តារាសម្ដែង ពិធីការិនី និងបង្ហាញម៉ូដ ដែលមានសម្រស់ស្រស់ស្អាត កញ្ញាសុផា លីនដា មួយរយៈចុងក្រោយនេះ ហាក់បាត់មុខពីសកម្មភាពសិល្បៈធ្វើឲ្យហ្វេន ហ្វេន មានការងឿងឆ្ងល់មិនតិចទេ តែបើតាមមិត្តសិល្បៈដែលជិតស្និទ្ធនិងនាង បានបង្ហើបថា កាដែលលីនដា ហាក់ស្ងប់ស្ងាត់ពីអាជីពសិល្បៈដោយសារតែនាងមមាញឹកទៅលើមុខរបរថ្មីនៅហាងខ្ទះពុះ ម្តុំសាលាវ៉ាន់ដា ដោយមានអតិថិជនគាំទ្រសឹងតែគ្មានកន្លែងអង្គុយ ពិសេសគឺយុវវ័យតែម្ដង។

ទោះជាយ៉ាងណា សុផា លីនដា មិនបានបោះបង់សិល្បៈចោលនោះទេ តែនាងផ្អាកបន្តិចសិន ដោយចង់ពង្រឹងមុខជំនួញផ្ទាល់ខ្លួនឲ្យកាន់តែរឹងមាំបន្ថែមទៀត ហើយអ្នកនាងកំពុងតែបោះទុនបន្ថែមទៀតដើម្បីពង្រីកមុខជំនួញ និងបើកសាខាថ្មីយីហោខ្ទះពុះនៅសាខាផ្សេង ។

ម្យ៉ាងវិញទៀត សុផា លីនដា ក៏បានភ្ជាប់ពាក្យតាមប្រពៃណីជាមួយបុរសសង្ហា វ័យប្រហែល៣០ឆ្នាំម្នាក់ ឈ្មោះកាំង បុណ្ណា ហើយក៏ត្រៀមចូលរោងការផងដែរ ទើបអ្នកនាងមិនសូវមានពេលច្រើនជាមួយសិល្បៈដូចមុន។

គួរបញ្ជាក់ថា តារាស្រីម៉ូដែល និងជាពិធីការិនីទូរទស្សន៍ កញ្ញាសុផា លីនដា បានចាប់ដៃជាមួយសង្សារជាអាណិកជនខ្មែរអាមេរិក ព្រមទាំងបានភ្ជាប់ពាក្យ ហើយបើកភោជនីយដ្ឋានឈ្មោះ “ខ្ទះពុះ” ដោយចំណាយទុនរួមគ្នារាប់ម៉ឺនដុល្លារ។

គូដណ្តឹងរបស់កញ្ញា សុផា លីនដា លោក កាន់ ប៊ុណ្ណា ត្រូវគេស្គាល់ថាជាអ្នកជំនួញ បានទៅរស់នៅ និងបន្តការសិក្សាឯរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិកតាំងពី កុមារភាពហើយលោកបានត្រឡប់មកដាក់ទុនរកស៊ីនៅទឹកដីកំណើតកាលពីជាង២ឆ្នាំមុន និងមានបទពិសោធន៏លើអាជីវកម្មភោជនីយដ្ឋានក្នុងចំណោមមុខរបរជាច្រើនទៀត ដែលអនាគតស្វាមីរបស់លីនដា ចេះយ៉ាងប៉ិនប្រសព្វ៕



