Thursday, August 7, 2025
Homeព័ត៌មានជាតិចុងក្រោយ សមត្ថកិច្ចបានហៅក្រុមគ្រួសារមកយកគាត់ ទៅមន្ទីរពេទ្យ

ចុងក្រោយ សមត្ថកិច្ចបានហៅក្រុមគ្រួសារមកយកគាត់ ទៅមន្ទីរពេទ្យ

ភ្នំពេញ ៖ បុរសម្នាក់ បានប្រើហិង្សា ដាល់ទៅលើកម្លាំងសមត្ថកិច្ចចរាចរណ៍ផ្លូវគោក មួយដៃចំកណ្តាលមុខ ក្រោយពីលឺមន្ត្រីនគរបាលរូបនោះ ហៅថា មនុស្សឆ្កួត។

ករណីអំពើហិង្សាដោយចេតនាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចរង្វង់មូលកាំកូ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។

បុរសជាជនបង្កហេតុ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនខាងលើ មានឈ្មោះជ្រឹង ប៊ុនណាង អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅឯខេត្តកំពង់ចាម។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ កំពុងដេកនៅលើរ៉ឺម៉កកង់បី ហើយគេសង្ស័យថាគាត់មានជំងឺសរសៃប្រសាទ ហើយពេលឮកម្លាំងសមត្ថកិច្ចនិយាយថា គាត់ឆ្កួតទៀត ក៏ស្ទុះទៅវ៉ៃនគរបាលចរាចរណ៍ផ្លូវគោកនោះ មួយដៃចំកណ្តាលមុខ រួចព្យាយាមរត់គេចខ្លួន តែរត់ទៅដល់រង្វង់មូលកាំកូ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ក៏ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានទំនាក់ទំនងទៅក្រុមគ្រួសាររបស់បុរសខាងលើ ដើម្បីយកទៅមន្ទីរពេទ្យ ពិនិត្យអាការជំងឺ ដោយកម្លាំងសមត្ថកិច្ចមិនបានដាក់ពាក្យបណ្តឹងអ្វីនោះទេ៕

RELATED ARTICLES