Monday, August 18, 2025
Homeតារាខ្មែរកែវ វាសនា ថា បំណងធំបានសម្រេចហើយ លែងចង់បានទៀត

កែវ វាសនា ថា បំណងធំបានសម្រេចហើយ លែងចង់បានទៀត

តារាចម្រៀងសាន់ដេ កែវ វាសនា បានឲ្យដឹងថាបំ ណងធំរបស់លោក គឺចង់បានកូនប្រុស១ស្រី១ ហើយពេលនេះបានសម្រេចដូចក្ដីប្រាថ្នាមែន អីចឹងលោកគ្មានគម្រោងយកកូនទី៣នោះទេ។ លោកថា ឆ្នាំនេះកូនប្រុសច្បងរបស់លោក មានអាយុជាង៤ឆ្នាំហើយ ខណៈដែលកូនស្រីទើបមានអាយុជាង២ឆ្នាំ។

ដោយឡែក ទាក់ទងអាជីពចម្រៀងនៅសាន់ដេ វិញ វាសនា បានឲ្យដឹងដែរថា ពេលនេះមិនមែនតែរូបលោកម្នាក់ទេ ពោលគឺតារាទូទៅស្ងាត់ដូចតែគ្នា ព្រោះតែកូវីដ-១៩ ម្នាក់ៗមិនចង់ចេញបទថ្មីៗនៅពេលនេះឡើយ។ លោកថា អាណិតតារាមួយចំនួនដែរ ដែលខែនេះរាល់ឆ្នាំពួកគាត់កំពុងតែត្រូវប៉ាន់ពេញទំហឹងតែម្ដង ក្នុងការចេញទៅច្រៀងសម្ដែងតាមបណ្ដាខេត្តទាំងឡាយ តែឆ្នាំនេះគឺអត់ដូចគ្នាទាំងអស់។

វាសនា បន្ថែមថា សម្រាប់រូបលោកវិញ មិនរំពឹងអាជីពសិល្បៈទាំងស្រុងនោះទេ ព្រោះភរិយារបស់លោកបានរកស៊ីគ្រឿងសម្អាង (Cosmetic) ជាង៥ឆ្នាំហើយ ដែលពេលនេះនៅតែដំណើរការបានល្អ ហើយលោកជាអ្នកគាំទ្រប្រពន្ធនៅក្រោយគ្រប់ពេលផងដែរ។

កែវ វាសនា ជាអ្នកចម្រៀងដែល ”ទៅហើយមកវិញ” ព្រោះតែអតីតតារាចម្រៀង SSB និង M រូបនេះ ​បានចាកចេញពីសាន់ដេ ទៅថោន ហើយក៏ចេញពីថោន មកសាន់ដេ វិញ រហូតមកដល់បច្ចុប្បន្នតែម្ដង។

ទោះជាយ៉ាងណា វាសនា ថា ថៅកែសាន់ដេ មិនអន់ចិត្តលោកទៅហើយមកវិញនោះទេ គឺការរាប់អានពីមុនមកម៉េច នៅតែដដែល។ ចំណែកថៅកែថោន វិញ ក៏នៅតែរាប់អានជាមួយលោក ដូចជាកូនចៅលោក ពីមុនដែរ ខណៈដែលលោកបានតាំងចិត្តថា មិនឲ្យមានបញ្ហាវិវាទណាមួយជាមួយថៅកែផលិតកម្មនោះទេ បើទោះជាត្រូវផ្លាស់ប្ដូរផលិតកម្មក៏ដោយ។

កែវ​ វាសនា បានរៀបការជាមួយអ្នកនាងលឹម លីសុគន្ធារី កាលពីខែឧសភា ឆ្នាំ២០១៦ ដែលចំណងស្នេហ៍ជាង៤ឆ្នាំនេះ ទទួលបានកូន២នាក់ គឺកូនប្រុសទី១ ឈ្មោះស្នា ឈីហ្វូ និងកូនស្រីឈ្មោះស្នា ឈីអ៊ីង៕

RELATED ARTICLES