Tuesday, November 26, 2024
Homeព័ត៌មានអន្តរជាតិ​ត្រាំ​​បដិសេធ​ការ ​សន្យា​ទទួលយក​ លទ្ធផលបោះ​ឆ្នោត​ បើលោកចាញ់​​

​ត្រាំ​​បដិសេធ​ការ ​សន្យា​ទទួលយក​ លទ្ធផលបោះ​ឆ្នោត​ បើលោកចាញ់​​

អាមេរិក៖ បេក្ខជនប្រធានាធិបតី សហរដ្ឋអាមេរិកមកពី បក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បានបដិសេធ កាលពីថ្ងៃពុធ លើការសន្យា ទទួលយកលទ្ធផលនៃការ បោះឆ្នោតនៅ ពេលខាងមុខប្រសិន ជាលោកចាញ់ក្នុង ការប្រកួតប្រជែងនោះ។

លោក ដូណាល់ ត្រាំ បានថ្លែងក្នុង អំឡុងពេលនៃការ ជជែកអំពី តំណែងប្រធានាធិបតី ដែលមានចាក់ ផ្សាយតាម កញ្ចក់ទូរ ទស្សន៍ជាតិ នៅសាកលវិទ្យាល័យ Nevada ក្នុងទីក្រុង Las Vegas ថាខ្ញុំនឹង សង្កេតមើលវា នៅពេលមួយ ។ ខ្ញុំមិនកំពុងផ្តោតលើ រឿងនេះឡើយនា ពេលបច្ចុប្បន្ន។

តាមសារព័ត៌មាន Fox News លោកត្រាំបាន អះអាងជាថ្មីថា លោកនឹងទុកឲ្យ ជនជាតិអាមេរិក ជាអ្នកប្រើសិទ្ធិ ថាតើលោកនឹង ទទួលយកលទ្ធផល នៃការបោះឆ្នោតនៅថ្ងៃ៨ វិច្ឆិកាខាងមុខ នេះឬយ៉ាងណា។

មហាសេដ្ឋីរូបនេះ បន្តអះអាងថា ការបោះឆ្នោត នៅសហរដ្ឋអាមេរិក ត្រូវបានគេលួចបន្លំសន្លឹក ឆ្នោតប្រឆាំង និងរូបលោក ដែលលោកបានលើកឡើងពីព័ត៌មានមិនស្មោះត្រង់ និងអំពើពុករ លួយដែលបានបំពុល ដល់ផ្លូវចិត្ត របស់ម្ចាស់ឆ្នោត ដែលជាព លរដ្ឋអាមេរិក។ ចំណែកការអះ អាងរបស់ លោកត្រូវបានទាត់ចោលពី សំណាក់មេដឹកនាំ នយោបាយមកពីបក្សទាំងពីរ។

ក្នុងអំឡុងពេល នៃការជជែក តទល់គ្នានោះគឺបេក្ខជន ទាំងពីរបានបន្តប៉ះទង្គិចគ្នា លើបញ្ហាក្នុងស្រុក និងការបរទេស ចាប់ពីចំណុច នៃការរំលូតកូន អន្តោប្រវេសន៍ការ លើកឡើងដោះ សារអំពីការ Hack របស់ រុស្ស៊ីក៏ដូច ជារឿងអាស្រូវ ដែលពាក់ព័ន្ធនិង អ៊ីម៉ែលឯកជន របស់លោក ស្រីគ្លីនតុននិងការចោទប្រកាន់អំពី ការប្រព្រឹត្តកាម គុណប្រឆាំងនិង លោកត្រាំជាដើម។

RELATED ARTICLES