Sunday, November 24, 2024
Homeបច្ចេកវិទ្យា៣ចំណុច​មិន ត្រូវមើលរំលង មុនចេញ ដំណើរចុះខេត្ត

៣ចំណុច​មិន ត្រូវមើលរំលង មុនចេញ ដំណើរចុះខេត្ត

សុវត្ថិភាពនិងការប្រើរថយន្ត

១/ការថែទាំហ្វ្រាំង ៖ ប្រព័ន្ធហ្វ្រាំង ជាចំណុចសំខាន់ បំផុតនៃលក្ខណៈ សុវត្ថិភាពរបស់ រថយន្តប្រសិនជា វាខូចដោយប្រការ ណាមួយអ្នក ប្រាកដ ជាអាចដឹងពីតម្រុយតិចតួច ក្នុងការជួស ជុលវាជាមិនខាន។ ហេតុដូច្នេះ ហើយទើបជា មានការបង្គាប់ ឲ្យម្ចាស់រថយន្ត នីមួយៗរក្សា ការថែទាំ ចំណុចនេះ ដោយយកចិត្តទុកដាក់។ ការបន្លឺសូរ សំឡេងងឺតៗ ខ្លះអាច មានន័យថា ស្បែកហ្វ្រាំង កំពុងចាប់ ផ្ដើមសឹក រេចរិលបណ្ដើរៗ។ ពេលឈ្នាន់ ហ្វ្រាំងដែលរាង ធូរជាទូទៅអ្នកជាន់វា ស្ទើរតែអឹបនឹង កម្រាលព្រំហើយ តែរថយន្តបែរ ជាបញ្ឈប់ល្បឿន រថយន្តយឺតៗនោះ បញ្ជាក់ឲ្យឃើញ ថាប្រេងហ្វ្រាំង អ្នកមានកម្រិតទាបឬស៊ីឡាំង ហ្វ្រាំងមាន បញ្ហាក៏ថាបាន។ ទោះជាយ៉ាង ណាករណីនេះ ត្រូវច្បាស់ ថាម្ចាស់ រថយន្តត្រូវ ជួសជុល ឬថែទាំវាឱ្យ បានទាន់ពេល វេលាទើបជាការប្រសើរ ។

8

២/ភ្លើងមុខ-ក្រោយ ៖ ការបើកបរ ឬធ្វើដំណើរពេល យប់ភ្លើងមុខ ក្រោយរបស់ រថយន្តគឺជាចង្កៀង បំភ្លឺផ្លូវដ៏សំខាន់ ខណៈមាន ពេលមួយ បន្ទាប់ពីអ្នកចេញដំណើរ បានបន្តិច ស្រាប់តែ វាខូចឬ ដាច់អំពូល អ្នកមិន ត្រូវរងចាំ ឬបង្អង់យូរ ពេកឡើយចូរប្ដូរ ថ្មីភ្លាមៗ បើអាចទៅរួច ។ ការបើករថយន្ត ពេលយប់ងងឹតសូន្យអាច គ្រោះថ្នាក់ ច្រើនប្រសិនជា ភ្លើងបំភ្លឺផ្លូវរថយន្តអ្នក មានតែម្ខាង ឬក៏អត់ទាំងពីរ។ ការផ្លាស់ប្ដូរវា បានទាន់ពេល វេលាមិន ត្រឹមតែ អាចឲ្យអ្នកមើលឃើញទិដ្ឋភាព ផ្លូវខាង មុខច្បាស់ ប៉ុណ្ណោះទេវា ថែមទាំង ធ្វើឲ្យអ្នក ប្រើប្រាស់ ផ្លូវដទៃ ទៀតងាយ ស្រួលមើល ឃើញរថយន្តអ្នក ទៀតផង ។

7

៣/សម្បកកង់៖ សម្បកកង់រ ថយន្តគួរតែផ្លាស់ ចេញយ៉ាងហោច ណាស់ឲ្យបាន ម្ដងមួយឆ្នាំ ដើម្បីឲ្យកង់ ប៉ុន្មានគ្រាប់នោះ ធន់នឹងការ ប្រើប្រាស់បានយូរអង្វែងហើយថែមទាំងពុំធ្វើឲ្យមានភាពសឹកកន្លែងមួយចំនួនជាច្រើនចំណុចទៀតផង។ ពេលណាដែល សម្បកកង់ ទាំងនោះសឹក ខ្លាំងហើយគឺគួរតែដូរថ្មីទើបជាការប្រសើរ។ សម្បកកង់ ដែល សឹកខ្លាំង ជ្រុលអាច បណ្ដាលឲ្យកើត មានគ្រោះ ថ្នាក់ធ្ងន់ធ្ងរ ពិសេសក្នុងពេលអាកាសធាតុមិនអំណោយផល ។ ម្យ៉ាងទៀតសម្បកដែលសឹកខ្លាំង ភាគច្រើន គឺវាឡើងប៉ោង ចេញក្រៅ ស្ថានភាព បែបនេះគឺ ងាយធ្វើឲ្យផ្ទុះ ខ្លាំងណាស ដូចនេះម្ចាស់ រថយន្តគួរយក ចិត្តទុកដាក់ ឲ្យបានច្រើន បន្តិចដើម្បី សុវត្ថិភាពក្នុងពេល ធ្វើដំណើរ។

9

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES