Friday, September 20, 2024
Homeព័ត៌មានជាតិព្រះ​មហា​ក្សត្រ​កម្ពុជា យាង​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ​ព្រះ​មហា​ក្សត្រ​ថៃ

ព្រះ​មហា​ក្សត្រ​កម្ពុជា យាង​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ​ព្រះ​មហា​ក្សត្រ​ថៃ

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០១៦ បានសព្វព្រះរាជហប្ញទ័យ យាងទៅ កាន់ស្ថានទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រថៃ ភូមិពល អតុល្យតេជ Bhumibol Adulyadej ដែលបានបានយាងសោយព្រះទិវង្គត កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ក្នុងព្រះជន្មាយុ ៨៩ព្រះវស្សា។

king

យោងតាមទំព័រហ្វេសប៊ុកព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានបញ្ជាក់ឱ្យដឹងកាលពីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ ថា “ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ វររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៃព្រះរាជាណាចក្រកម្ពុជា ជា ទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំង ទ្វេ សព្វព្រះរាជហប្ញទ័យស្តេចយាងគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រនៃព្រះរាជាណាចក្រ ថៃ Bhumibol Adulyadej នាស្ថានទូតព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦…”

គួរបញ្ជាក់ផងដែរថា កាលពីព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបានអញ្ជើញគោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រថៃ Bhumibol Adulyadej នៅ ឯស្ថានទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ហើយ បន្ទាប់មក លោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃ ព្រះរាជាណាចក្រកម្ពុជា លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោកស្រីឃួន សូរីដា និងមន្ត្រីជាន់ខ្ពស់កាកបាទក្រហមកម្ពុជា តំណាង ដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង មន្ត្រីជាន់ខ្ពស់កម្ពុជាមួយចំនួនទៀត ក៏បាន អញ្ជើញទៅគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រថៃ នៅស្ថានទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាបន្តបន្ទាប់ផងដែរ៕

 

RELATED ARTICLES