Monday, July 21, 2025
Homeព័ត៌មានជាតិយប់មិញ ផ្អើល "ផ្ទះអាយដល" រហូតមានសមត្ថកិច្ចចុះមកអន្តរាគមន៍ តាមពិតមានរឿងចឹងសោះ

យប់មិញ ផ្អើល “ផ្ទះអាយដល” រហូតមានសមត្ថកិច្ចចុះមកអន្តរាគមន៍ តាមពិតមានរឿងចឹងសោះ

ភ្នំពេញ ៖ បុរសម្នាក់ជាមេសន្តិសុខរបស់ក្រុមហ៊ុន អិនអ ស៊ីឃ្យូរឹធី ម្នាក់បានមកតវ៉ាជាមួយថៅកែ Pub idol house ដែលមិនបានបើកលុយឱ្យកូនចៅរបស់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ កាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវលេខ៣៦០ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង។

ស្ត្រីភាគីម្ចាស់ហាង

តាមសម្តីបុរសម្នាក់ដែលជាមេសន្តិសុខនៃក្រុមហ៊ុន អិនអ ស៊ីឃ្យូរឹធី បានឱ្យដឹងថា បុគ្គលិក (កូនចៅ) របស់គាត់ បានមកយាមហាង Pub idol house នៅខែចុងក្រោយនេះ រយៈពេលតែជាង១០ថ្ងៃទេ ត្រូវឈប់វិញ ដោយខាងថៅកែ Pub idol house ត្រូវបង់ថ្លៃឈ្នួល ចំនួន១៧០ដុល្លារ រួចសន្យាថាប្រគល់លុយនេះឱ្យនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ តែខាងថៅកែ Pub នេះ ចេះតែពន្យារពេលរហូតមកដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ ក៏កើតមានជម្លោះតែម្តង។

ចំណែកភាគីថៅកែ Pub idol house វិញក៏បានឱ្យដឹងថា រូបគាត់មិនបានពន្យារពេលនោះទេ គឺដោយសារតែដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នោះ គឺពុំឃើញមានភាគីខាងសន្តិសុខ មកយកលុយនោះ រួចគាត់ក៏ឱ្យរង់ចាំដល់ថ្ងៃទី០៥ ដើមខែមករានេះ ដោយរូបគាត់នឹងបើកលុយ នោះឱ្យព្រមគ្នាជាមួយបុគ្គលិករបស់គាត់តែម្តង តែខាងមេសន្តិសុខនេះ មិនព្រម ក៏មករករឿងគាត់នៅថ្ងៃទី០៣ ខែមករា នេះតែម្តង។

បុរសសន្តិសុខ

ក្រោយពីកើតមានជម្លោះរវាងភាគីទាំង២ សមត្ថកិច្ចមូលដ្ឋានចុះមកសម្របសម្រួល ដោយឱ្យភាគីទាំងសងខាងទៅដោះស្រាយគ្នានៅ សាលាសង្កាត់។ តែចុងក្រោយភាគីខាងថៅកែ Pub idol house មិនព្រមបើកលុយនោះឱ្យដដែល គឺឱ្យរង់ចាំដល់ថ្ងៃទី០៥ ខែមករា ខាងមុខ ដដែល៕

RELATED ARTICLES