Tuesday, July 15, 2025
Homeព័ត៌មានជាតិទីតាំងភ្នំស័ក្តិសិទ្ធ មិនមែនធ្វើអីស្រេចតែអំពើចិត្តនោះទេ សូមប្រយ័ត្ន!

ទីតាំងភ្នំស័ក្តិសិទ្ធ មិនមែនធ្វើអីស្រេចតែអំពើចិត្តនោះទេ សូមប្រយ័ត្ន!

ខេត្តសៀមរាប ៖ យុវជនម្នាក់ត្រូវដីបាក់សង្កត់ពីលើ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម បន្ទាប់ពីយុវជនរូបនេះបានទៅជីកដីភ្នំដើម្បីកាយយកថ្ម ដែលករណីនេះបានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ នៅចំណុចភ្នំស្រីស្នំ ក្នុងភូមិដំណាក់ដំរី ឃុំស្លែងស្ពាន ស្រុកស្រីស្នំ។

សមត្ថកិច្ចស្រុកស្រីស្នំ បានបញ្ជាក់ប្រាប់ថា ជនរងគ្រោះដែលត្រូវដីបាក់សង្កត់បណ្តាលឱ្យស្លាប់ មានឈ្មោះជូន ចាន់ធុន អាយុ២៣ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិស្តៅពក ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទៅជីកដីកាយយកថ្មនៅភ្មំស្រីស្នំ ស្រាប់តែអកុសល គ្រាដែលកំពុងជីកដីសុខៗ ស្រាប់តែដីបានបាក់សង្កត់ពីលើបណ្តាលឱ្យស្លាប់នៅនឹងកន្លែងតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាត្រូវដីបាក់សង្កត់បណ្តាល ឱ្យស្លាប់ប្រាកដមែន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES