Sunday, April 19, 2026
Homeព័ត៌មានជាតិលោកគួច ខេវិន «បើមិនសងទាន់ពេល ក៏មិនគួរយកលុយបំណុលគេទៅជួលមេធាវីប្តឹងគេវិញឡើយ!»

លោកគួច ខេវិន «បើមិនសងទាន់ពេល ក៏មិនគួរយកលុយបំណុលគេទៅជួលមេធាវីប្តឹងគេវិញឡើយ!»

ភ្នំពេញៈលោកគួច ខេវិន បានបង្ហាញអារម្មណ៍ទើសចិត្ត តឹងណែនទ្រូង ចំពោះសកម្ម​ភាព​របស់កូនបំណុលខ្លះជំពាក់លុយ មិនព្រមសង បែជាមានលុយទៅជូលមេធាវីប្ដឹងម្ចាស់​លុយ​ទៅវិញ ដែលទង្វើបែបនេះលោកគិតថាជាយុគសម័យបែកស្លុយ បាត់សតិ ព្រោះ​លោ​កយល់ថាបើមិនទាន់សងទាន់ពេល ក៍មិនគួរយកលុយបំណុលគេ ទៅជួលមេធាវីប្ដឹងគេ​វិញ​ឡើយ ។

 លោកគួច ខេវិន ផលិករជាន់ខ្ពស់ល្បីល្បាញឈ្មោះ

លោកគួច ខេវិន ថ្លែងសារនៅលើបណ្ដាញសង្គមហ្វេសបុកនៅថ្ងៃទី១៨ ខែមេសា ថា«Wow! មិនព្រមដោះ​ស្រាយសងលុយអោយគេហើយនៅប្តឹងគេទៀត! សាហាវណាស់​មនុស្សសម័យនេះ! អត់លុយសងគេតែមានលុយទៅជួលមេធាវី ប្តឹងម្ចាស់លុយវិញ​hahaha​,យុគសម័យ បែកស្លុយ មនុស្សស្គាល់មុខតែមិនអាចទុកចិត្ត មិនអាចទុកជាកល្យាណ​មិត្ត​បាន​ឡើយ ពេលក្រអង្វរលួងលោមប្រលោមឱ្យយើងទន់ចិត្តអាណិតអាសូរ សុខ​ចិត្តបេះពី​មាត់​ពង្រា​ត់ពី ក ប្រម៉ែប្រមូលលុយកាក់ ឱ្យខ្ចីឱ្យបុល ។ លុះតែដល់វាមានវាបាន មិនត្រឹមតែមិន​សងមិនឱ្យសគុណដល់ម្ចាស់បំណុល តែបែរជាយកលុយខ្ចីឯងទៅជួលមេធាវី ប្តឹងឯងឡើងតុ​លាការទៀត ? ឱ! មនុស្ស អើយមនុស្ស ?បែកស្លុយ ពុលនឹងស្អី?បានជាបាត់ សតិអស់រលីង​យ៉ាងចឹង? ធ្លាប់លូនធ្លាប់ក្រាបធ្លាប់អង្វរសុំខ្ចី ចង់ឱ្យម្ចាស់លុយទៅលូនក្រាបសំពះ​អង្វរទារ​លុយ​​មកវិញឬ? បើមិនសងទាន់ពេល ក៏មិនគួរយកលុយបំណុលគេទៅជួលមេធាវី​ប្តឹងគេវិញ​ឡើយ ។ ខ្ញុំក៏មានអ្នកជំពាក់លុយកាក់ ព្រោះកម្ចីដោយក្តីអាណិត តែខ្ញុំរំពឹងថាអំពើល្អ​របស់ខ្ញុំ​នឹង​ត្រូវបានតបឆ្លើយដោយអំពើសុច្ចរិត ត្រឡប់មកវិញ !»។

លោកស្រីសៅ នាង ដែលមានហ្វេសបុកឈ្មោះNeang SK និងស្វាមី

គួរបញ្ជាក់ថាប្រតិកម្មរបស់លោកគួច ខេវិន នាពេលនេះកើតមានក្រោយ​ពីតារា​ចម្រៀ​ង​និងសម្ដែងកញ្ញាញឹម ចាន់ថន នៅថ្ងៃទី១៨ ខែមេសា បានបញ្ចេញសារនៅលើហ្វេស​បុករបស់​ខ្លួនដោយបង្ហោះជូនដំណឹងទៅលោក​ស្រីសៅ នាង ដែលមានហ្វេសបុកឈ្មោះNeang SK តាមរយៈមេធាវីរបស់ខ្លួនដែលកម្មវត្ថុឲ្យលោកស្រីធ្វើការលុបរាល់ការបង្ហោះសំណេរ និងរូប​ភាព​ពាក់ព័ន្ធកូនក្ដី(ញឹម ចាន់ថន )ឲ្យបាន២៤ម៉ោង។ខ្លឹមសារលិខិតមេធាវីរបស់ញឹម ចាន់ថន នោះបញ្ជាក់ដែរថាអញ្ជើញលោកស្រីសៅ នាង មកដោះស្រាយបញ្ហាដោយសន្ដិវិធីនៅ​ការិយា​ល័យ​ក្រុមហ៊ុនមេធាវី  ហនុមាន និងសហការី ក្នុងករណីដែលលោកស្រី​មានបំណងនិងឆន្ទៈ​ចូលរួមពិភាក្សា ដោះស្រា​យបញ្ហាដែលពាក់ព័ន្ធនឹងលោកស្រី បានធ្វើការគំរាមគំហែង​ហែក​កេរ្ដិ៍ គំរាមគំហែង ថានឹង​ធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ហាអ្វីមួយ​និងធ្វើការបង្ហោះសារ សំណេរ និងរូបភាពក្នុងគណ​នេយ្យហ្វេសបុករបស់លោកស្រី ក្នុងចេតនាបរិហារកេរ្ដិ៍ ជេរប្រមាថ និង​ញោះញង់ឲ្យមាន​កា​រើសអើងមកលើលោកស្រីញឹម ចាន់ថន កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០​២៦ វេលាម៉ោង១៤ និង៣០នាទីតរសៀល បើមិនដូច្នេះទេកូនក្ដីយើងខ្ញុំនឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ …។

កញ្ញាញឹម ចាន់ថន និងលិខិតមេធាវីរបស់នាងជូនដំណឹងទៅលោកស្រីសៅ នាង ដែលមានហ្វេសបុកឈ្មោះNeang SK

ហ្វេសបុកឈ្មោះphen pheak Sothearith ខម្មិនថា«បងអើយដោះស្រាយឲ្យ​គាត់ទៅ​ចប់​ហើយ ពេលទៅយកលុយគាត់Neang Sk គាត់យោគយល់ច្រើនរហូតដល់២ឆ្នាំ ចឹងគេ​យោ​គ​យល់ហើយសងគេចប់រឿងហើយ ហើយគាត់ក៍ធ្លាប់ល្អជាមួយបងដែរ មិនគួរណាប្រើវិធី​នេះ​បកសងគុណគេទេ »។

 ហ្វេសបុកឈ្មោះកញ្ញាយ៉េ យ៉េ ខម្មិនថា«បងអាចធ្វើបាន តែបងបានដឹងអត់ថា រយៈ​ពេល​២ឆ្នាំ​នេះគាត់យោគយល់បងច្រើនណាស់ ព្រោះមិនចង់មានរឿងមិនល្អជាមួយគ្នាអែង តែបងបានដឹងខ្លួនអត់ ហើយបងគិតថាបងធ្វើនឹងត្រូវទេបង ខ្ញុំនាមខ្ញុំជាមនុស្ស​រាប់អានទាំង​សងខាង »។

 ហ្វេសបុកឈ្មោះMony Monita ខម្មិនថា«ក្នុងលិខិតមេធាវីនេះគឺសុំឲ្យលុបកាផុស មិនមែនជាពាក្យបណ្ដឹងទេ ក្នុងគោលបំណងដោះស្រាយគ្នាដោយសន្ដិវិធី ឈ្នះៗទាំងអស់គ្នា ម្ចាស់បំណុលក៍បានលុយ ឯភាគីកូនបំណុលក៍នៅមានកំលាំងចិត្ត និងកិត្តិយសដើម្បី​ដោះ​ស្រា​យសងលុយដែរ។បើនៅតែផុសគឺខាតទាំងសងខាង »។

ហ្វេសបុកឈ្មោះម៉ៃ សុគន្ធ បានសរសេរសារប្រយោលថា«ថ្មីចែស ២០២៦ កូនបំណុល​ប្ដឹង​ម្ចាស់​លុយថាយកការប្រាក់៥% »។

នៅលើសារដែលបែកធ្លាយលើបណ្ដាញសង្គមនោះលោកស្រីNeang SK បានបង្ហោះ​ដែរថា«សន្យាខ្យល់ មិនមែនលុយតិចទេ គួរគិតម្ចាស់លុយគេផង រាប់ឆ្នាំហើយ »។

ប្រភពថាញឹម ចាន់ថន បានខ្ចីលុយពីលោកស្រីសៅ នាង ដែលមានហ្វេសបុក​ឈ្មោះ​NEANG SK សរុបទាំង​អស់ចំនួន៦០០០ដុល្លារ ដោយលោកស្រីនាង ទទួលបាន​ការប្រាក់​ក្នុង១ខែ៩០ដុល្លារ (១,៥% នៃ៦០០០ដុល្លារ) ។ចំណែកញឹម ចាន់ថន សុំពន្យាពេលសង​លុយ​នោះរហូតដល់ថ្ងៃចូលឆ្នាំខ្មែររួច ប៉ុន្ដែលោកស្រីនាង ថានោះគ្រាន់តែជាការសន្យាខ្យល់។ញឹម ចាន់ថន បានបញ្ចេញសារនៅលើហ្វេសបុកដែរថានាងក៍ជាអ្នករងគ្រោះម្នាក់ដែរ ជួយគេនាំ​ទុក្ខ​ដាក់ខ្លួន កំហុសនាងទទួល ព្រោះនាងធានាឲ្យគេ តែពេលគេរត់នាងទទួលខុសត្រូវ ខូចកិត្កតិ​យស​​ដែល​រឿងនេះនាងថាជាការចងចាំក្នុងជីវិត ។ប៉ុន្ដែនាងថាមិនរត់គេចវែសទៅណាទេ គឺប្រ​ឈម​មុខគ្រប់យ៉ាង និងបញ្ហាដែលកើតមានឡើង ។តែទាក់ទងការលើកឡើងរបស់ញឹម ចាន់​ថន នេះ​​ដែរលោកស្រីនាង សួទៅចាន់ថន វិញថា«តើបងធានាឲ្យអ្នកណាបងស្រីញឹម ចាន់ថន បង​គិតមើលថាចិត្តខ្ញុំយ៉ាងណា?ពេលបងយកទៅស្រួលណាស់ ចឹងគួរឲ្យមកវិញស្រួលផង»។

 សូមរំលឹកថាលោកស្រីសៅ នាង ដែលមានហ្វេសបុកឈ្មោះNeang SK អំឡុងផ្ទុះ​សង្រ្គាម​យោធាថៃឈ្លាន​ពានព្រំដែនខ្មែរគេឃើញលោកស្រីនិងអ្នក​ផលិតកម្មវិធី​សិល្បៈ​ជាន់​ខ្ពស់ល្បីឈ្មោះលោកគួច ខេវិន និងសិល្បករល្បីៗបង្កើតមូលនិធិ«ស្មារតីជាតិខ្មែរតែមួយ» គៀង​គរសប្បុរសជនទាំងនៅទីក្រុងភ្នំពេញ និងតាមបណ្ដារខេត្តមួយ​ចំនួនដើម្បីទ្រទ្រង់​ឧបត្ថម្ភ​ជូនវីរៈកងទ័ពខ្មែរ និងជួយផ្គត់ផ្គង់ដល់ជនភៀសសឹកដោយការឈ្លាន​ពានរបស់ចោរសៀម​ជា​លើកទី២ ហើយក្រុមការងារបានសរេសើរលោកស្រីថាជាអ្នកស្រ​លាញ់អ្នកសិល្បករ​គ្រប់​គ្រប់​ៗគ្នាហើយថវិការដែលប្រមូលបានសម្រាប់តែផ្គត់ផ្គង់លើមូលនិធិទាំងស្រុង ដោយការចំ​ណា​យ​​លើ​ការ​ធ្វើតំណើរ ហូបចុក និងការស្នាក់នៅលោកស្រីចេញលុយផ្ទាល់ខ្លួន​ទាំងអស់។ចំ​ណែ​ក​ញឹម ចាន់ថន វិញកន្លងមកក៍មិនធ្លាប់មានរឿងអាស្រូវជំពាក់លុយគេមិនសងដែរ គឺទើបតែ​ពេល​នេះផ្ទុះរឿងផ្អើលនិងវែកញែកពេញបណ្ដាញសង្គមព្រោះ​តែនាង ឲ្យមេធាវីចាត់​ការម្ចាស់​បំណុលតាមផ្លូវច្បាប់ បើលោកស្រីនាង មិនព្រមលុបសំណេរ ឬសារពាក់ព័ន្ធបញ្ហាខាង​លើទៅ​វិញ ៕

RELATED ARTICLES