Tuesday, August 19, 2025
Homeព័ត៌មានជាតិរកគ្រប់កន្លែងអស់ហើយ "វិលវិញអូន ស្ងួនពិសី ដៃប្តីចាំទទួល..."

រកគ្រប់កន្លែងអស់ហើយ “វិលវិញអូន ស្ងួនពិសី ដៃប្តីចាំទទួល…”

ខេត្តស្វាយរៀង ៖ ប្តីប្រពន្ធមួយគូមិនដឹងជាមានបញ្ហារកាំរកូសនឹងគ្នាពីរឿងអ្វី ស្រាប់តែនៅសុខៗ ស្ត្រីជាប្រពន្ធបាននាំកូនប្រុសស្រី២នាក់ ចុះចោលផ្ទះ រត់ចោលប្តីបាត់ ធ្វើឱ្យបុរសជាប្តីតាមរកសព្វកន្លែង នៅតែមិនមានដំណឹងអ្វីសោះ ទើបសម្រេចប្រកាសដង្ហោយហៅប្រពន្ធវិលត្រឡប់មកផ្ទះវិញមកអូន។

ស្ត្រីជាប្រពន្ធដែលចុះចោលផ្ទះបាត់នោះ មានឈ្មោះផាត ចន្ថា អាយុ៣៩ឆ្នាំ។ ចំណែកកូន ស្រីច្បង មានឈ្មោះចែម ស្រីល័ក្ខ អាយុ១៣ឆ្នាំ និងកូនប្រុសពៅ មានឈ្មោះចែម ស៊ីថៃ អាយុ១០ឆ្នាំ។ ក្រុមគ្រួសារមួយនេះ មានលំនៅក្នុងភូមិស្មាច់ ឃុំក្រសាំង ស្រុករមាសហែក។

បុរសជាប្តី បានឱ្យដឹងថា មុនពេលកើតហេតុ នៅសុខៗស្រាប់តែប្រពន្ធរបស់គាត់បាននាំកូនប្រុសស្រី២នាក់ចុះចេញពីផ្ទះបាត់ ដោយគ្មានដំណឹង ធ្វើឱ្យគាត់ជាប្តីនិងជាឪពុក ទន្ទឹងចាំមើលផ្លូវប្រពន្ធកូន ចាំបាត់ៗមិនឃើញពួកគេវិលត្រឡប់មកផ្ទះវិញសោះ។ ក្រោយពីបាត់ប្រពន្ធកូនឈឹងបែបនេះ គាត់ជាប្តី និងជាឪពុក បានព្យាយាមតាមស្វែងរកប្រពន្ធកូនសព្វកន្លែងដែរ ប៉ុន្តែមិនទទួលបានតម្រុយអ្វីបន្តិចសោះ។

បុរសជាប្តីបានប្រកាសដង្ហោយហៅឲ្យស្ត្រីជាប្រពន្ធ នាំកូនវិលត្រឡប់មកផ្ទះវិញ ព្រោះគាត់ជាប្តី កំពុងទន្ទឹងមើលផ្លូវរាល់ថ្ងៃ យ៉ាងអន្ទះសា។

ជាមួយនេះ បុរសជាប្តីបានប្រកាសអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានប្រទះឃើញម្តាយកូន៣នាក់ខាងលើ ដែលមានភិនភាគដូចក្នុងរូបថត សូមមេត្តាជួយផ្តល់ដំណឹងមកដល់រូបគាត់ជាប្តី តាមរយៈវិទ្យុអេប៊ីស៊ី ដែលមានទូរស័ព្ទលេខ ០១០, ០១២ និង០៦០ ២៣ ១០ ១០ ដោយក្តីអនុគ្រោះ៕

RELATED ARTICLES