20, 2025
Homeតារាខ្មែរលោកព្រាប សុវត្ថិ ថៅកែចេញមុខជួយដោយផ្ទាល់

លោកព្រាប សុវត្ថិ ថៅកែចេញមុខជួយដោយផ្ទាល់

ខណៈដែលខេមរៈ សិរីមន្ដ កំពុងផ្ទុះបទ ”ពឺតៗ” នៅហង្សមាស នោះ ស្រាប់តែលោកព្រាប សុវត្ថិ របស់ Galaxy នោះ ចេញបទ ”Play Boy” ដែលនិពន្ធ Melody និងទំនុកច្រៀងដោយលោកឡេង ណាវ៉ាត្រា ដែលជាថៅកែផលិតកម្មផ្ទាល់តែម្ដង ទើបធ្វើឲ្យមានការលើកឡើងពីមហាជនថា ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ពិតជាមិនឲ្យចាញ់ឈ្នះគ្នាមែន ពោលគឺបើតារាណាម្នាក់ចេញបទផ្ទុះ ហើយម្នាក់ទៀតត្រូវតែមានបទត្រូវទប់ទល់ដែរ។

អ្វីដែលកាន់តែធ្វើឲ្យគេចាប់អារម្មណ៍នោះ គឺពេលនេះ ព្រាប សុវត្ថិ ត្រូវថៅកែផលិតកម្មចេញមុខធ្វើបទចម្រៀងឲ្យច្រៀងដោយផ្ទាល់តែម្ដង។

ព្រាប សុវត្ថិ បានចេញពីហង្សមាស ចូលផលិតកម្ម Galaxy ជាង២ខែហើយ ដែលបទចម្រៀងរបស់លោកបានចេញបុកលើទីផ្សារជាបន្ដបន្ទាប់ បើទោះជាមានទស្សនិកជនខ្លះថា បទចម្រៀងព្រាប សុវត្ថិ  ពេលនេះមិនសូវមានគុណភាពដូចកាលលោកនៅច្រៀងនៅហង្សមាស ក្ដី។

ការសំអាងបែបនេះ ដោយសារតែនៅតាមបណ្ដាក្លឹប និងបៀរហ្គាឌិនមួយចំនួន គេនៅតែនិយមច្រៀង និងចាក់ស្ដាប់បទព្រាប សុវត្ថិ នៅហង្សមាស នៅឡើយ តែបទលោកនៅ Galaxy នៅមិនសូវត្រូវបានគេច្រៀងតាមកម្មវីធីផ្សេងៗទេ ខណៈដែលខេមរៈ សិរីមន្ដ ឯណោះវិញ ត្រូវប៉ាន់បទ ”ពឺតៗ” ហើយកំពុងមានសង្ឃឹមយ៉ាងមុតមាំថា នឹងឡើងទៅគ្រងតំណែងព្រាប សុវត្ថិ នៅហង្សមាស ទៀតផង។

ប៉ុន្ដែអ្នកជំនាញសិល្បៈបានឲ្យដឹងថា ពេលនេះ ព្រាប សុវត្ថិ មិនទាន់ធ្លាក់ចុះទេ ហើយខេមរៈ សិរីមន្ដ ក៏មិនទាន់វ៉ាព្រាប សុវត្ថិ ដែរ។

អ្នកនិពន្ធបទភ្លេងនៅហង្សមាស ម្នាក់ បានឲ្យដឹងថា ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ មួយណាចាញ់ឬឈ្នះនោះ ត្រូវការតាមដានរហូតដល់ខែធ្នូ ឆ្នាំ២០២១ ឯណោះ ពោលគឺការប្រកួតប្រជែងគ្នាពេញមួយឆ្នាំ២០២១តែម្ដង ទើបអាចដឹងថា មួយណាខ្លាំងនិងខ្សោយបានហើយ។

ដោយឡែក​ ការទៅដល់ Galaxy របស់ព្រាប សុវត្ថិ នៅពេលនេះ លោកត្រូវបានថៅកែចាត់ទុកជាតួឯក ខណៈដែលខេមរៈ សិរីមន្ដ ក៏ត្រូវថៅកែហង្សមាស កំពុងថ្នមចិត្តដូចគ្នា អីចឹងការប្រកួតប្រជែងរវាងតារាទាំង២ ប្រាកដជាកាន់តែស្វិតស្វាញថែមទៀតជាមិនខាន៕

RELATED ARTICLES