Thursday, August 7, 2025
Homeព័ត៌មានជាតិគាត់មិនទាន់បានហូបបាយព្រឹក ចាំធ្វើរឿងនេះ ដល់ទៅ៤ម៉ោង

គាត់មិនទាន់បានហូបបាយព្រឹក ចាំធ្វើរឿងនេះ ដល់ទៅ៤ម៉ោង

ខេត្តកំពង់ធំ ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ចាប់ខ្លួន ក្រោយពីធ្វើសកម្មភាពលួចម៉ូតូសណ្តោងរ៉ីម៉ករបស់ប្រជាពលរដ្ឋដែលបានចតទុកនៅចំណុចក្រោមផ្ទះ ស្ថិតក្នុងភូមិរលួស ឃុំបន្ទាយស្ទោង  ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ តែទីបំផុតត្រូវម្ចាស់ម៉ូតូតាមរកឃើញនៅវេលាម៉ោង៨ព្រឹក ថ្ងៃដដែល ក៏ចាប់អូសកប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ម៉ូតូសណ្តោងរ៉ឺម៉កដែលជនសង្ស័យបានលួច ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០០២ ពណ៌ខៀវ លាយខ្មៅ ស្លាកលេខសេរីចាស់ ព-២១៥៧ ភព១ លេខតួនិងលេខម៉ាស៊ីន 8016487 ជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះឃី ចន្តា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។  ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះ ធន ធុយ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណ ៤រសៀល ថ្ងៃទី២៧ ខែវិច្ឆិកា  ឆ្នាំ២០២០ ជនរងគ្រោះបានយកម៉ូតូសណ្តាងរ៉ឺម៉កទៅទុកក្រោមផ្ទះ។ រហូតដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ម៉ោងប្រហែល៤ទៀបភ្លឺ ជនរងគ្រោះបានចុះពីលើផ្ទះ មកដី ស្រាប់តែបាត់ម៉ូតូរ៉ឺម៉កពីក្រោមផ្ទះ ក៏នាំបងប្អូនដើររក លុះដល់ម៉ោង៥និង៣០នាទីព្រឹក ថ្ងៃដដែល ក៏ប្រទះឃើញរ៉ឺម៉កទុកចោលនៅភូមិច្រាំងសរ ឃុំទ្រា បាត់តែម៉ូតូ ហើយក៏រាយការណ៍ជូនសមត្ថកិច្ចនគរបាល ធ្វើការស្រាវជ្រាវរក រហូតឃាត់ខ្លួនជនសង្ស័យបាននៅម៉ោង៨ព្រឹកតែម្តង។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES