Thursday, September 19, 2024
Homeព័ត៌មានអន្តរជាតិទាហានឥណ្ឌា សម្លាប់​គ្រូបង្រៀន​ ប៉ាគីស្ថាន​ម្នាក់​ បាញ់របួស​៥នាក់​

ទាហានឥណ្ឌា សម្លាប់​គ្រូបង្រៀន​ ប៉ាគីស្ថាន​ម្នាក់​ បាញ់របួស​៥នាក់​

ឥណ្ឌា៖ កងទ័ពប៉ាគីស្ថាន បានថ្លែងកាល ពីថ្ងៃព្រហស្បត្តិ៍ថា គ្រូបង្រៀនម្នាក់ ត្រូវបានសម្លាប់ ខណៈកុមារ ៣នាក់និងស្ត្រីពីរ នាក់រងរបួស ក្នុងហេតុការណ៍បាញ់ប្រហារមួយ ពីសំណាក់ កងទ័ពឥណ្ឌា។

សេចក្តីថ្លែងការណ៍ យោធាមួយបានឲ្យដឹង ថាឧប្បត្តិហេតុនេះ បានកើតឡើង ក្នុងអំឡុងពេលពេញ មួយយប់ក្នុងការ បាញ់ផ្លោងកាំភ្លើង ធំតាម បណ្តោយព្រំដែននៅ ចំណុចខ្សែ បន្ទាត់ដែល បែងចែកប្រទេស ទាំងពីរក្នុងជម្លោះក្នុងតំបន់ ជម្លោះកាស្មៀ។

ការផ្ទុះអាវុធរឹត តែធំឡើងត្រូវ បានគេសង្កេតឃើញ កើតមានឡើង នៅចំណុចខ្សែ បន្ទាត់ព្រំដែន ដែលខ័ណ្ឌ  ចែករវាងប្រទេស ទាំងពីរក្នុង តំបន់ជម្លោះកាស្មៀចាប់ តាំងពីក្រុម ជនសង្ស័យ ដែលជាពួក សកម្មប្រយុទ្ធបានវាយ ប្រហារលើ មូលដ្ឋាន យោធាមួយក្នុង តំបន់កាស្មៀ ដែលគ្រប់ គ្រងដោយឥណ្ឌាកាល ពីខែមុន។

សេចក្តីថ្លែងការណ៍ ពីទីភ្នាក់ងារទំនាក់ ទំនងសាធារណៈ លើសេវាផ្ទៃក្នុង របស់កងទ័ពឲ្យ ដឹងថាមនុស្ស៥នាក់ ដែលរងរបួស ដោយសារការ វាយប្រហារនេះរួមមានក្មេង ស្រីអាយុ១ឆ្នាំកន្លះ ម្នាក់ ក្មេងប្រុសជំទង់ ម្នាក់ ក្មេងប្រុសអាយុ១១ឆ្នាំ ម្នាក់និងស្រ្តីអាយុ ៤០ឆ្នាំនិង៥០ឆ្នាំ ពីរនាក់ក្នុងភូមិ Palani ដែលស្ថិត ក្នុងផ្នែកមួយ នៃតំបន់ Karela។

នៅគ្រានោះ ដែរកងទ័ពប៉ាគីស្ថាន បានឆ្លើយតបយ៉ាង សមស្របទៅនឹង ការបាញ់ផ្លោង ដោយកាំភ្លើងធំ របស់ឥណ្ឌាផងដែរ។

គួររំលឹកថាភាព តានតឹង នាពេលថ្មីៗ នេះនៅចំណុច ក្តៅខាងលើគឺមកពី ការវាយប្រហារមួយ លើជំរំមូលដ្ឋានទ័ព ឥណ្ឌាក្នុងតំបន់ Uri របស់កាស្មៀដែលគ្រប់គ្រងដោយ ឥណ្ឌាកាលពី ថ្ងៃ១៨កញ្ញា ដែលបណ្តាល ឲ្យទាហាន ឥណ្ឌាចំនួន១៩នាក់ ស្លាប់បាត់បង់ជីវិត។

RELATED ARTICLES